ផ្សារភ្ជាប់នឹងការលើកឡើងខាងលើ ឯកឧត្តមបានមានប្រសាសន៍ថា «យុវជន គឺជាអ្នកការពារបច្ចុប្បន្នកាល ដើម្បីផ្ទេរទៅឱ្យអ្នកជំនាន់ក្រោយ» ក្នុងន័យនេះ ឯកឧត្តមចង់បញ្ជាក់ទៅដល់យុវជនថា ក្នុងនាមជាយុវជនបន្តវេន ត្រូវមានតួនាទីថែរក្សាការពារសុខសន្តិភាពផង និងជាអ្នកកសាងសុខសន្តិភាពផង ដើម្បីផ្ទេរទៅឱ្យអ្នកជំនាន់ក្រោយ ជាក់ស្ដែងប្រទេសកម្ពុជាមានសុខសន្តិភាពបានក្នុងពេលបច្ចប្បន្ន គឺកើតចេញពីការលះបង់របស់អ្នកជំនាន់មុន ដោយបានដាក់ជីវិតធ្វើជាដើមទុនវិនិយោគ ដើម្បីទទួលបានសុខសន្តិភាព ហើយសុខសន្តិភាពនេះទៀតសោត គឺត្រូវពឹងផ្អែកលើកត្តារួបរួមសាមគ្គី ដូចព្រះរាជបណ្តាំរបស់សម្ដេចព្រះបរមរតនកោដ្ឋ «ខ្មែររួបរួមខ្មែរខ្លាំង»។ ឯកឧត្តមបានបន្តថា ដូច្នេះហើយ ក្នុងនាមយើងជាយុវជនជំនាន់ក្រោយត្រូវបន្តខិតខំប្រឹងប្រែងថែរក្សាការពារ និងកសាងសុខសន្តិភាពឱ្យបានកាន់តែប្រសើរឡើង និងគង់វង្សបន្ថែមទៀតផងដែរ។ រដ្ឋបាលខេត្តកំពង់ធំ

No comments:
Post a Comment