អភិបាលស្រុកស្ទោងអញ្ជើញសម្ពោធសមិទ្ធផលនានាតម្លៃជិត ៥០ម៉ឺនដុល្លារនៅវត្តទួលព្រះធាតុ (ហៅវត្តទួលភ្លង) - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលស្រុកស្ទោងអញ្ជើញសម្ពោធសមិទ្ធផលនានាតម្លៃជិត ៥០ម៉ឺនដុល្លារនៅវត្តទួលព្រះធាតុ (ហៅវត្តទួលភ្លង)




លោកសាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការីព្រមទាំងសប្បុរសជនជិតឆ្ងាយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្ត«ទួលព្រះធាតុ »(ហៅវត្តទួលភ្លង)ស្ថិតនៅក្នុងភូមិ សាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៥។

ថ្លែងទៅកាន់ញាតិញោមពុទ្ធបរិស័ទនៅក្នុងឱកាសដ៏វិសាលនេះលោកបានកោតសរសើរខ្ពស់នូវស្មារតីរួបរួមសាមគ្គីក្នុង នាមជាពុទ្ធសាសនិកជិតឆ្ងាយបានចូលរួមបច្ច័យ សម្ភារៈ ស្មារតីក្នុងការសហការកសាងនូវសមិទ្ធផលនានានៅក្នុងអារាមដ៏កំសត់មួយនេះ ដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍និងថែរក្សាពុទ្ធសាសនាឱ្យបានស្ថិតស្ថេរគង់វង្សជាពិសេសធ្វើវត្តអារាមនេះកាន់តែរីកចម្រើនជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

លើសពីនេះលោកបានថ្លែងអំណរព្រះគុណយ៉ាងជ្រៀលជ្រៅបំផុតដល់ព្រះគ្រូចៅអធិការ លោកអាចារ្យ គណៈកម្មការវត្ត ដែលបានស្វះស្វែង កៀរគរ មូលធន បច្ច័យ ពីទីជិតឆ្ងាយ មិនថាយប់ថ្ងៃដោយមិនខ្លាចនឿយហត់សម្រាប់អភិវឌ្ឍន៍វត្តនេះប្រកបដោយស្មារតីទទួលខុសត្រូវព្រមទាំង មានសាមគ្គីភាពគ្នាខ្ពស់ជាពិសេសការប្រើប្រាស់បច្ច័យធនធានប្រកបដោយតម្លាភាពនិងគណនីយភាព។

ទន្ទឹមនឹងនេះលោកបានថ្លែងអំណរគុណនិងកោតសរសើរជាអនេកដល់ញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយដែលបានចូលរួមសហការទាំងបច្ច័យ ធនធាន សម្ភារ កម្លាំងកាយចិត្ត ស្មារតីសព្វបែបយ៉ាងសម្រាប់ចូលរួមកសាងអភិវឌ្ឍន៍នូវសមិទ្ធផលនានានៅក្នុងវត្តទួលព្រះធាតុនេះ ដែលជាការចូលរួមយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលនិងគណៈកម្មការចារវត្តក៏ដូចជាការសន្សំនូវបុញ្ញនិធិ សម្រាប់ជាតិនេះនិងអនាគតជាតិក៏ដូចជាទ្រទ្រង់ពុទ្ធសាសនាឱ្យគ្រប់៥,០០០ព្រះវស្សា។

ជាចុងបញ្ចប់លោកអភិបាលស្រុកស្ទោង បានអំពាវនាវដល់ពុទ្ធបរិស័ទព្រមទាំងសប្បុរសជននានា សូមជួយជាសំភារៈថវិកានិងស្មារតីសម្រាប់កែប្រែនិងអភិវឌ្ឍន៍« ស្តូបតម្កល់អដ្ឋិធាតុ»ប្រជាពលរដ្ឋខ្មែរដែលបានបាត់បង់ជីវិតក្នុងរបបអាវខ្មៅយង់ឃ្នង នៅក្នុងវត្តទួលប្រធាតុនេះក្លាយទៅជាបូជនីយដ្ឋានប្រវត្តិសាស្ត្រនិងទេសចរណ៍ សម្រាប់យុវជនជំនាន់ក្រោយបានដឹងបាននិងឃើញនូអំពើដ៏អនុស្សធម៌របស់បនប្រល័យពូជសាសន៍ក៏ដូចជាចូលរួមអភិវឌ្ឍន៍វត្តអារាមួយនេះផងដែរ។

សូមបញ្ជាក់ថា ការកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងឱកាសនេះរួមមាន ស្រះទឹក របង ដងទង់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនិងសមិទ្ធផលនានាជាច្រើនទៀតហើយ លោកអភិបាលស្រុកស្ទោងនិងសហការី បានចូលបុណ្យនូវបច្ច័យចំនួន ៧២០,០០០រៀលនិងសប្បុរសចូលរួមបាន
៣,៥៧០,០០០រៀលផងដែរ។




















No comments:

Post a Comment

Pages