លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏សូមគោរពជូនពរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ជួបតែសេចក្តីសុខ សុភមង្គល វិបុលសុខ សុខដុមរមនា ជាពិសេសជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជាជនទូរទាំងខេត្តបន្ទាយមានជ័យ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្តសូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅបំផុត លោក ឧត្តមសេនីយ៍ទោ ស្នងការ រួមទាំងសហការី និងមន្ត្រីទាំងអស់ទូរទាំងខេត្តបន្ទាយមានជ័យ ដែលខិតខំ ការពារសន្តិសុខ សណ្តាប់សាធារណៈ ជូនប្រជាពលរដ្ឋបានល្អទាំងផ្តល់សេវាសាធារណៈ ការបង្ក្រាបបទល្មើសនានា និងជួយសង្គ្រោះពលរដ្ឋ ក្នុងឱកាសឆ្នាំថ្មីនេះសូមទទួលបានសុខភាពល្អគ្រប់ក្រុមគ្រួសារ និងជួបពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសជៀសផុតពីជម្ងឺផ្សេងៗ ។
អំណោយដែលចុះសួរសុខទុក្ខរួម មាន ថវិកា ចំនួន ១,៨០០,០០០រៀល(មួយលានប៉ែតសិបមុឺនរៀល) និងកន្ត្រកអនុស្សាវរីយ៍ចំនួន២កន្ត្រក ៕
No comments:
Post a Comment