អភិបាលរងស្រុកស្ទោងនាំយកអំណោយឯកឧត្តមហ៊ុន ម៉ានី ចែកជូនពលរដ្ឋងាយរកហានិភ័យ 5 គ្រួសារនៅឃុំកំពង់ចិនត្បូង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលរងស្រុកស្ទោងនាំយកអំណោយឯកឧត្តមហ៊ុន ម៉ានី ចែកជូនពលរដ្ឋងាយរកហានិភ័យ 5 គ្រួសារនៅឃុំកំពង់ចិនត្បូង

 



កំពង់ធំ :  លោកសួគ៌ ប៊ុនធង អភិបាលរងស្រុកស្ទោងនិងជាអនុប្រធានស ស យ ក ស្រុកតំណាងលោកសាយ គឹមឡម ប្រធានស ស យ ក ស្រុកស្ទោង និងសហការីព្រមទាំងអាជ្ញាធរឃុំកំពង់ចិនត្បូង បានអញ្ជើញសំណាលសួរសុខទុក្ខនិងនាំយកអំណោយឯកឧត្តមហ៊ុនម៉ានី ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងងាយរងហានិភ័យកាលពីររសៀលថ្ងៃទី ៣ខែកុម្ភៈឆ្នាំ ២០២៥។

ក្នុងឱកាសនោះដែរលោកបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមហ៊ុន ម៉ានី ដែលជានិច្ចជាកាលក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជា លោកតែងតែគិតគូរយកចិត្តទុកដាក់ ដល់សុខទុក្ខសុខុមាលភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសបងប្អូនដែលមានជីវភាពខ្វះខាតនិងងាយរកហានិភ័យគ្រប់ៗគ្នានិងគ្រប់ពេលវេលា។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមហ៊ុន ម៉ានី និងសហការីសហការីក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់ដល់ថ្នាក់និងអាជ្ញាធរមូលដ្ឋានដែលតែងគិតគូរយកចិត្តទុកដាក់ក្នុងការធ្វើកិច្ចការមីធម៌ក៏ដូចជាជួយសង្គ្រោះនិងចែកស្បៀងសង្គ្រោះបឋមផ្សេងៗជូនដល់ប្រជាពលរដ្ឋដែលងាយរកហានិភ័យឬជួបគាត់ឧប្បទ្ទវហេតុផ្សេងៗនៅក្នុងមូលដ្ឋានជាពិសេសនៅក្នុងស្រុកស្ទោងកន្លងមក។

ទន្ទឹមនឹងនេះលោកបានបង្ហាញអំពីការអភិវឌ្ឍក្នុងស្រុកស្ទោង ដែលកើតឡើងដោយសារសន្តិភាព និងការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសន្តិភាពទើបមានការអភិវឌ្ឍ។

គួរបញ្ជាក់ផងដែរថាគ្រួសារដែលមានជីវភាពខ្វះខាតទាំង៦ខាងលើក្នុង១គ្រួសារៗទទួលបាននូវអង្ករ១បេរ  មី១កេះ ទឹកត្រី១យួរ ទឹកសុីអ៊ីវ១យួរ និងត្រីខរ១យួរផងដែរ។







No comments:

Post a Comment

Pages