អភិបាលស្រុកស្ទោងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនដែលតែងតែចូលរួមសហការជាមួយរដ្ឋបាលស្រុកក្នុងការធ្វើកិច្ចការមនុស្សធម៌ជាមួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងងាយរកហានិភ័យ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលស្រុកស្ទោងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនដែលតែងតែចូលរួមសហការជាមួយរដ្ឋបាលស្រុកក្នុងការធ្វើកិច្ចការមនុស្សធម៌ជាមួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងងាយរកហានិភ័យ




លោកសាយ គឹមឡម អភិបាលស្រុកស្ទោងបានថ្លែងអំណរគុណដូច្នេះ ក្នុងឱកាសដែលលោក និងសប្បុរសជនអញ្ជើញចុះសួរសុខទុក្ខលោកណាត វណ្ណា ដែលកំពុងសម្រាកព្យាបបាលរបួសនៅគេហដ្ឋានរបស់លោកស្ថិតនៅក្នុងភូមិកំពង់ក្តី ឃុំកំពុងចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥ ។

ទន្ទឹមនឹងនេះលោកបានកោតសរសើរខ្ពស់ដល់លោកថេងណាល់ តំណាងលោកលោក ទៀ ឆាយវេង ប្រធាន«ក្រុម សប្បុរសជនជូនសង្គម » និងសមាជិកសមាជិកា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់និងបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋានជាពិសេសជាមួយរដ្ឋបាលស្រុកស្ទោងក្នុងការធ្វើកិច្ចការមនុស្សធម៌និងអភិវឌ្ឍន៍មូលដ្ឋានគួរឱ្យស្ញប់ស្ញែងក្រៃលែង។

លើសពីនេះលោកបានលើកទឹកចិត្តដល់អាជ្ញាធរឃុំកំពង់ចិនត្បូង ត្រូវខិតខំយកចិត្តទុកដាក់ថែមទៀតដល់សុខទុក្ខសុខុមាលភាពប្រជាពលរដ្ឋដែលជួបឧបទ្ទហេតុផ្សេងៗឬងាយរកហានិភ័យ ដើម្បីមានលទ្ធភាពនិងឱកាសគ្រប់គ្រាន់ក្នុងការជួយ ឧបត្ថម្ភគាំទ្រនិងទ្រទ្រង់ជីវភាពពួកគាត់បានទាន់ពេលវេលានិងឆាប់បានប្រសើឡើង។

សូមបញ្ជាក់ថាលោកណាត វណ្ណា បានជួបឧបទ្ទហេតុឆក់ចរន្តអគ្គិសនីកាលពីមួយខែមុន ហើយនៅក្នុងឱកាសនេះដែរលោកសាយ គឹមឡម និង «ក្រុមសប្បុរសជនជួយសង្គម»បានឧបត្ថម្ភនូវទឹកប្រាក់ដុល្លារចំនួន១៨៥ ដុល្លារនិងប្រាក់រៀល១៧០,០០០រៀលព្រមទាំងអង្ករបីបេ មីមួយកេះ ត្រីខរមួយយួរ ទឹកត្រីពីរយួរ និងទឹកស៊ីអ៊ីវពីរយួរផងដែរ។













No comments:

Post a Comment

Pages