សមត្ថកិច្ចឃាត់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងប្រែន ១៧គ្រឿង នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សមត្ថកិច្ចឃាត់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងប្រែន ១៧គ្រឿង នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង




កំពង់ឆ្នាំង៖នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៥ កម្លាំងនគរបាលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបង្រួបបង្រួមកម្លាំងរួមជាមួយនគរបាលចរាចរណ៍ជើងគោកខេត្ត កម្លាំងអន្តរាគមន៍ខេត្ត អធិការក្រុងកំពង់ឆ្នាំង និងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង ១៤ នៅក្នុងស្រុក ដើម្បីអនុវត្តការឃាត់ខ្លួនម៉ូតូដែលបានកែច្នៃខុសបច្ចេកទេសបើកបរនៅលើផ្លូវជាតិលេខ ៥ ក្នុងដែនដីស្រុករលាប្អៀរ សរុបចំនួន ១៧ គ្រឿង។
សកម្មភាពនេះប្រតិបត្តិដោយការណែនាំពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងតាមបញ្ជា និងការណែនាំរបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការខេត្ត។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងចំនួនម៉ូតូ ១៧ គ្រឿងនោះ មាន៖
ម៉ូតូមិនពាក់ព័ន្ធ (បានត្រឡប់ទៅម្ចាស់វិញ) ចំនួន ៣ គ្រឿងម៉ូតូពាក់ព័ន្ធចំនួន ១៤ គ្រឿង រួមមាន៖ ម៉ូតូកែច្នៃ ១១ គ្រឿងម៉ូតូមានផ្លាកលេខត្រឹមត្រូវ ប៉ុន្តែកែច្នៃ ៩ គ្រឿងម៉ូតូគ្មានផ្លាកលេខ និងអត់ពន្ធ ១ គ្រឿងម៉ូតូមានពន្ធ ប៉ុន្តែគ្មានផ្លាកលេខ ៤ គ្រឿង (កែច្នៃ)កម្លាំងនគរបាលបានអប់រំ និងណែនាំយុវជនមួយក្រុមដែលពាក់ព័ន្ធនឹងករណីនេះ ដោយធ្វើកិច្ចសន្យាជាមួយពួកគេ។ ក្នុងនោះ មានការដកហូតបំពង់ស៊ីម៉ាំងប្រែនចំនួន ៦ គ្រឿង និងធ្វើការដោះដូរផ្នែកម៉ូតូឲ្យត្រឹមត្រូវតាមសំណុំដើមវិញផងដែរ។



No comments:

Post a Comment

Pages