សម្តេច ម៉ែន សំអន ៖ ណែនាំដល់ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវរួមកម្លាំងគ្នា និងឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីបម្រើប្រជាជន - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សម្តេច ម៉ែន សំអន ៖ ណែនាំដល់ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវរួមកម្លាំងគ្នា និងឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីបម្រើប្រជាជន





ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តល់ការណែនាំ ដល់ក្រុមការងារគណបក្ស និងគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមកម្លាំងគ្នា ឱ្យក្លាយជាកម្លាំងសរុប និងជាអង្គតែមួយ ដែលមានសាមគ្គី និងឯកភាពផ្ទៃក្នុងរឹងមាំ ហើយរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ក្នុងទិសដៅរួមគ្នា និងឱ្យស្រុសដៃគ្នា ដើម្បីបម្រើប្រជាជន, ដោះស្រាយបញ្ហាជូនប្រជាជន, និងជំរុញការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចខេត្តស្វាយរៀង ជាពិសេសការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ឱ្យកាន់តែធូរធារ សំដៅដណ្តើមការគាំទ្រពីប្រជាជន។

ការថ្លែងបែបនេះ របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ធ្វើឡើងក្នុងពិធីប្រកាសប្រកាស ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករមាសហែក ដែលបានរៀបចំឡើង នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥។

សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី​ ជូនដល់អង្គពិធីដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរ ចំពោះនាយឧត្តមសេនីយ៍ សៅ សុខា រួមជាមួយនឹងក្រុមកាងារចុះមូលដ្ឋានទាំង១៦ឃុំ ដែលបានដឹកនាំក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុករមាសហែក កន្លងមក ដោយសម្រេចបាននូវសា្នដៃជាច្រើន ក្នុងការចូលរួមចំណែក ក្នុងការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច លើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ របស់ស្រុកទាំងមូល ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្ដាំផ្ញើដល់ លោក សុខ សូកេន ដែលបានទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវបន្តរខិតខំប្រឹងប្រែង ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ស្រុករមាសហែក ឱ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត ពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវលក្ខន្តិកៈរបស់គណបក្ស និងកម្មវិធីគោលនយោបាយ គោលការណ៍ទាំងឡាយរបស់គណបក្ស ដែលថ្នាក់កណ្ដាលបានដាក់ចុះឲ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រមទាំងសាមគ្គីភាព ផ្ទៃឲ្យបានរឹងមាំ ដោយឈរលើមាគ៌ាមហាជនរបស់បក្ស ដើម្បីត្រៀមការងារសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតនៅអាណត្តក្រោយៗទៀត ឱ្យទទួលបានលទ្ធផលជោគជ័យ។

សូមជម្រាបថា ក្នុងពិធីប្រកាសនេះ៖
១. លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង កន្លងមកជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយទាប មកទទួលចល័តតាមក្រុង ស្រុកទាំង ៨ នៃខេត្តស្វាយរៀង។
២. លោក សៅ សុខា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល កន្លងមកជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុករមាសហែក ត្រូវបានផ្ទេរមកជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកស្វាយទាបវិញ។
៣. តែងតាំង លោក សុខ សូកេន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក៕ជា រដ្ឋា











No comments:

Post a Comment

Pages