អភិបាលស្រុកស្ទោងបានលើកឡើងថា ពុទ្ធសាសនាបានរុងរឿងទៅបានដោយសារពុទ្ធសាសនិកជនរួបរួមសាមគ្គីគ្នាជាធ្លុងមួយ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលស្រុកស្ទោងបានលើកឡើងថា ពុទ្ធសាសនាបានរុងរឿងទៅបានដោយសារពុទ្ធសាសនិកជនរួបរួមសាមគ្គីគ្នាជាធ្លុងមួយ




ខេត្តកំពង់ធំ ៖លោកសាយ គឹមឡម អភិបាលស្រុកស្ទោងបានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសដែលលោកបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខសមណៈបេក្ខជន ត្រៀមប្រលងធម្មវិន័យថ្នាក់ត្រី ទោ ឯក នៅមណ្ឌលវត្តឃ្លាំងខ្មូត ស្រុកស្ទោង ខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី៤ ខែមករាឆ្នាំ២០២៥។

ជាមួយគ្នានេះ លោកក៏បានជំរុញនិងលើកទឹកចិត្តដល់គ្រូបង្រៀនដែលកំពុងបង្ហាត់បង្រៀនសមណសិស្សទាំងអស់ត្រូវ គិតគូរយកចិត្តទុកដាក់បន្ថែមទៀតលើការពង្រឹងវិន័យ គុណភាពសិក្សាឲ្យបានកាន់តែប្រសើរឡើងថែមទៀតហើយបានសំណូមពរនិងបិណ្ឌបាត្រដល់ព្រះសង្ឃគ្រប់អង្គសូមបន្តការយកព្រះទ័យទុកដាក់សិក្សាស្វែងយល់ពី ពុទ្ធបញ្ញត្តិនិងពុទ្ធសាសនាទាំងមូលឲ្យបានកាន់តែស៊ីជម្រៅថែមទៀត ហើយត្រូវបន្តធ្វើការប្រជុំប្រចាំខែឱ្យបានទៀងទាត់ដើម្បីរកឲ្យឃើញនូវបញ្ហានិដំណោះស្រាយថ្មីៗថែមទៀតដើម្បីអភិវឌ្ឍន៍វត្តអារាម និងគុណភាពសិក្សារបស់សមណៈសិស្ស ។

ទន្ទឹមនឹងនេះ លោកបានជំនូមពរដោយទទូចដល់សមណសិស្សត្រូវខិតខំសិក្សារៀនសូត្រឱ្យអស់ពីលទ្ធភាពនិងនៅឲ្យឆ្ងាយពីគ្រឿងញៀននិងអបាយមុខទាំងពួង ហើយបានថ្លែងអំណរព្រះគុណយ៉ាងក្រៃលែងដល់ព្រះគ្រូចៅអធិការវត្តឃ្លាំងខ្មូតនិងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយដែលបានផ្ដល់ទីតាំងសម្រាប់ប្រលងនិងទ្រទ្រង់ចង្ហាន់សមណបេក្ខជននៅក្នុងឆ្នាំនេះ។

ជាមួយនេះផងដែរ លោកតាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ធំ បានមានប្រសាសន៍ថា ពុទ្ធិកសិក្សា ជាឆ្អឹងខ្នងនៃព្រះពុទ្ធសាសនា ដែលប្រជាពុទ្ធបរិស័ទនិងព្រះសង្ឃគ្រប់អង្គបានសិក្សារៀងសូត្រ ពីពុទ្ធវិន័យនិងខ្លឹមសារពុទ្ធសាសនាទាំងមូលជាពិសេសនៅក្នុងគម្ពីរព្រះត្រៃបិដក ដែលបានសិក្សារៀនសូត្រនៅតាមសាលាពុទ្ធិកសិក្សានានា តាំងពីបឋមសិក្សាសិក្សារហូតដល់មហាវិទ្យាល័យ ក៏ដូចជាការប្រលងសញ្ញាបត្រនានាគឺជាអ្នកជាអ្នកទ្រទ្រង់ពុទ្ធសាសនាឲ្យ
បានគង់វង្សថិតថេរគ្រប់ប្រាំពាន់ព្រះវស្សា
និងបាន ទូលពិត្រប្រគេនពរដល់បេក្ខជនទាំងអស់សូមទទួលបានលទ្ធផលល្អប្រឡងនៅឆ្នាំនេះល្អគ្រប់ៗគ្នានិងគ្រប់អង្គ។

សូមបញ្ជាក់ថាការប្រឡងធម្មវិន័យឆ្នាំនេះប្រព្រឹត្តទៅនៅថ្ងៃទី ៥ខែមករាឆ្នាំ ២០២៥ ហើយមណ្ឌលស្រុកស្ទោងមានបេក្ខជនសរុប៤១៤ អង្គ នាក់ ចែកជា១៧បន្ទប់។




















No comments:

Post a Comment

Pages