កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយស្ថាប័នបរិស្ថានខេត្តបង្រ្កាប និងរឹបអូសឈើចម្រៀកប្រភេទលេខ២ប្រមាណជាង ១៣​ម៉ែត្រគូប នៅក្នុងតំបន់ព្រៃឡង់ ជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយស្ថាប័នបរិស្ថានខេត្តបង្រ្កាប និងរឹបអូសឈើចម្រៀកប្រភេទលេខ២ប្រមាណជាង ១៣​ម៉ែត្រគូប នៅក្នុងតំបន់ព្រៃឡង់ ជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ




(ខេត្តកំពង់ធំ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងផែនការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរបស់ឯក​ឧត្ដម​ឧត្ដមសេនីយ៍​ឯក​ពៅ​ ហេង​ មេបញ្ជាការ​រង​កងទ័ព​ជើង​គោក​ មេបញ្ជាការយោធភូមិភាគទី៤  ព្រមទាំងការ ដឹកនាំបញ្ជាដោយផ្ទាល់ពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលកំពង់ធំ ។ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរួមសហការជាមួយកម្លាំងនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ ចេញប្រតិបត្តិការបង្ក្រាបនិងរឹបអូសយកឈើចម្រៀកប្រមាណជាង១៣​ ម៉ែត្រគូប ដែលក្រុមជនល្មើសលួចកាប់នឹងអាជាឈើចម្រៀកនៅក្នុងតំបន់ព្រៃឡង់ ជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ។

  នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានទៅត្រួតពិនិត្យលទ្ធផលនៃការបង្ក្រាបបទល្មើសព្រៃឈើនេះ នឹងបានគូសបញ្ជាក់ថា ដោយទទួលបានព័ត៌មានពីបណ្តាញសម្ងាត់ បានរាយការណ៍ថាមានសកម្មភាពលួចកាប់នឹងអាឈើនៅក្នុងភូមិសាស្ត្រព្រៃឡង់ តំបន់ក្បាលអូរទឹកថ្លា ជាប់គ្រប់ប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ ដែលពួកក្រុមជនល្មើសតែងតែលួចកាប់នឹងអាឈើនៅតំបន់នេះព្រោះមានភាពងាយស្រួលដោយសារ មានចម្ងាយឆ្ងាយពីសកម្មភាពរបស់សមត្ថកិច្ចខេត្តទាំងពីរ ខេត្តកំពង់ធំ និងខេត្តក្រចេះ។ ហើយក្នុងពេលប្រតិបត្តិការនេះក្រុមជនល្មើសបានដឹងខ្លួនមុន ហើយបានរត់គេចខ្លួន ក្នុងការទទួលខុសត្រូវនេះ ។

  ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់បន្ថែមទៀតថា ក្នុងកិច្ចប្រតិបត្តិការនេះ បានប្រើប្រាស់រយៈពេលពីរយប់បីថ្ងៃ ដោយចាប់ផ្ដើមពីម៉ោង៣ ទៀបភ្លឺថ្ងៃទី២៥ ដល់ល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ទើបអាចរកមធ្យោបាយដឹកកញ្ជូនឈើខុសច្បាប់ទាំងនេះ ដោយឆ្លងកាត់ផ្លូវលំបាកនឹងឧបសគ្គនានា មកកាន់ភូមិជាំស្វាយ ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំបាន។

  ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចឲ្យកងកម្លាំងផ្នែក​សឹករង​សណ្តាន់​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្តសហការជាមួយស្ថាប័នជំនាញបរិស្ថាន និងអាជ្ញាធរដែនដី ធ្វើការស្រាវជ្រាវរកមុខសញ្ញាជនល្មើស ដែលបានលួចកាប់ឈើនៅក្នុងតំបន់ព្រៃឡង់ជាប់​ព្រំ​ប្រទល់​ខេត្ត​កំពង់​ធំ​ និង​ខេត្ត​ក្រចេះ​ នេះ​ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ









No comments:

Post a Comment

Pages