អរគុណសន្តិភាព៖ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកឱរ៉ាល់  ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋទីទាល់ក្រចំនួន៥គ្រួសារនៅភូមិក្រវៀកឃុំត្រពាំងជោស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ និងចុះពិនិត្យការជួសជុលផ្លូវដែលមានចម្ងាយ៣០គីឡូម៉ែត្រក្នុងនោះមាន ១.ភូមិ កោដូតី ២.ភូមិពទ្ទ្រា ៣.ភូមិតានឹល ៤.ភូមិក្បាលដំរី៥ភូមិសំរោង៦.ភូមិក្រវៀក ស្ថិតក្នុងឃុំត្រពាំងជោស្រុកឱរ៉ាល់ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អរគុណសន្តិភាព៖ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកឱរ៉ាល់  ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋទីទាល់ក្រចំនួន៥គ្រួសារនៅភូមិក្រវៀកឃុំត្រពាំងជោស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ និងចុះពិនិត្យការជួសជុលផ្លូវដែលមានចម្ងាយ៣០គីឡូម៉ែត្រក្នុងនោះមាន ១.ភូមិ កោដូតី ២.ភូមិពទ្ទ្រា ៣.ភូមិតានឹល ៤.ភូមិក្បាលដំរី៥ភូមិសំរោង៦.ភូមិក្រវៀក ស្ថិតក្នុងឃុំត្រពាំងជោស្រុកឱរ៉ាល់



ខេត្តកំពង់ស្ពឺ៖នៅថ្ងៃទី០១ខែមិនាឆ្នាំ២០២៥
ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកឱរ៉ាល់ បានចូលរួមចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋទីទាល់ក្រចំនួន៥គ្រួសារនៅភូមិក្រវៀកឃុំត្រពាំងជោស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។ក្រោមអធិបតីភាពឯកឧត្តមសុខ សុទ្ធីអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ
✍ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយមូលដ្ឋានស្រុកឳរ៉ាល់ខេត្តកំពង់ស្ពឺ
-លោកជុំទាវភុំ ផាន់ណាវីអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់-ឯកឧត្ដម ឱម ម៉ាក់ធារីក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក
-លោកចែម សារីមប្រធានគណៈបក្សស្រុក
-លោកសាត វីនអភិបាលរងស្រុក-ក្រុមការងារស្រុក ឃុំ បានយកអំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រទាំង៥គ្រួសារដោយទទួលបានក្នុង១គ្រួសារអង្ករ២៥គីឡូ-មីម៉ាៗ១កេះ-ទឹកត្រី១យួរ-ទឹកស៊ីអ៊ីវ១យួរថវិកាចំនួន៥០០០០រៀល=២៥០០០០រៀលក្នុងនោះលោកជុំទាវភុំ ផាន់ណាវីបានជួយឧបត្ថម្ភដល់កម្លាំងប្រជាការពារចំនួន១១នាក់ក្នុងម្នាក់ទទួលបាន៥០០០០រៀលសរុប១១នាក់ស្មើនឹង
៥៥០ ០០០រៀលនិងមេភូមិទទួលបានថវិការ១០០០០០រៀល
-អនុភូមិទទួលបានថវិការចំនួន៦០០០០រៀលសរុបអស់ថវិការចំនួន៩៦០០០០រៀល។

ជាមួយគ្នានេះដែរឯកឧត្តម សុខ សុទ្ធី ក៏បានផ្តាំផ្ញើដល់អាជ្ញាធរឃុំ ត្រពាំងជោ ស្រុកឱរ៉ាល់ ត្រូវតែធ្វើអំពើល្អ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា រហ័សទាន់ចិត្ត និងមានប្រសិទ្ធិភាព និងត្រូវផ្តល់សេវាថែទាំ សុខភាពឲ្យបានល្អ ជូនប្រជាពលរដ្ឋ ក្នុងស្រុកឱរ៉ាល់
👉ការចុះដល់មូលដ្ឋាននៅតាមខ្នងផ្ទះនេះ ដើម្បីផ្តល់ភាពកក់ក្តៅ បានយល់ពីសុខទុក្ខ ដឹងស្ថានភាព ជីភាពការរស់នៅរបស់បងប្អួនប្រជាពលរដ្ឋ និង ក្តាប់នូវរាល់បញ្ហាប្រឈមមួយចំនួន ធ្វើការដោះស្រាយ ពិសេសបង្កើតនូវភាពស្និទស្នាល ជាមួយបងប្អូននៅតាមឃុំនានា នៅក្នុងស្រុកឱរ៉ាល់។

