ទេសាភិបាលធនាគារជាតិនៃកម្ពុជា៖ អគារសិក្សាថ្មី និងអគារមន្ទីរពេទ្យថ្មី អាចជួយឱ្យវិស័យអប់រំ និងវិស័យសុខាភិបាល កាន់តែល្អប្រសើរឡើងនៅមូលដ្ឋាន - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ទេសាភិបាលធនាគារជាតិនៃកម្ពុជា៖ អគារសិក្សាថ្មី និងអគារមន្ទីរពេទ្យថ្មី អាចជួយឱ្យវិស័យអប់រំ និងវិស័យសុខាភិបាល កាន់តែល្អប្រសើរឡើងនៅមូលដ្ឋាន




(កំពង់ធំ): លោកជំទាវជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា អគារសិក្សាថ្មី និងអគារមន្ទីរពេទ្យថ្មី អាចជួយឱ្យវិស័យអប់រំ និងវិស័យសុខាភិបាល កាន់តែល្អប្រសើរឡើងនៅមូលដ្ឋាន ក្នុងឱកាសដែលលោកជំទាវ អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់នូវអគារសិក្សាថ្មីមួយខ្នង នៅវិទ្យាល័យ ជា ស៊ីមប្រឡាយ និងអគារមន្ទីរពេទ្យថ្មីមួយខ្នង ក្នុងមន្ទីរពេទ្យបង្អែកស្ទោង ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥។


ថ្លែងក្នុងឱកាសដ៏ពិសេស លោកជំទាវបានគោរពកោតសរសើរខ្ពស់ដល់ភាពឆ្លៀសវៃរបស់ សម្ដេចមហាបវត្តីហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាសង្គ្រាមឈ្លានពានរបស់សៀម ប្រកបដោយសន្តិវិធី និងបញ្ញាញាណ ដើម្បីបញ្ចប់សង្គ្រាម ស្ពានរបស់ថៃព្រមទាំងនាំមកនូវសន្តិភាព និងការសម្បូរសប្បាយឡើងវិញជូនជាតិមាតុភូមិ ជាពិសេសពុកម៉ែបងប្អូននៅតាមបន្ទាត់ព្រំដែន។


បន្ថែមពីនេះលោកជំទាវ ក៏បានណែនាំ និងលើកទឹកចិត្តដល់ សិក្សានុសិស្ស ជាពិសេសយុវត្តីត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែ និងទទួលបាននូវការងារល្អ ជាអ្នកដឹកនាំអង្គភាព ឬជាថ្នាក់ដឹកនាំកំពូលនៃស្ថាប័នណាមួយ ជាពិសេសគឺត្រូវមានគុណធម៌ សីលធម៌ ជាកូនល្អ សិស្សល្អ ជាយុវជនល្អ ជាទំពាំងស្នងឬស្សីសម្រាប់ជោគវាសនាអនាគតរបស់ប្រទេសជាតិក្រោមម្លប់សុខសន្តិភាព និងការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។


លោកជំទាវបានបន្តថា អគារសិក្សាថ្មី អគារមន្ទីរពេទ្យថ្មីនេះ និងរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅក្នុងមូលដ្ឋាន ក៏ដូចជាជួយកសាងអភិវឌ្ឍន៍ស្រុកស្ទោងឱ្យកាន់តែល្អប្រសើរឡើង។ ហើយលោកជំទាវក៏បានអំពាវនាវដល់អ្នកជំងឺ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមរស់នៅប្រកបដោយអនាម័យ និងត្រូវគោរពតាមវេជ្ជបញ្ជាដើម្បីឆាប់ជាសះស្បើយ បានត្រឡប់ទៅកាន់គេហដ្ឋានវិញ។


ទន្ទឹមនឹងនោះ លោកជំទាវ បានកោតសរសើរ និងថ្លែងអំណរគុណ ដល់ធនាគារអេស៊ីលីដា ដែលបានឧបត្ថម្ភគាំទ្រសម្រាប់កសាងនូវអគារសិក្សាដ៏ស្កឹមស្កៃជាចំណងដៃដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិតជា ចាន់តូ អតីតទេសាភិបាលធនាគារជាតិ និងជាអតីតអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ក្នុងនាមលោកជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ។


សូមបញ្ជាក់ថា អាគារសិក្សាថ្មី នៅវិទ្យាល័យជាស៊ីម ប្រឡាយមានកម្ពស់២ជាន់ ស្មើនឹង១២បន្ទប់ និងអគារនៅមន្ទីរពេទ្យបង្អែកស្ទោងមានកម្ពស់២ជាន់ ស្មើនឹង ២៨បន្ទប់ ដែលមានបណ្ដោយ ៤៥ម៉ែត្រ និងទទឹង ១៨ម៉ែត្រ ព្រមទាំងបំពាក់នូវសម្ភារៈ បរិក្ខាមួយចំនួន។អត្ថបទរូបភាព លោក ឆុន ក្រឹម











No comments:

Post a Comment

Pages