អរគុណសន្តិភាព ៖ពិធីកាត់ខ្សែបូរ បើកការដ្ឋានជួសជុល ផ្លូវ លំក្រាលគ្រួសក្រហម ១ខ្សែប្រវែង១៦គីឡូម៉ែត្រចំណាយថវិការ១៦០០០ដុល្លា ដែលអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ ភុំ ផាន់ណាវី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អរគុណសន្តិភាព ៖ពិធីកាត់ខ្សែបូរ បើកការដ្ឋានជួសជុល ផ្លូវ លំក្រាលគ្រួសក្រហម ១ខ្សែប្រវែង១៦គីឡូម៉ែត្រចំណាយថវិការ១៦០០០ដុល្លា ដែលអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ ភុំ ផាន់ណាវី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ





ខេត្តកំពង់ស្ពឺនៅថ្ងៃទី១០ ខែមីនាឆ្នាំ ២០២៥ វេលាម៉ោង១០ព្រឹកគណៈកម្មាធិការបក្សឃុំរស្មីសាមគ្គី បានប្រារព្ធពិធីកាត់ខ្សែបូរបើក ការដ្ឋាន ជួសជុលផ្លូវលំគ្រួសក្រហមនៅភូមិសង្កែជ្រុំដែលមានប្រវែង១៦គីឡូម៉ែត្របាប់ភូមិសង្កែជ្រុំ ដល់ភូមិពស់វែក

ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ស្រុកឱរ៉ាល់ ជាគណៈអធិបតី
សមាសភាពអញ្ជើញចូលរួមមាន៖
-ឯកឧត្តម សុខ សិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់
-លោក ជំទាវ ភុំ ផាន់ណាវី ក្រុមការងារថ្នាក់កណ្តាលនិងជាអនុប្រធានចុះជួយស្រុកឱរ៉ាល់
-ឯកឧត្តម ឱម ម៉ាត់ធារី
ក្រុមការងារថ្នាក់កណ្តាលនិងជាអនុប្រធានចុះជួយស្រុកឱរ៉ាល់
-លោក ចែម សារីមប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានគណៈកម្មាធិការបក្សស្រុកឱរ៉ាល់

-លោក សម្បត្តិ វឌ្ឍនៈ អភិបាលរងស្រុកឱរ៉ាល់ និងជាអនុប្រធានក្រុមការងារចុះជួយឃុំរស្មីសាមគ្គី

-លោក តាំង វ៉ាន់ឌី ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៏ និងជាក្រុមការងារចុះជួយឃុំរស្មីសាមគ្គី
-លោក យឿង ភឿនប្រធានក្រុមប្រឹក្សាឃុំនិងជាប្រធានគណៈកម្មាធិការគណៈបក្សឃុំរស្មីសាមគ្គី

-លោក ស្វាយ លីសមាជិកក្រុមប្រឹក្សាឃុំនឹងជាសមាជិកគណៈបក្សឃុំរស្មីសាមគ្គី
-លោកស្រី នាង ឈឿន សមាជិកក្រុមប្រឹក្សាឃុំនិងជាសមាជិកគណៈបក្សឃុំរស្មីសាមគ្គីក្រៅពីនេះមានគណៈក ម្មាធិការសាខាបក្ស ភូមិ អនុសាខាបក្សភូមិ ទាំង៨ភូមិ និងប្រជាពលរដ្ឋចំនួន១៥២នាក់ ស្រី៥២នាក់។

ក្នុងកម្មវិធីនោះ លោកជំទាវ ភុំ ផាន់ណាវី បានឧបត្ថម្ភថវិកាសម្រាប់ជួសជុលផ្លូវប្រវែង១៦គីឡូម៉ែត្រអស់ថវិកា 16,000$ និងឧបត្ថម្ភថវិកាជូនសមាជិកគណៈកម្មាធិការបក្សឃុំ គណៈកម្មាធិការសាខាបក្ស ភូមិ អនុសាខាបក្សភូមិ ទាំង៨ភូមិ និងប្រជាពលរដ្ឋចំនួន១៥២នាក់ ស្រី៥២នាក់ អស់ថវិកាចំនួន1,520,000រៀល។

