នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនកងកម្លាំងប្រដាប់អាវុធ តាមបណ្ដាកងឯកភាពទិសទី៣ និងទិសទី៤ នៃយោធភូមិភាគទី៥ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ប៉ូលីសការពារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេបាត់ដំបង និងខេត្តពោធិ៍សាត់ ។
នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ចំពោះកងកម្លាំងជួរមុខនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៃយោធភូមិភាគទី៥ កងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ និងប៉ូលីសការពារព្រំដែន ដែលបានលះបង់កម្លាំងកាយ ចិត្ត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជន ។
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
No comments:
Post a Comment