លោក ដែក ទីវណ្ណោ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំស្រែចែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែកុម្ភៈ និងលើកទិសដៅខែមីនាឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោក ដែក ទីវណ្ណោ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំស្រែចែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែកុម្ភៈ និងលើកទិសដៅខែមីនាឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត



ខេត្តកំពត៖ លោក ដែក ទីវណ្ណោ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំស្រែចែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែកុម្ភៈ និងលើកទិសដៅខែមីនា ឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។
បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការគណក្សប្រជាជនកម្ពុជាឃុំស្រែចែង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហៀក ម៉ា អនុប្រធានទី១ និងលោក សេង សារី  លោក រស់ សុភាវីលោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា លោក ពុកមេភូមិ ក្រុមការងារយុវជនគណបក្សភូមិ ឃុំ នៃក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រែចែងព្រមទាំងគណៈអធិបតីសមាជិក សមាជិកាជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើម លោក គ្រុយ សុភាប្រធានគណបក្សមូលដ្ឋានឃុំស្រែចែង បានធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារសម្រេចបានរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រែចែងប្រចាំខែកុម្ភៈ និងលើកទិសដៅបន្តខែមីនា ឆ្នាំ២០២៥ ជូនដល់អង្គប្រជុំ ។

ជាមួយគ្នានេះ លោក ដែក ទីវណ្ណោ ក៏សូមថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស របស់ឯកឧត្តមអនុប្រធានទី១ អស់លោក លោកស្រី ដែលជាអនុប្រធាន សមាជិក សមាជិកាទាំងអស់ដែលបានញ៉ាំងឱ្យកម្មវិធីនេះប្រព្រឹត្តទៅប្រកបដោយភាពកក់ក្តៅ និងកាន់តែមានអត្ថន័យយ៉ាងជ្រាលជ្រៅ។

មានមតិសំណេះសំណាលទៅកាន់សមាជិក ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំ នៅទីស្នាក់ការបក្សឃុំស្រែចែង លោក ដែក ទីវណ្ណោ ប្រធាន អង្គប្រជុំបានធ្វើការថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រែចែងទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រែចែង និងចំពោះ ថ្នាក់ដឹកនាំសមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រែចែង ដែលពោរពេញដោយសមត្ថភាពជំនាញ មានចំណេះដឹង និងបទពិសោធន៍ការងារខ្ពស់ក្នុងការងារសង្គម ហើយបានស្ម័គ្រចិត្តមកជួយក្រុមការងារគណបក្ស និងការងារគណបក្សនៅមូលដ្ឋាន ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងសម្ភារៈ ថវិកា សំដៅលើកកម្ពស់ស្មារតីភ្ញាក់រលឹក ជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព។

លោកប្រធានអង្គប្រជុំ បានផ្តាំផ្ញើឱ្យក្រុមការងារគណបក្ស និងគណបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ក្នុងការតាមដានការងារនយោបាយ សតិអារម្មណ៍សមាជិកបក្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយត្រូវដោះស្រាយបញ្ហាប្រឈមនានា ឱ្យបានទាន់ពេលវេលា និងល្អប្រសើរ។

ជាមួយគ្នានេះ លោកប្រធាន បានក្រើនរំព្ញកដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវយល់ដឹងនូវទ្រឹស្តីអំពីគោលការណ៍នៃការ
កសាងគណបក្ស ដើម្បីយកការយល់ដឹងនេះទៅប្រើប្រាស់ក្នុងការពង្រឹងអង្គការចាត់តាំងគណបក្សនៅថ្នាក់មូលដ្ឋានរបស់ខ្លួនសំដៅរួមចំណែកពង្រឹងប្រៀបខ្លាំង និងប្រៀបឈ្នះរបស់គណបក្សសម្រាប់ពេលបច្ចុប្បន្ន ទាំងសម្រាប់ពេលអនាគតនូវគោលការណ៍ សាមគ្គីផ្ទៃក្នុងឱ្យបានល្អ ចេះជួយគ្នាក្នុងគ្រាមានអាសន្ន។

សូមចងចាំជានិច្ចនូវបណ្តាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា  គឺ
នៅពេលប្រគល់ការងារដល់មន្ត្រី ខ្ញុំបានដាក់គោលការណ៍ឱ្យធ្វើ គឺធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំគោលការណ៍ យើងជឿជាក់លើកម្ពុជា ។









No comments:

Post a Comment

Pages