ស្រុកកោះអណ្តែត (តាកែវ) នាថ្ងៃពុធ ១២កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០នាទីព្រឹក
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលទើបត្រឡប់មកពីប្រទេសថៃវិញ នៅសាលាស្រុកកោះអណ្តែត ខេត្តតាកែវ។
ក្នុងនោះផងដែរ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៏ថាខេត្តតាកែវរបស់យើងក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៥នេះ ខេត្តទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុនរកស៊ី បើករោងចក្រចំនួន ៣៥កន្លែងនៅទូទាំង ក្រុង-ស្រុកទាំង១០ ក្នុងទំហំទុនវិនិយោគប្រមាណ ១០០លាន ដុល្លារអាមេរិក ដោយរោងចក្រទាំងអស់នេះផ្ដល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋ រាប់ពាន់កន្លែង សូមបងប្អូនកុំត្រឡប់ទៅប្រទេសថៃវិញពីព្រោះស្រុករបស់យើងសម្បូរការងារធ្វើច្រើនណាស់នាពេលបច្ឆុប្បន្ននេះ។
No comments:
Post a Comment