ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបជូនដល់បងប្អូនសាធារណជន និងអ្នកសារព័ត៌មានឱ្យបានជ្រាបថា៖ សម្រាប់ប្រភពព័ត៌មានផ្លូវការទាក់ទងនឹងសមរភូមិយោធានៅតំបន់ព្រំដែន មានចំនួន ៤ ប្រភពសំខាន់ៗដែលជាប្រភពផ្លូវការ គឺ៖
១. ថ្នាក់ដឹកនាំកំពូលរបស់ជាតិ
២. ក្រសួងការពារជាតិ
៣. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
៤. អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា
ក្រៅពីប្រភពទាំងនេះ មិនត្រូវបានចាត់ទុកជាព័ត៌មានផ្លូវការទេ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ សូមកុំចែករំលែកព័ត៌មាន រូបភាព និងវីដេអូ ដែលមិនមានប្រភពច្បាស់លាស់ ជាពិសេសរូបភាព ឬព័ត៌មានដែលបង្ហាញអំពីសកម្មភាពកងទ័ព លេណដ្ឋាន ការចល័តកម្លាំងទ័ព និងគ្រឿងសព្វាវុធគ្រប់ប្រភេទ។
សូមបងប្អូនចូលរួមសហការយ៉ាងម៉ឺងម៉ាត់ក្នុងការពារសន្តិសុខជាតិ និងការផ្សព្វផ្សាយព័ត៌មានអោយបានត្រឹមត្រូវ។
No comments:
Post a Comment