ខេត្តកំពង់ឆ្នាំង៖នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៨ និង១០នាទី លើផ្លូវលេខ៥៣ ក្រាលកៅស៊ូ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ត្រង់ចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិស្រែតាជៃខាងលិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង រវាងម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1I-3657 បើកបរ(ពាក់មួកសុវត្ថិភាព) ដោយឈ្មោះ ជា សុផាត ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិចាន់ត្រក ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងមានអ្នករួមដំណើរម្នាក់ ឈ្មោះ អ៊ុន សុផានី ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា(ត្រូវជាប្រពន្ធ) បើកពីទិសខាងលិច ឆ្ពោះទៅទិសខាងកើត បានបុកជាមួយនឹង រថភ្លើង ០១គ្រឿង លេខ១០៣៥ ពណ៌ខៀវលាយលឿង បើកបរដោយឈ្មោះ សយ សម្បត្តិ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅផ្ទះហាស ៦ ភូមិកន្ទោកជើង សង្កាត់កន្ទោក ស្រុកល្វាឯម ខេត្តកណ្តាល បើកពីទិសខាងត្បូង ឆ្ពោះទៅទិសខាងជើង (ក្នុងដំណើរខ្វែងទិសគ្នា)
បណ្តាលអោយស្លាប់ម្នាក់(ប្រុស) និងរងរបួស ចំនួន០១នាក់(ធ្ងន់) បញ្ជូនទៅមន្ទីរពេទ្យខេត្ត និងខូចខាតម៉ូតូ ០១គ្រឿង បានចាប់យកមករក្សាទុកនៅកន្លែងសមត្ថកិច្ច ។ដោយ សុះ រំលី
No comments:
Post a Comment