(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោងបានលើកឡើងថាការសំណេះសំណាលសួរសុខទុក្ខកងទ័ពជួរមុខគឺ ក្នុងនាមសមរភូមិក្រោយលោក សាយ គឹមឡម បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលលោក និងប្រធានក្រុមប្រឹក្សាស្រុកស្ទោងព្រមទាំងសហការីបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខពុក ម៉ែ បង ប្អូន វីរៈកងទ័ពជួរមុខទិសព្រះវិហារដែលកំពុងការពារជាតិមាតុភូមិ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥។
លោកបានបន្ថែមថា ក្នុងនាមពលរដ្ឋខ្មែរ ក្នុងនាមរដ្ឋបាលស្រុកស្ទោង សូមគាំទ្រលើកទឹកចិត្ត និងកោតសរសើរខ្ពស់ដល់វីរភាពរបស់វីរៈកងទ័ពជួរមុខព្រំដែន ក្នុងការប្រយុទ្ធប្រឆាំងច្បាំងតទល់ពីការឈ្លានពានរបស់ចោរសៀមនៅតាមបន្ទាត់ព្រំដែនជួរមុខភ្នំដងរែក ដែលតែងតែបង្កជាសង្គ្រាមឈ្លានពានយ៉ាងកម្រោល និងអនុស្សធម៌ មកលើជាតិមាតុភូមិដ៏ស្រស់ផូរផង់នៃយើងដែលបានធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់ និងជនស៊ីវិលបាត់បង់ជីវិតគួរឱ្យអណោចអាធ័មក្រៃលែងហើយមានចេតនាបង្កមានការខូច ជាដំណំដល់ប្រាសាទបុរាណខ្មែរ ជាពិសេសប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ទន្ទឹមនឹងនេះ លោកបានគោរពកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតដល់សប្បុរសជនជិតឆ្ងាយដែលបានចូលរួមទាំងសម្ភារថវិកាក៏ដូចជាចូលរួមនូវវត្តមានដោយផ្ទាល់ ជាមួយរដ្ឋបាលស្រុកស្ទោង ក្នុងការជួបសំណាលនៅក្នុងឱកាសនេះ ដែលជាកាយវិកាមួយដ៏មានតម្លៃមិនអាចកាត់បាន ដែលបានបង្ហាញឱ្យឃើញកាន់តែច្បាស់នូវស្មារតីជាតិនិយមក្នុងការស្រឡាញ់ជាតិមាតុភូមិ រួបរួមសាមគ្គីសហការគ្នាខ្ពស់ក្នុងគ្រាដែលប្រទេសជាតិរងការទន្ទ្រានឈ្លានពានពីចោរសៀមឥតឈប់ឈរ។
ជាមួយគ្នានេះ តំណាងវីរៈកងទ័ពជួរមុខរបស់យើងបានគោរពកោតសរសើរ នឹងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង សហការី និងសប្បុរសជនជាតិឆ្ងាយដែលបានសហការគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខកងទ័ព និងបានចុះជួបចែកអំណោយ និងលើកទឹកចិត្តដោយផ្ទាល់ដល់វីរៈកងទ័ពជួរមុខទិសព្រះវិហារដែលជាស្មារតីនិងការលើកទឹកចិត្តខ្ពស់បំផុតដល់វីរ:កងទ័ពជួរមុខឱ្យកាន់តែមានភាពក្លាហានក្នុងការ ការពារជាតិមាតុភូមិ បូរណភាពដែនដីខ្មែរមិនឱ្យបាត់មួយមីលីម៉ែត្រណាក្នុងនាមឈាមជ័រជាខ្មែរម្ចាស់ប្រទេស។
សូមបញ្ជាក់ថា នៅក្នុងឱកាសនេះលោកភិបាលស្រុកស្ទោងបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនធំផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង
No comments:
Post a Comment