ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្រុមអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍នៅប្រទេសចិន (KOLs) ចំនួន ៨នាក់ ដែលមានអ្នកតាមដានរាប់លាននាក់ ជិះឡានក្រុងអត់ដំបូលគយគន់ទេសភាពនៅរាជធានីភ្នំពេញ នាពេលរាត្រីថ្ងៃទី១៣ ខែឧសភានេះ ដើម្បីផ្តិតយករូបភាព និងវីដេអូអំពីសក្តានុពលតំបន់ទេសចរណ៍ ដោយផ្តល់ជូនដល់ភ្ញៀវទេសចរនូវបទពិសោធ ទេសចរណ៍ដ៏សម្បូរបែប និងសម្រស់ស្រស់ស្អាតរបស់ប្រទេសកម្ពុជា ដែលពោរពេញទៅដោយទេសភាពស្រស់ត្រកាល និងបរិយាកាសប្រកបដោយកក់ក្តៅ ជាពិសេសសបញ្ជាក់ឱ្យឃើញពីទិដ្ឋភាពពិតនៅកម្ពុជា ពោលគឺសក្តានុពលទេសចរណ៍ និងសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ។
លើសពីនេះ បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជម្រើសការស្នាក់នៅ ម្ហូបអាហារដ៏មានឱជារស ការកម្សាន្តដ៏សម្បូរបែប ហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍ ដែលជំរុញឱ្យភ្ញៀវទេសចរ ជ្រើសរើសមកទស្សនា និងកម្សាន្តមានកំណើនជាលំដាប់នាពេលបច្ចុប្បន្ននេះ។
No comments:
Post a Comment