ឯកឧត្តម ឈៀង ច័ន្ទតារា ប្រធានក្រុមការងារពង្រឹងវិស័យអប់រំក្នុងស្រុកទ្រាំង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និង ពិគ្រោះយោបល់ ស្តីអំពី « ការផ្សាភ្ជាប់ស្ថាប័នផ្សព្វផ្សាយការអប់រំកម្ពុជា ជាមួយការអប់រំក្នុងស្រុកទ្រាំង» - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម ឈៀង ច័ន្ទតារា ប្រធានក្រុមការងារពង្រឹងវិស័យអប់រំក្នុងស្រុកទ្រាំង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និង ពិគ្រោះយោបល់ ស្តីអំពី « ការផ្សាភ្ជាប់ស្ថាប័នផ្សព្វផ្សាយការអប់រំកម្ពុជា ជាមួយការអប់រំក្នុងស្រុកទ្រាំង»




(ស្រុកទ្រាំង)/ខេត្តតាកែវ
នាព្រឹកថ្ងៃសុក្រ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥
ឯកឧត្តម ឈៀង ច័ន្ទតារា ប្រធានក្រុមការងារពង្រឹងវិស័យអប់រំក្នុងស្រុកទ្រាំង បានអញ្ជើញដឹកនាំ

ប្រជុំកិច្ចពិភាក្សា និងពិគ្រោះយោបល់ស្តីអំពី:
‘’ការផ្សារភ្ជាប់ស្ថាប័នផ្សព្វផ្សាយការអប់រំកម្ពុជា ជាមួយ ការអប់រំក្នុងមូលដ្ឋានស្រុកទ្រាំង ខេត្តតាកែវ’’
ដែលកិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រុមការងារចំនួន៤ និងសមាសភាពចូលរួមចំនួន៣៨រូប:
១.ក្រុមការងារពង្រឹងវិស័យអប់រំក្នុងស្រុកចំនួន២០រូប
២.ក្រុមការងារស្ថាប័នផ្សព្វផ្សាយការអប់រំកម្ពុជា ចំនួន៤រូប
៣.ក្រុមការងារទទួលបន្ទុកវិស័យអប់រំស្រុក ចំនួន១២រូប
៤.ក្រុមការងារគណៈកម្មាធិការបក្សស្រុក ចំនួន២រូប
សមាសភាពដែលបានចូលរួមរួមមាន»
_ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលជា អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារពង្រឹងវិស័យអប់រំក្នុងស្រុកទ្រាំង
_លោក/លោកស្រីតំណាងស្ថាប័នផ្សព្វផ្សាយការអប់រំនៅកម្ពុជា និង សហការី
_លោកស្រីអភិបាលរងស្រុកទទួលបន្ទុកផ្នែកអប់រំ និង ជាប្រធាគណ:ឃោសនាអប់រំនៃគណបក្សស្រុក
_លោកប្រធានស្តីទីការិយាល័យអប់រំយុវជន និង កីឡាស្រុក
_លោកស្រីអនុប្រធានការិយាល័យអប់រំយុវជន និងកីឡា ស្រុក
_លោកសមាជិកក្រុមប្រឹក្សាស្រុកនិងជាប្រធានគណ:ត្រួតពិនិត្យនៃគណៈកម្មាធិការគណបក្សស្រុក
_លោកស្រីអនុប្រធានគណ:ចាត់តាំងនៃគណបក្សស្រុក
_លោក លោកស្រី ដែលជា នាយក នាយិកា នៃវិទ្យាល័យទាំង៩ក្នុងមូលដ្ឋានស្រុកទាំង។
ឯកឧត្តម ឈៀង ច័ន្ទតារា
បានថ្លែងបើកក្នុងកិច្ចប្រជុំពិភាក្សា និង ពិគ្រោះយោបល់ ដោយ បានសង្កត់ធ្ងន់ទៅលើការផ្សាភ្ជាប់ស្ថាប័នផ្សព្វផ្សាយការអប់រំកម្ពុជា(ដែលហៅកាត់ថាEBC)ជាមួយនិងការអប់រំក្នុងមូលដ្ឋានស្រុកទ្រាំង ដើម្បីជាកាតាលីករជួយជំរុញវិស័យអប់រំក្នុងស្រុកទ្រាំងទាំងមូលឲ្យកាន់តែមានភាពល្អប្រសើរនិងមានប្រសិទ្ធិភាពខ្ពស់ថែមទៀត។ ហើយ ឯកឧត្តមបានលើកឡើងថា កិច្ចប្រជុំថ្ងៃនេះអាចប្រព្រឹត្តទៅបានដោយទទួលបានការណែនាំ និង អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់

ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង សហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង និង ឯកឧត្តម សុខ ពុទ្ធិវុធ សហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង ដោយឯកឧត្តមសហប្រធានទាំងពីរបានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យអប់រំក្នុងមូលដ្ឋានស្រុកទ្រាំងទាំងមូល ក៏ដូចជាចង់ឃើញការអប់រំក្នុងមូលដ្ឋានស្រុកទ្រាំងទាំងមូល មានភាពរីកចម្រើន ជឿនលឿន និងមានប្រសិទ្ធិភាពខ្ពស់ ហើយសិស្សានុសិស្សនឹងទទួលបានចំណេះដឹងខ្ពស់ សមត្ថភាពពេញលេញដែលអាចក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ស្រុកទ្រាំងក៏ដូចជាសម្រាប់សង្គមជាតិទាំងមូលនាពេលអនាគត។ ឯកឧត្តមសហប្រធានទាំងពីរក៏បានផ្តាំផ្ញើធ្វើយ៉ាងណាក្រុមការងារត្រូវសហការគ្នា និងត្រូវគោរពតាមគោលការណ៍ដឹកនាំរបស់ក្រសួងអប់រំយុវជន និង កីឡា និងត្រូវប្រកាន់ភ្ជាប់ជាដាច់ខាតក្នុងការអនុវត្តន៍តាមកម្មវិធីសិក្សារបស់ក្រសួង និងជាពិសេសត្រូវសហការជាមួយផ្នែកពាក់ព័ន្ធវិស័យអប់រំស្រុកគ្រប់ជាន់ថ្នាក់ដើម្បីទទួលបានការចូលរួមអនុវត្តន៍ការងារឲ្យបានកាន់តែល្អ។ ក្នុងនោះផងដែរ ឯកឧត្តម បានថ្លែងអំណរអរគុណដល់ ឯកឧត្តមសហប្រធានទាំងពីដែលបានណែនាំចង្អុលបង្ហាញនាពេលកន្លង ព្រមទាំងបានគាំទ្រ និងអនុញ្ញាតឱ្យក្រុមការងារទាំង៤បានសហការគ្នាផ្តួចផ្តើមឲ្យមានកិច្ចប្រជុំនាថ្ងៃនេះឡើង ដើម្បីមានឱកាសក្នុងការជួយជំរុញការផ្សាភ្ជាប់រវាងស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា ជាមួយនិងការអប់រំក្នុងមូលដ្ឋានស្រុកទ្រាំង ក៏ដូចជាដើម្បីជួយជំរុញវិស័យអប់រំក្នុងស្រុកទ្រាំងទាំងមូល ឲ្យកាន់តែទទួលបាននូវភាពរីកចម្រើនជឿនលឿន ទាន់សម័យក្នុងពេលដែលបច្ចេកវិទ្យាឌីជីថល កំពុងតែរីកចម្រើនជឿនលឿនជាលំដាប់ ក្នុងយុគ្គសម័យឌីជីថលនៃសតវត្សរ៍ទី២១នេះ។ ថែមទាំងបានធ្វើឲ្យមានឱកាសជួយសម្រួលនិងបង្កើនសមត្ថភាពក្នុងការបង្រៀន របស់ លោកគ្រូ អ្នកគ្រូ នៅក្នុងមូលដ្ឋាន ឲ្យកាន់តែមានភាព ងាយស្រួល លឿនរហ័ស មានប្រសិទ្ធិភាពកាន់តែខ្លាំងថែមទៀត។ ម្យ៉ាងវិញទៀតក៏អាចជួយដល់សិស្សានុសិស្ស ក្នុងការស្រូបយករបបគំហើញថ្មីនៃបច្ចេកវិទ្យាឌីជីថលដ៏ទំនើប ដែលនិងជួយបង្កើនសមត្ថភាពក្នុងការសិក្សាអប់រំរបស់សិស្សានុសិស្សកាន់តែរីកដុះដាលឡើង មិនថានៅតាមសាលារៀន ឬក៏នៅតាមគេហដ្ឋាននោះទេ។ លើសពីនេះទៅទៀតវាក៏អាចធ្វើឲ្យសិស្សានុសិស្សចេះស្វ័យសិក្សាស្រាវជ្រាវដោយខ្លួនឯង ព្រមទាំងទទួលបាននូវព័ត៍មានថ្មីៗទូលំទូលាយ បង្កើនចំណេះជំនាញបញ្ញាស្មារតី និង កាន់តែសកម្មក្នុងការសិក្សាជាងមុនបន្ថែមទៀត ដែលអាចមានសមត្ថភាពក្នុងការប្រកួតប្រជែងលំដាប់ថ្នាក់ជាតិ និង អន្តរជាតិ ព្រមទាំងទទួលបានលទ្ធផលកាន់តែល្អប្រសើរជាងមុននាពេលខាងមុខជាបន្តបន្ទាប់។ និងជាពិសេសជាងនេះទៅទៀតនោះ គឺដើម្បីគោរពនិងអនុវត្តតាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់អតីតនាយករដ្ឋមន្រ្តី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចបានយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងវិស័យអប់រំនិងខិតខំប្រឹងប្រែងអភិវឌ្ឍធនធានមនុស្សកម្ពុជាតាមរយៈការសាងសង់សាលារៀនគ្រប់រាជធានីខេត្តក្រុងដល់ទីតាមជនបទ

