លោកឧត្តមសេនីយ៍ទោ ហេង សុផល ប្រកាសបើកវគ្គបំប៉ន ស្ដីពីនីតិវិធីការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកឧត្តមសេនីយ៍ទោ ហេង សុផល ប្រកាសបើកវគ្គបំប៉ន ស្ដីពីនីតិវិធីការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក




(កំពង់ធំ)÷ លោកស្នងការនគរបាលខេត្ត កំពង់ធំ ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ ចំពោះការកសាងនីតិវិធី ត្រូវប្រកាន់ខ្ជាប់ ក្រមសីលធម៌ វិជ្ជាជីវៈ មានតម្លាភាព តុល្យភាព។

ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល
ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉ន ស្ដីពី
នីតិវិធីការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក នៅសាលប្រជុំស្នងការដ្ឋាននគរបាល
ខេត្ត ។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត
មានប្រសាសន៍ សំណេះសំណាលថ្លែងអំណរអរគុណ ចំពោះកងកម្លាំងនគរ
បាលជាតិ ទូទាំងខេត្តកំពង់ធំ ដោយឡែកកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក
ដែលមានស្នាដៃ គុណបំណាច់ ក្នុងការអនុវត្តតួនាទី/ភារកិច្ច សម្រេចបាន
លទ្ធផលល្អប្រសើរនាពេលកន្លងមក។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ ស្នងការ ផ្ដាំផ្ញើដល់សិក្ខាកាមដែលមានខ្លឹមសារដូចតទៅ÷.១-ត្រូវយកចិត្តទុកដាក់ ស្ដាប់ សាកសួរ កត់ត្រា ក្រេបជញ្ជក់ ចំណេះដឹង បទពិសោធន៍  ដែលផ្តល់ដោយគ្រូបង្គោល ដើម្បីពង្រឹងសមត្ថភាពជំនាញវិធានការជំនាញ ដល់បងប្អូន ក្នុងអាជីពជាមន្ត្រីនគរបាលជាតិ។
២-សូមបងប្អូនកងកម្លាំង រួមគ្នាគិតរួមគ្នាធ្វើ ពិភាក្សាបញ្ហាប្រឈម ផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ ជ្រើសរើសចំនុចល្អៗ សម្រាប់អនុវត្តការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឈានទៅសម្រេចបាននូវភាពជោគជ័យ បន្ថែមទៀត តាមផែនការយុទ្ធសាស្ត្រ ដែលបានកំណត់ និងយន្តការ កំណែទម្រង់ របស់ក្រសួងមហាផ្ទៃ  រាជរដ្ឋាភិបាលនីតិកាលទី៧ ។

ជាចុងក្រោយលោកស្នងការ សង្ឈឹមជឿជាក់ថា វគ្គបណ្តុះបណ្តាល ថ្ងៃនេះនឹងទទួលបានលទ្ធផលផ្លែផ្កាស្នាដៃថ្មីៗបន្ថែមទៀត ស្របតាមគោលនយោបាយក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលរយៈពេល០១ថ្ងៃ គ្រូឧទ្ទេសនាមចំនួន០៤ រូប សិក្ខាកាម១០៤នាក់ស្រី០៩នាក់ មេរៀនមានចំនួន០៦មុខវិជ្ជា÷
១. បទវិន័យនគរបាលជាតិកម្ពុជា
២. និតិវិធីអនុវត្តល្បឿន
៣. និតិវិធីអនុវត្តជាតិស្រវឹង
៤. បទបង្ហាញផ្លាកលេខក្លែង
៥. ការពិនិត្យផ្លាកលេខយានយន្ដ
៦. បទបង្ហាញស្ដីពីលក្ខខណ្ឌ នៃការផ្ដល់បណ្ណបើកបរ។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ









No comments:

Post a Comment

Pages