👉ក្នុងថ្ងៃដ៏ដែលនេះដែរ ឯកឧត្តមសុខ សុទ្ធីអភិបាលរងនៃគណៈអភិបាលខេត្ត -លោកជុំទាវភុំ ផាន់ណាវីអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់-ឯកឧត្ដម ឱម ម៉ាក់ធារីក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក-លោកចែម សារីមប្រធានគណៈបក្សស្រុក-លោកសាត វីនអភិបាលរងស្រុក-ក្រុមការងារស្រុក ឃុំ ភូមិបានអញ្ជើញចុះពិនិត្យការជួសជុលផ្លូវដែលមានចម្ងាយ៣០គីឡូម៉ែត្រ។ក្នុងនោះមាន

១.ភូមិ កោដូតី ២.ភូមិពទ្ទ្រា ៣.ភូមិតានឹល ៤.ភូមិក្បាលដំរី៥ភូមិសំរោង៦.ភូមិក្រវៀស ស្ថិតក្នុងឃុំត្រពាំងជោស្រុកឱរ៉ាល់
ជាមួយគ្នានេះមានពិសាអាហារសាមគ្គីជាមួយក្រុមការងារចុះមូលដ្ឋានស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ផងដែរ។
👉ឈ្លៀតក្នុងឱកាសនោះដែរលោកជំទាវ ភុំ ផាន់ណាវី អនុប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកឱរ៉ាល់ បានលើកឡើងប្រសាសន៍ផ្តាំផ្ញើពី ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ
បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារគណបក្សស្រុកឱរ៉ាល់ទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការនាំយកជ័យជំនះជូនគណបក្ស បានបង្ហាញអំពីជំនឿទុកចិត្តរបស់ប្រជាជនមកលើគណបក្សប្រជាជនកម្ពុជា
ដែលមានសម្តេចតេជោ ជា ប្រធានគណបក្ស
និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តវេនដឹកនាំ ជារាជរដ្ឋាភិបាល នីតិកាលទី៧នេះដែលមាន សុខសន្តិភាព មានការអភិវឌ្ឍន៍ រីកចម្រើនយ៉ាងឆាប់រហ័សគ្រប់វិស័យ ។
ឯកឧត្តមហ៊ុន ម៉ានី៖បានលើកឡើងនូវស្ថានភាពនយោបាយ និងការវិវត្តថ្មីៗផងដែរ ដើម្បីផ្តល់ជាធាតុចូលសម្រាប់មន្រ្តីគណបក្សនៅមូលដ្ឋានក្នុងការអនុវត្តការងារជូនគណបក្ស។ លោកក៏បានផ្តាំផ្ញើឲ្យក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ត្រូវបន្តសហការគ្នាឲ្យបានស្អិតរមួត ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកសមាជិកគណបក្ស ឆ្ពោះទៅរកជ័យជំនះជាបន្តបន្ទាប់ក្នុងការបោះឆ្នោតខាងមុខតទៅទៀត។ ជាពិសេសបានណែនាំដល់ក្រុមការងារ ឲ្យបន្តយកចិត្តទុកដាក់ក្នុងការតាមដានការងារនយោបាយ សតិអារម្មណ៍សមាជិកបក្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
👉ជាមួយគ្នានេះដែរលោកជំទាវបានរំលេច នូវ ប្រសាសន៍ថ្មីៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
👉នៅពេលប្រគល់ការងាដល់មន្ត្រី ខ្ញុំបានដាក់គោលការណ៍ឲ្យធ្វើ គឺ ✅ធ្វើអោយលឿន ✅ធ្វើអោយលះ ✅បើស្ទះសុំគោលការណ៍

👉មន្ថែមពីនេះលោកជំទាវសូមផ្តាំផ្ញើបន្ថែមដល់លោក លោកស្រី ក្រុមការងារស្រុក ឃុំ ភូមិត្រូវជួយផ្សព្វផ្សាយបងប្អូនប្រជាពលរដ្ឋទាំងអស់ 

សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះគេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទដើម្បីឲ្យភូមិឃុំយើងមានសុវត្ថិភាព ។
👉ជាចុងបញ្ចប់ឯកឧត្តមលោកជំទាវ និងក្រុមការងារ សូមជូនពរក្រុមការងារបងប្អួនប្រជាពលរដ្ឋសូមមានសុខភាពល្អជោគជ័គ្រប់ភារកិច្ច ជួបពុទ្ធពរបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ដោយលោក ជា រដ្ឋា












































No comments:

Post a Comment

Pages