អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរឃុំត្រូវលើកគម្រោងធ្វើផ្លូវនិងប្រព័ន្ធធារាសាស្ត្រផ្ដោតលើការសាងសង់លូនិងប្រព័ន្ធរំលោះទឹកឱ្យបានធំទូលាយដើម្បីធានាការរំដោះទឹកជំនន់ជាយថាហេតុ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរឃុំត្រូវលើកគម្រោងធ្វើផ្លូវនិងប្រព័ន្ធធារាសាស្ត្រផ្ដោតលើការសាងសង់លូនិងប្រព័ន្ធរំលោះទឹកឱ្យបានធំទូលាយដើម្បីធានាការរំដោះទឹកជំនន់ជាយថាហេតុ




អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរឃុំត្រូវលើកគម្រោងធ្វើផ្លូវនិងប្រព័ន្ធធារាសាស្ត្រផ្ដោតលើការសាងសង់លូនិងប្រព័ន្ធរំលោះទឹកឱ្យបានធំទូលាយដើម្បីធានាការរំដោះទឹកជំនន់ជាយថាហេតុ: លោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងដូច្នេះនៅក្នុងពិធីដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ ២០២៥ នៅសាលាឃុំរុងរឿងកាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៥។

ទន្ទឹមនឹងនេះលោកបានកោតសរសើរខ្ពស់ដល់អាជ្ញាធរឃុំរុងរឿង ដែលបានលើកគម្រោងអភិវឌ្ឍន៍សាងសង់ផ្លូវបេតុង សម្រាប់ពុកម៉ែបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរបានងាយស្រួលសុវត្ថិភាព ដែលជាការឆ្លើយតបជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ក្រោមដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោកអភិបាលស្រុកស្ទោង បានណែនាំដល់អ្នកទទួលការអនុវត្តសាងសង់ផ្លូវបេតុងថ្មីនេះ ឱ្យប្រកបដោយបទដ្ឋានបច្ចេកទេស កិច្ចសន្យា ជាពិសេសត្រូវផ្ដោតសំខាន់បំផុតគឺគ្រឹះក្រោមឱ្យបានរឹងមាំដើម្បីធានាបាននូវគុណភាពសំណង់ខ្ពស់ជាពិសេសដើម្បីទប់ទល់ជាមួយនឹងស្ថានភាពគ្រោះទឹកជំនន់ដែលតែងតែជួបប្រទះស្ទើររៀងរាល់ឆ្នាំ។

ជាចុងបញ្ចប់លោកសាយ គឹមឡម បានសាទរក្រៃលែងចំពោះដំណើរការដេញថ្លៃនៅក្នុងឱកាសនេះ ដែលប្រកបដោយជោគជ័យនិងតម្លាភាពបំផុត ហើយបានណែនាំដល់ ប្រធានលទ្ធកម្មឃុំ និងសហការី ត្រូវធ្វើការតាមដានត្រួតពិនិត្យជាប្រចាំរាល់សកម្មភាពដំណើរការសាងសង់របស់ក្រុមហ៊ុន ដើម្បីធានាបាននៅផ្លូវបេតុងអាមេ ប្រកបដោយគុណភាពខ្ពស់និងប្រើប្រាស់បានយូរអង្វែង

សូមបញ្ជាក់ថាការដេញថ្លៃសាងសង់នៅក្នុងពេលនេះគឺមានផ្លូវបេតុងអាមេប្រវែង៣៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០១៥,ម៉ែត្រ ចាក់គ្រួសស្មាសងខាងផ្លូវម្ខាង ០,៥ម៉ែត្រ លូភ្លោះឆ្លងកាត់មួយកន្លែងប្រវែង៧ម៉ែត្រ និងស្លាកគម្រោង១ផ្ទាំងនៅភូមិបទុមលិ ភូមិកន្តុងរ៉ុង ជាមួយតម្លៃប៉ាន់ស្មាន ២១៦,៤៧៥,៤២៣៛00។

















No comments:

Post a Comment

Pages