សម្តេចប្រធានរដ្ឋសភា ទស្សនកិច្ចសាកលវិទ្យាល័យហាន់យ៉ាងសាយប៊ឺ ក្នុងទីក្រុងសេអ៊ូល ដើម្បីជំរុញការគំាទ្រពង្រឹងសមត្ថភាពតំណាងរាស្រ្តនិងការបណ្តុះបណ្តាលបច្ចេកវិទ្យាឌីជីថលជូនមន្រ្តីរដ្ឋសភា - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សម្តេចប្រធានរដ្ឋសភា ទស្សនកិច្ចសាកលវិទ្យាល័យហាន់យ៉ាងសាយប៊ឺ ក្នុងទីក្រុងសេអ៊ូល ដើម្បីជំរុញការគំាទ្រពង្រឹងសមត្ថភាពតំណាងរាស្រ្តនិងការបណ្តុះបណ្តាលបច្ចេកវិទ្យាឌីជីថលជូនមន្រ្តីរដ្ឋសភា




ក្នុងដំណើរទស្សនកិច្ចថ្ងៃដំបូងនៅសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអញ្ជើញទស្សនកិច្ចនៅសាកលវិទ្យាល័យ ហាន់យ៉ាងសាយប៊ឺ (Hanyang Cyber University)  ដែលជាសាកលវិទ្យាល័យមួយមានឈ្មោះល្បីនៅសាធារណរដ្ឋកូរ៉េ លើការបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានវិទ្យា តាមអនឡាញ។ ដំណើរទស្សនកិច្ចរបស់ សម្តេចប្រធានរដ្ឋសភា នៅសាកលវិទ្យានេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យានិងអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការកសាងសមត្ថភាពជូនតំណាងរាស្រ្ត ក៏ដូចជាការបណ្តុះបណ្តាលថ្នាក់ក្រោយឧត្តមសិក្សាជូនមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

ដំណើរទស្សនកិច្ចរបស់ សម្តេចប្រធានរដ្ឋសភា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងនិស្សិត ដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យ។ លោកបណ្ឌិត គី ចឹងលី (Ki-Jeong Lee) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យហាន់យ៉ាងសាយប៊ឺ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យទំាងអស់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុតចំពោះវត្តមានដ៏ឧត្តុងឧត្តមរបស់ សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូ ដែលបានអញ្ជើញមកកាន់សាកលវិទ្យាល័យដោយផ្ទាល់។ លោកបណ្ឌិត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកនាំរបស់  សម្តេចប្រធានរដ្ឋសភា ដែលមិនត្រឹមតំណាងឱ្យស្រ្តីដឹកនាំគំរូមួយក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងក្នុងតំបន់ និងឆាកអន្តរជាតិទៀតផង។ សម្តេច ជាបុគ្គលឆ្នើមមួយរូបដែលមានចំណេះដឹងខ្ពង់ខ្ពស់ និងជាអ្នកដឹកនាំប្រកបដោយភាពឈ្លាសវៃថែមទៀតផង។










No comments:

Post a Comment

Pages