លោកសាយ គឹមឡម ៖ អំពាវនាវប្រជាពលរដ្ឋឱ្យជឿជាក់គោលនយោបាយគ្រប់គ្រងដីរដ្ឋនិងដីសម្បទានរបស់រាជរដ្ឋាភិបាល - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកសាយ គឹមឡម ៖ អំពាវនាវប្រជាពលរដ្ឋឱ្យជឿជាក់គោលនយោបាយគ្រប់គ្រងដីរដ្ឋនិងដីសម្បទានរបស់រាជរដ្ឋាភិបាល

 



ខេត្តកំពង់ធំ ៖ លោកអភិបាលស្រុកស្ទោងបានអំពាវនាវដូច្នេះកាលពីរសៀលថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកនិងសហការីអញ្ជើញចែកអំណោយជូនពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១៥គ្រួសារនៅក្នុង ភូមិឈើទាល កំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនោះដែរ ក្នុងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង លោកបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាដែលលោកតែងគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាព ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ពេលវេលា ទាំងនេះក៏ឃើញពីការយកចិត្តទុកដាក់របស់លោកនឹងសហការី ដែលតែងតែគិតគូរយកចិត្តទុកដាក់ហើយនៅស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

ទន្ទឹមនឹងនេះលោកបានលើកទឹកចិត្តដល់អាជ្ញាធរឃុំកំពង់ចិនត្បូង ត្រូវខិតខំគិតគូរយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋ ឱ្យអស់ពីលទ្ធភាពជាពិសេសពុកម៉ែបងប្អូនដែលមានពិការភាពមានជីវភាពខ្វះខាតនិងងាយរងហានិភ័យជាដើម។

ជាចុងបញ្ចប់លោកសាយ គឹមឡម បានថ្លែងអំណរគុណជាអានេកដល់ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោងនិងឃុំកំពង់ចិនត្បូង ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធដែលតែងតែគិតគូរយកចិត្តទុកដាក់ផ្ដល់ស្បៀងសង្គ្រោះដល់ពុកម៉ែបងប្អូនដែលមានជីវភាពខ្វះខាតនៅក្នុងឃុំកំពង់ចិនត្បូង ក្នុងឱកាសនេះក៏ដូចជាពេលកន្លងមក។

សូមបញ្ជាក់ថាពុកម៉ែបងប្អូនទាំង១៥គ្រួសារខាងលើក្នុងមួយគ្រួសារៗទទួលបាននូវអង្ករ១បេ មី១កេស ត្រីខ១យួរទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរផងដែរ។
















No comments:

Post a Comment

Pages