ឯកឧត្តម វុី សំណាង ៖ «នៅ​ទីណា​មាន​ទុក្ខ​ ទីនោះតែង​តែ​មាន​វត្តមាន​កាក​បាទ​ក្រហម​កម្ពុជា» - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម វុី សំណាង ៖ «នៅ​ទីណា​មាន​ទុក្ខ​ ទីនោះតែង​តែ​មាន​វត្តមាន​កាក​បាទ​ក្រហម​កម្ពុជា»

 



ស្រុកព្រៃកប្បាស/ខេត្តតាកែវ៖ នៅថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទីព្រឹកនេះឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមជាមួយសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្ត ទៅចែកជូនគ្រួសារប្រជាពលរដ្ឋក្រីក្រខ្វះខាតចំនួន ២០គ្រួសារ និងប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន ០២គ្រួសារ ស្ថិតនៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ទទួលបាន៖
អង្ករ ២៥គីឡូក្រាម, ក្រណាត់តង់ ០១ផ្ទាំង, កន្ទេល ០១រាយ, មុង ០១រាយ, ភួយ ០១រាយ, សារុង ០១រាយ, ក្រម៉ា ០១រាយ, មី ០១កេស, ទឹកត្រី ០៣ដប, ទឹកស៊ីអ៊ីវ ០៣ដប, នំធុង ០១ធុង, ត្រីខកំប៉ុង ០១យួរ, ប្រេងឆា ០១ដប។

ប្រជាពលរដ្ឋក្រីក្រ ទទួលបាន:
អង្ករ ២៥គីឡូក្រាម, កន្ទេល ០១រាយ, មុង ០១រាយ, ភួយ ០១រាយ, សារុង ០១រាយ, ក្រម៉ា ០១រាយ, មី ០១កេស, ទឹកត្រី ០៣ដប, ទឹកស៊ីអ៊ីវ ០៣ដប, នំធុង ០១ធុង, ត្រីខកំប៉ុង ០១យួរ, ប្រេងឆា ០១ដប។










No comments:

Post a Comment

Pages