កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ប្រព្រឹត្តករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ ) បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យ ០៧នាក់ ប្រព្រឹត្តករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ ) បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់

 



ខេត្តស្វាយរៀង÷ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០២:១០នាទី សមត្ថកិច្ចបានទទួលព័ត៌មានថានៅត្រង់ចំណុចភូមិរោងបន្លែ សង្កាត់ស្វាយរៀង​ ក្រុងស្វាយរៀង មានករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ។ 


ក្រោយពីទទួលបានព័ត៌មានករណីខាងលើនេះរួចមក លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង បានចាត់តាំង លោក វរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ធ្វើការស្រាវជ្រាវ និងនិងឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ប្រុស ព្រមទាំងដកហូតវត្ថុតាង÷ ម៉ូតូ ០៣គ្រឿង  (ម៉ូតូធ្វើសកម្មភាព ០២គ្រឿង) និងទូរស័ព្ទ ០៣គ្រឿង ។


បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ និងត្រូវបានសាលាដំបូងខេត្តចេញដីកាឃុំខ្លួនក្នុងពន្ធនាគាររួចហើយ។





No comments:

Post a Comment

Pages