ស្រុកបាទី (តាកែវ) នាថ្ងៃពុធ ១២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០នាទីល្ងាច
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងសហការី អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់អំណោយជូនដល់គ្រួសារយោធិនដែលបានកំពុងបំពេញភារកិច្ចជួរមុខ នៃកងកម្លាំងវិស្វកម្ម កងទ័ពជេីងគោក។
អំណោយសប្បុរសធម៌គ្រប់មជ្ឈដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តតាកែវត្រូវបានចែកជូនដល់ក្រុមគ្រួសារយោធិនជួរមុខនៅវេលានេះ រួមមានៈ ថវិកា ២០ម៉ឺនរៀល ក្នុងមួយគ្រួសារ អង្ករ ៥០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៉ីវ គ្រឿងឧបភោគ បរិភោគ និងសម្ភារ:ប្រេីប្រាស់ផ្សេងៗជាច្រេីនទៀត បានចែកជូនចំនួន ៨៥គ្រួសារ ក្នុងនោះមានគ្រួសារយោធិន របស់កងកម្លាំងវិស្វកម្ម កងទ័ពជេីងគោក មានចំនួន ៦៥គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិត្រពាំងឫស្សីថ្មី ភូមិប្រហែក ភូមិភ្នំតូច ឃុំសូភីស្រុកបាទី ខេត្តតាកែវ។
No comments:
Post a Comment