ដាច់ស្រយាលចាប់តាំងពីប្រទេសទើបតែរួចផុតពីភ្លើងសង្គ្រាមបាតដៃទទេរមកម្លេះរហូតមកដល់ប្រទេសមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់ឥតឈប់ឈរ មកដល់បច្ចុប្បន្ន និងបន្តមកដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ ដែលកើតចេញពីការបោះឆ្នោតគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ប្រជាជនកម្ពុជា គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដ៏ឈ្លាសវៃ និង បុិនប្រសព្វ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដ៏មុតស្រួច ដែលមានបាវចនាចំនួន៥ គឺ "កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងមានអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស,ផ្លូវ,ទឹក ភ្លើង និង បច្ចេកវិទ្យា” ជាពិសេសគឺ "បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និង បរិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះនិង ជាមធ្យោបាយដ៏សំខាន់នៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់។ ឯកឧត្តម បានថ្លែងបន្តទៀតថា យោងតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលរបស់កម្ពុជា គឺពិតណាស់បានរំលេចយ៉ាងច្បាស់នៃការគិតគូរយ៉ាងម៉ត់ចត់ច្បាស់លាស់អំពីជាតិ និង ប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍសង្គមកម្ពុជាទាំងមូល ឲ្យរីកចម្រើនជឿនលឿនដូចប្រទេសដទៃនៅលើពិភពលោក។ ក្នុងនោះ ឯកឧត្តម ក៏បានលើកយក២ចំនុចដែលមានក្នុងបញ្ចកោណទី១ គឺ
ការអភិវឌ្ឍមូលធនមនុស្ស
ដែលក្នុងនោះមាន
១.ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
២.ការបណ្តុះបណ្តាលជំនាញបច្ចេកទេស
នេះសរបញ្ជាក់យ៉ាងច្បាស់ណាស់ថា ការអភិវឌ្ឍមូលធនមនុស្សគឺផ្តោតសំខាន់លើការពង្រឹងគុណភាពវិស័យអប់រំ និង ថ្នាលបណ្តុះបណ្តាលជំនាញ តាមបច្ចេកវិទ្យាឌីជីថល។ ដូចនេះការដែលអនុញ្ញាតឲ្យក្រុមការងារទាំង៣បានផ្សាភ្ជាប់គ្នាគឺពិតជារឿងដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំ និង គុណភាពអប់រំ នៅក្នុងមូលដ្ឋានស្រុកទ្រាំងទាំងមូល ពីព្រោះថា ស្ថាប័នផ្សព្វផ្សាយការអប់រំកម្ពុជា ក៏បានទទួលស្គាល់ជាផ្លូវការ និងគាំទ្រដោយក្រសួងចំនួន៤ ផងដែរ រួមមាន
១.ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ២.

