ខេត្តឧត្តរមានជ័យ៖កងទ័ពថៃនៅបន្តធ្វើសកម្មភាពរំលោភកិច្ចព្រមព្រៀងឈប់បាញ់កម្ពុជា ថៃដែលអន្តរជាតិជាសាក្សី ។
ពោលគឺគឺផ្ទុយនឹងខ្លឹមសារនៃស្មារតីសម្រេចពីបទឈប់បាញ់គ្នារវាងកងទ័ពទាំងពីរកម្ពុជាចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា ថៃនិងមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីសម្របសម្រួល និងមានតំណាងសរអា ចិនជាសាក្សី ហើយក្រោមគំនិតផ្តួចឋផ្តើមសន្តិភាពដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាលើ ត្រាំនិងអនុស្សរណៈការព្រមព្រៀងប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) រវាងកម្ពុជានិងថៃចុះថ្ងៃទី៧ខែសីហា ឆ្នាំ២០២៥ ។
លោកឧត្តមសេនីយ៍ត្រីនាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ទទួលទិសប្រាសាទតាមាន់បានថ្លែងប្រាប់ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ដែលទៅពិនិត្យស្ថានភាពជាក់ស្តែងដែលរងការវាយប្រហារពីកងទ័ពថៃនិងទីតាំងស្នាក់នៅរបស់ជនភៀសសឹកក្នុងខេត្តឧត្តរមានជ័យកាលពីរសៀលថ្ងៃទី១០ខែសីហាឆ្នាំ២០២៥ ។
លោកមេបញ្ជាការបានបញ្ជាក់ថា : ទាហានថៃបន្តរំលោភនិងធ្វើផ្ទុយពីកិច្ចព្រមព្រៀងដូចជា : បន្តការដាក់បាវខ្សាច់ធ្វើលេណដ្ឋាននៅប្រាសាទតាមាន់ ធំ, រាយបន្លាលួស និងបាញ់គ្រាប់ជំពាមជាង១០០គ្រាប់ មកលើភាគីកម្ពុជា។
ចំណែកកងទ័ពកម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ពួនបទឈប់បាញ់និងមិនចង់ឲ្យស្ថានភាពតានតឹង ក៏មិនបានឆ្លើយតបនឹងទង្វើរនស់កងទ័ពថៃឡើយ ៕
No comments:
Post a Comment