សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំអញ្ជើញសួរសុខទុក្ខលោកស្រី ស៊ុំ នឿន កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំអញ្ជើញសួរសុខទុក្ខលោកស្រី ស៊ុំ នឿន កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ

 


 


(កំពង់ធំ )៖លោកស្រីសុទ្ធ សុនីន អនុប្រធានគណៈកម្មាធិការ ស ស យ ក ខេត្តលោក ជា វ៉ាន់ចាន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំនិងសហការីបានអញ្ជើញចុះសួរសុខទុក្ខលោកស្រី ស៊ុំ នឿន អាយុ ៨៤ឆ្នាំ ដែលត្រូវជាម្ដាយបង្កើតលោក គឹម យ៉ុន ប្រធានគណៈកម្មាធិការស ស យ ក ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុងសម្រាកព្យាបាលជំងឺបេះដូង និងប្រព័ន្ធរំលាយអាហារធ្ងន់ធ្ងរនៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ធំ  នៅរសៀលថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ២០២៥។

លោកស្រីបានផ្ដល់កម្លាំងចិត្តនិងជូនពរដល់លោកស្រីឲ្យបានឆាប់ជាសះស្បើយពីជំងឺដើម្បីជាម្លប់ដ៏ត្រជាក់ដល់កូនចៅគ្រប់ៗគ្នា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោងដែលបានលះបង់នូវពេលវេលាថវិកាក្នុងការចូលរួមសួរទុក្ខនិងជូនពរអ៊ុំស្រីនៅក្នុងឱកាសនេះ។

ជាមួយគ្នាដែរសមាជិកសមាជិកាស ស យ ក ស្រុកស្ទោង៣រូបគឺលោក សួគ៌ ប៊ុនធង លោក ញឹប សារុន និងលោក សួង សោភ័ណ បានបរិច្ចាកឈាម ម្នាក់១ប្លោកសម្រាប់ជួយសង្គ្រោះលោកស្រី ដែលកំពុងត្រូវការឈាមជួយសង្គ្រោះជាចាំបាច់។

សូមបញ្ជាក់ថាក្នុងឱកាសនោះដែរក្រុមការងារបានឧបត្ថម្ភនូវទឹកប្រាក់ចំនួន១លាន៦៣ម៉ឺនរៀលព្រមទាំងភេសជ្ជៈមួយចំនួន ដើម្បីសម្រាលទុក្ខលោកស្រី និងក្រុមគ្រួសារផងដែរ ។













No comments:

Post a Comment

Pages