ខេត្តស្វាយរៀង៖នាថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ លោក សុច ពិសី អភិបាល នៃគណៈអភិបាលស្រុកកំពង់រោទិ៍ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក ចូលរួមកម្មវិធីអបរអរសាទរទិវាជ័យជម្នះ ៧ មករា ក្រោមប្រធានបទ "៧ មករា ថ្ងៃនៃក្ដីសង្ឃឹមថ្មី" ដោយមានរៀបចំស្ដង់ផលិតផល បន្លែ ផ្លែឈើ ក្នុងស្រុក រួមទាំងការតាំងពិព័រណ៍នូវទិដ្ឋភាព វឌ្ឍនភាពនៃការរីកចំរើនក្នុងស្រុកកំពង់រោទិ៍ ជូនថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមបានទស្សនាផងដែរ។
គួរបញ្ជាក់ជូនផងដែរថា កម្មវិធីនេះរៀបចំនៅទីតាំង ទំនប់តាណេង ច្រាំងតាបុលសួនច្បារមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ចាប់ពីម៉ោង ០៨:៣០នាទីព្រឹក រហូតដល់ម៉ោង ២១:០០នាទី។ កម្មវិធីមានដូចជា៖ ស្តង់គូរគំនូរលើផ្ទៃមុខ ស្តង់ពិព័រណ៍ចំណីអាហារ ការលេងល្បែងកម្សាន្តសម្រាប់កុមារ យុវជន និងជាពិសេស មាននូវកម្មវិធីសម្តែងសិល្បៈរបាំព្រាបស ចាប៉ីដងវែង របាំគោះត្រឡោក របាំឆៃយ៉ាំ ប្រពៃណីចម្រុះ ការច្រៀងរាំលេង ចង្វាក់ប្រពៃណី និងសម័យ ក៏ដូចជាការលេងល្បែងកម្សាន្តសប្បាយៗជាច្រើនទៀត ផងដែរ។
No comments:
Post a Comment