ក្រសួង អប់រំយុវជន និង កីឡា
៣.ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
៤.ក្រសួងព័ត៍មាន
ដែលនេះជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ក្នុងការធ្វើឲ្យការផ្សាភ្ជាប់រវាងក្រុមការងារទាំងបីឲ្យកាន់តែមានភាពជឿជាក់ទុកចិត្តនិងសហការជាមួយគ្នាបានកាន់តែល្អបន្ថែមទៀត។
_ជាកិច្ចបញ្ចប់នៃកិច្ចប្រជុំ ក្រុមការងារទាំង៤បានសម្រេចផ្សាភ្ជាប់គ្នា និងជ្រើសរើសយកស្ថាប័នEBCធ្វើជាមូលដ្ឋានក្នុងការពង្រឹងវិស័យអប់រំតាមបែបបច្ចេកវិទ្យាឌីជីថលក្នុងមូលដ្ឋានស្រុកទ្រាំងដោយសម្រេចដាក់ទិសដៅយកវិទ្យាល័យមួយក្នុងចំណោមវិទ្យាល័យទាំង៩ក្នុងស្រុកទ្រាំងក្នុងការសាកល្បងដាក់ឱ្យដំណើរជាដំបូង។ និងរាល់បញ្ហាប្រឈមនានាក្រុមការងារទាំង៤និងបន្តសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់។ក្នុងនោះផងដែរមុននិងបញ្ចាប់ ឯកឧត្តម ឈៀង ច័ន្ទតារា ប្រធានក្រុមការងារពង្រឹងវិស័យអប់រំក្នុងស្រុក ក៏មានផែនការអញ្ជើញលោកគ្រូ អ្នកគ្រូ លោកនាយក នាយិកា និង ផ្នែកពាក់ព័ន្ធទាំងអស់ នឹងទៅទស្សនកិច្ចនៅ ស្ថាប័នផ្សព្វផ្សាយការអប់រំកម្ពុជា នាខាងមុខ។ និងបានលើកឡើងបន្ថែមទៀតថាដើម្បីឲ្យការងារទាំងអស់នេះដំណើរការទៅបាន និងសម្រេចបានជោគជ័យ មានប្រសិទ្ធិភាពខ្ពស់គឺចាំបាច់ណាស់ត្រូវមានការចូលរួមសហការ លះបង់គាំទ្រ និងជួយជ្រុមជ្រែង គ្រប់ផ្នែកដែលពាក់ព័ន្ធទាំងអស់នៃវិស័យអប់រំគ្រប់ជាន់ថ្នាក់។ ហើយឯកឧត្តមបានថ្លែងកោតសរសើរ និងសូមអរគុណដល់ផ្នែកដែលពាក់ព័ន្ធទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំពិភាក្សានិង ពិគ្រោះយោបល់ក្នុងថ្ងៃនេះដែលធ្វើដំណើរទៅបានយ៉ាងរលូន និងល្អប្រសើរ ថែមទាំងទទួលបានផ្លែផ្កាយ៉ាត្រចះត្រចង់។ ក្នុងនោះឯកឧត្តមក៏បានគោរពជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក នាយក នាយិកា លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃក្រុមការងារទាំងបួនសូមទទួលបាន នូវសេចក្តីសុខ និង សេចក្តីចម្រើន ព្រមទាំងជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ឯកឧត្តម ឈៀង ច័ន្ទតារា




















No comments:

Post a Comment

Pages