ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង៖
នៅព្រឹកថ្ងៃទី ២០ ខែកុម្ភ: ឆ្នាំ២០២៥ រដ្ឋបាលឃុំបន្ទាយក្រាំង បានរៀបចំកិច្ចប្រជុំវាយតម្លៃគម្រោងកែលម្អផ្លូវក្រាលបេតុងអាមេប្រវែង៦៧០ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ ទទឹង ៥ ម៉ែត្រ ក្រោយរយ:ពេលធានា៦ខែ បន្ទាប់ពីគម្រោងបានអនុវត្តចប់សព្វគ្រប់ ១០០% កាលពីខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។ គម្រោងផ្លូវបេតុងនេះ មានទីតាំងឋិតនៅភូមិធំ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ និងជាគម្រោងដែលប្រើប្រាស់មូលនិធិអភិវឌ្ឍឃុំឆ្នាំ២០២៤។
កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក សុច ពិសី អភិបាល នៃគណៈអភិបាលស្រុកកំពង់រោទិ៍ និងបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន÷
១/លោកស្រី សំ កញ្ញា ប្រធានក្រុមប្រឹក្សាឃុំ
២/អស់លោក ជាជំទប់ឃុំ ក្រុមប្រឹក្សាឃុំ
៣/លោកព្រំ ចាន់ មន្រ្តីបច្ចេកទេសខេត្ត
៤/លោក លឹម ផល្លា នាយករងរដ្ឋបាលស្រុកកំពង់រោទិ៍
៥/ស្មៀនឃុំ និងជំនួយការរដ្ឋបាលឃុំ
៦/លោកស្រី ប្រធានក្រុមហ៊ុន ប៊ុន ថាន
៧/ លោក អនុភូមិ សមាជិកភូមិរួមនិងបងប្អូនប្រជាពលរដ្ឋ វត្តមានសរុបចំនួន ១៧នាក់ ស្រី៥នាក់។
ក្នុងឱកាសនៃការចុះត្រួតពិនិត្យ និងវាយតំលៃនោះដែរ លោកអភិបាលស្រុក បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុងនេះ សូមចូលរួមថែរក្សា និងទប់ស្កាត់នូវរថយន្តដឹកជញ្ជួនលើសទំងន់ឆ្លងកាត់ ជាពិសេស ថែរក្សាកុំអោយមានទឹកដក់ ឬទឹកហូរលើផ្លូវជាប្រចាំ ពីព្រោះវាអាចបណ្តាលអោយផ្លូវឆាប់ខូច។
No comments:
Post a Comment