(កំណត់ធំ)÷ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥
ឯកឧត្តម ចាន់ យុត្ថា លើកទឹកចិត្តបេក្ខជនដែលទើបប្រឡងបាក់ឌុបថ្មីៗឱ្យចូលរៀនមហាវិទ្យាល័យទៅតាមចក្ខុវិស័យ និងចំណង់ចំណូលចិត្តរបស់ខ្លួន: រដ្ឋលេខាធិការរូបនេះបានថ្លែងដូច្នេះនៅក្នុងឱកាសដែលលោកតំណាងឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុននិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជួបសំណេះសំណាលជាមួយអាណាព្យាបាល សិស្សានុសិស្សលោកគ្រូ អ្នកគ្រូ លោកនាយក និងជ័យលាភីនិទ្ទេស Aទើបប្រឡងជាប់ថ្មីៗកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំពពកនិងឃុំប្រឡាយ មានមោទកភាពក្រៃលែងនិងសាទរយ៉ាងកក់ក្តៅបំផុតចំពោះជ័យលាភីដែលទើបប្រឡងជាប់បាក់ឌុប ជាពិសេសគឺក្មួយស្រីដែលទើបទទួលបាននីតិAដំបូងបង្អស់របស់វិទ្យាល័យជា ស៊ីមប្រឡាយ នៅក្នុងឆ្នាំនេះ ហើយ ឯកឧត្តមសន្យានឹងផ្ដល់ម៉ូតូមួយគ្រឿងដល់អ្នកទទួលបាននិទ្ទេសAព្រមទាំងរង្វាន់លើកទឹកចិត្តផ្សេងៗទៀតក៏ដូចជាការឧបត្ថម្ភគាំទ្រដល់បេក្ខជនផ្សេងៗទៀតទៅតាមស្ថានភាពជាក់ស្ដែង។
ជាចុងបញ្ចប់ឯកឧត្តមបានជំរុញបន្ថែមដល់ប្អូនៗទាំង៨៦រូប ដែលទើបប្រឡងជាប់បាក់ឌុប សូមបន្តជ្រើសរើសនិងចូលរៀននៅមហាវិទ្យាល័យទៅតាមចំណង់ចំណូលចិត្ត ព្រោះមានតែចំណេះដឹង និងឯកទេសវិជ្ជាជីវៈបំណិនជីវិតច្បាស់លាស់ ទើបនាំឱ្យខ្លួនឯងក៏ដូចជាគ្រួសារ ប្រទេសជាតិ មានអនាគត និងមានការរីកចម្រើនពិតប្រាកដ។
សូមបញ្ជាក់ថា ក្នុងឱកាសនោះឯកឧត្តមប្រធានបានឧបត្ថម្ភ÷ អ្នកចូលរួម១២២នាក់ ថវិកា២,៤៤០,០០០រៀល (ក្នុង១នាក់ទទួលបាន២ម៉ឺមរៀល) ឧបត្ថម្ភវិទ្យាល័យជាស៊ីមប្រឡាយ៤០០.០០០រៀល
ឧបត្ថម្ភថ្លៃទឹកសុទ្ធ១០០.០០០រៀល
ចូលបុណ្យសព មុខវិទ្យាល័យជាស៊ីមប្រឡាយ ១០០.០០០រៀលថវិការឧបត្ថម្ភសរុបចំនួន៣,០៤០,០០០រៀល។ អត្ថបទរដ្ឋបាលស្រុកស្ទូង
No comments:
Post a Comment