អភិបាលស្រុកស្ទោង អំពាវនាវប្រជាពលរដ្ឋឱ្យរួមរស់ ធ្វើការនៅក្នុងប្រទេសជាជាងទៅស៊ីឈ្នួល នៅប្រទេសថៃ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលស្រុកស្ទោង អំពាវនាវប្រជាពលរដ្ឋឱ្យរួមរស់ ធ្វើការនៅក្នុងប្រទេសជាជាងទៅស៊ីឈ្នួល នៅប្រទេសថៃ




(កំពង់ធំ )÷លោក សាយ គឹមឡម  អភិបាលស្រុកស្ទោង អំពាវនាវប្រជាពលរដ្ឋឱ្យរួមរស់ ប្រកបអាជីវកម្មនៅក្នុងប្រទេសជាជាងទៅស៊ីឈ្នួលនៅប្រទេសថៃ លោកបានសំណេះសំណាលសួរសុខទុក្ខក្នុងពិធីចែកចង្ក្រាន្តសន្សំសំចៃថាមពលជូនប្រជាពលរដ្ឋ នៅក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាឃុំពពក។

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជាយើង កំពុងត្រូវការកម្លាំងពលកម្មជាច្រើនកន្លែងក៏ដូចជាខេត្តកំពង់ធំ និងឃុំពពកទាំងមូល ក្នុងមូលដ្ឋានអាចធ្វើការនៅក្រុមហ៊ុនចំការកៅស៊ូឬប្រកបអាជីវកម្មផ្សេងៗនៅក្នុងស្រុកក្នុងមូលដ្ឋាន ដើម្បីសុវត្ថិភាព ដែលជាការគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ជាជាងទៅធ្វើការនៅប្រទេសថៃដែលតែងតែជួបនូវការឆបោក ការប្រមាថមើលងាយ ការប្រើអំពើហិង្សាសព្វបែបយ៉ាង ការរំលោភសិទ្ធិមនុស្ស និងប្រកាន់ពូជសាសន៍ក៏ដូចជាធ្វើទុក្ខបុកម្នេញផ្សេងៗ។

លោក សាយ គឹមឡម បន្ថែមថា ចង្ក្រាន្តសន្សំសំចៃថាមពលនៅពេលនេះពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការសន្សំសំចៃថាមពល សម្រាប់ការប្រើប្រាស់ចំអិនម្ហូប ការសន្សំសំចៃថវិកាគ្រួសារក៏ដូចជាចូលរួមចំណែកយ៉ាងធំធេងបំផុតក្នុងការកាត់បន្ថយការបំពុលបរិយាកាសសកលដែលកំពុងតែ យារយីរនិងបំបង្ករគ្រោះមហន្តរាយខ្លាំងក្លាបំផុត។

ជាចុងបញ្ចប់លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ គណៈកម្មាធិការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមហ៊ុន អិន ត្រា កូ ដែលបានសហការ ឧបត្ថម្ភគាំទ្រទាំងស្រុងនូវចង្ក្រានសម្រាប់ចែកជូនប្រជាពលរដ្ឋនៅក្នុងឱកាសនេះ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៤៨៦គ្រួសារ ដែលបានចូលរួមក្នុងឱកាសនេះ ក្នុង១នាក់ទទួលបានចង្ក្រានសន្សំសំចៃថាមពលផងដែត។ អត្ថបទរដ្ឋបាលស្រុកស្ទោង






















No comments:

Post a Comment

Pages