បាងកក- ថៃ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សឆ្លងដែន និងក្រុមឧក្រិដ្ឋកម្មអនឡាញ កាលពីថ្មីក្នុងខែមិថុនាឆ្នាំ២០២៥ នេះ បានចេញលិខិតមួយផ្ញើទៅកាន់រដ្ឋាភិបាលថៃ ដោយឱ្យថៃចេញមុខបំភ្លឺលើចំណុចសំខាន់ៗចំនួនដប់ ទាក់ទងនឹងចំណាត់ការរបស់ថៃក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សឆ្លងដែន និងក្រុមឧក្រិដ្ឋកម្មអនឡាញដែលកំពុងតែរីកស្គុះស្គាយក្នុងតំបន់មួយចំនួនក្នុងប្រទេសថៃ។
នេះបើយោងយោងតាមកាសែត The Nation ផ្សាយកាលពីថ្មីៗនេះ ។
ការផ្សាយបានគូសបញ្ជាក់ថា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបានផ្ញើលិខិតមួយយ៉ាងម៉ឺងម៉ាត់ ទៅកាន់រដ្ឋាភិបាលថៃ ដោយជំរុញឱ្យមានការបំភ្លឺលើចំណុចសំខាន់ៗចំនួន១០ ទាក់ទងនឹងការឆបោក និងក្រុមឧក្រិដ្ឋកម្មអនឡាញដែលកំពុងតែមានវត្តមានក្នុងតំបន់មួយចំនួនក្នុងប្រទេសថៃ ។
ដោយលិខិតនោះផ្តោតពិសេសទៅលើការចេញបកស្រាយការជួញដូរមនុស្ស (លើស្រ្តីនិងកុមារ) ត្រូវបានផ្ញើទៅទីក្រុងបាងកកជាផ្លូវការកាលពីថ្ងៃទី១០ ខែមីថុនា ឆ្នាំ២០២៥ កន្លងមក ៕
No comments:
Post a Comment