✍️នៅក្នុងកម្មវិធីនោះដែរ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឱរ៉ាល់ បានឱ្យដឹងថា បន្ទាប់ពីការងារជួសជុលរួចកំណាត់ផ្លូវមួយនេះជាចំណងដៃដ៏ពិសិដ្ឋ ដែលឆ្លើយតបទៅនឹងការសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងការបម្រើឱ្យចរាចរណ៍ដឹកជញ្ជូនកសិផល និងការផ្លាស់ប្ដូរសេដ្ឋកិច្ចលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនសំដៅដល់ការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ឈានទៅរកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងស្រុកឱរ៉ាល់។

✍️ឆ្លៀតក្នុងឱកាសនេះលោកជំទាវ ភុំ ផាន់ណាវី អនុប្រធានក្រុមករងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកឱរ៉ាល់
បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺប្រសាសន៍ថា តាមរយៈនៃគម្រោងកែលម្អផ្លូវជនបទ គឺពិតជាបានចូលរួមក្នុងការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ច សង្គមកិច្ច និងកាត់បន្ថយ ភាពក្រីក្រនៅកម្ពុជាពិសេសប្រជាជន ដែលរស់នៅតាមបណ្តោយ ផ្លូវទាំងអស់ ព្រមទាំងអ្នកធ្វើដំណើរទទួលបាននូវការកាត់បន្ថយក្នុងកម្រិតអតិបរមា ពីការប៉ះពាល់ ដល់សុខភាព។
ជាងនេះទៅទៀត គម្រោងក៏បានផ្តល់នូវកាលានុវត្តភាពយ៉ាងច្រើន ក្នុងការអភិវឌ្ឍលើវិស័យកសិកម្ម ឧស្សាហកម្ម អប់រំ ទេសចរណ៍ សុខាភិបាល និងសេវាសង្គមផ្សេងៗទៀត។ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋនៅជនបទអាចទទួលបានផល ដោយផ្ទាល់ពីគម្រោងនេះ ដោយអាចធ្វើដំណើរបានគ្រប់រដូវកាលទៅកាន់ទីកន្លែងផ្សេងៗ។ ពិសេស ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ដើម្បីលក់ដូររកប្រាក់ចំណូលបន្ថែម ដើម្បីជួយសម្រាលជីវភាពគ្រួសាររបស់ពួកគាត់។

✍️នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី
បានពាំនាំផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹករលឹកដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
✍️ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្ដេចតេជោ ហ៊ុន សែន ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមាន៖ ផ្លូវ សាលារៀន មន្ទីរពេទ្យ។ល។ ជាពិសេសប្រមុខ រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដោតសំខាន់យកចិត្តទុកដាក់ក្នុងកសាងផ្លូវគ្រប់ទីកន្លែងចាប់ពីទីប្រជុំជនរហូតដល់ជនបទ ព្រោះផ្លូវគឺជាចរន្តឈាមសេដ្ឋកិច្ចមួយដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋ ប្រកបរបបរប្រចាំថ្ងៃ ក្នុងការផ្លាស់ប្ដូរមុខទំនិញរវាងទីប្រជុំជនដល់ជនបទ។

✍️លោកឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ផ្លូវ១ខ្សែនេះមានសារៈសំខាន់ណាស់សម្រាប់បម្រើផលប្រយោជន៍រួម ព្រោះផ្លូវជាសសៃឈាមសេដ្ឋកិច្ច គឺមានផ្លូវមានសង្ឃឹម ម្យ៉ាងទៀត នៅពេលដែលទទួលបានផ្លូវ១ខ្សែនេះហើយ យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាផ្លូវនេះឱ្យបានគង់វង្សទុកសម្រាប់កូនចៅ ជំនាន់ក្រោយ និងទុកជាសម្បត្តិរួម ក្នុងគោបំណងតែមួយគត់ គឺចង់បានផ្លូវធំ ល្អស្អាត ងាយស្រួលធ្វើដំណើរដល់ប្រជាពលរដ្ឋ ជាពិសេសគឺត្រូវចេះជួយថែរក្សាផ្លូវទាំងអស់គ្នា៕ដោយ ជា រដ្ឋា


























No comments:

Post a Comment

Pages