លោក ម៉េង ស្រ៊ុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធី បញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ១០៧នាក់ ក្នុងនោះមានស្រីចំនួន ៥៣នាក់ ក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោក ម៉េង ស្រ៊ុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធី បញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ១០៧នាក់ ក្នុងនោះមានស្រីចំនួន ៥៣នាក់ ក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

 



ឃុំអមលាំង៖ នៅថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២៥
លោក ម៉េង ស្រ៊ុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធី បញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ១០៧នាក់ ក្នុងនោះមានស្រីចំនួន ៥៣នាក់ ក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ក្រោមអធិបតីភាព ឯកឧត្តម សុខ ប៊ន  ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកថ្ពង ដោយមានសមាសភាពចូលរួមមានដូចជា៖
- ឯកឧត្តម លោក លោកស្រីប្រធាន
- អនុប្រធាន  ក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង
- លោក លោកស្រី សមាជិកសមាជិកាក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង
- លោក លោកស្រី ប្រធានសាខាបក្សភូមិទាំង ១៧ភូមិ

ឯកឧត្តម សុខ ប៊ន  ប្រធានក្រុមការងារ គណបក្សចុះជួយមូលដ្ឋានស្រុកថ្ពង លោកបានស្វាគមន៍យ៉ាងស្មោះចំពោះ សមាជិកថ្មីទាំងអស់ដែលបានសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាយើង ឯកឧត្តមប្រធាន ក៏បានបន្តទៀតថា ទម្រាំប្រទេសយើងទទួលបានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ គឺមានការលំបាកខ្លាំងណាស់ ដូចឆ្នេះហើយយើងទាំងអស់គ្នាត្រូវនាំគ្នាចូលរួមថែរក្សានូវសន្តិភាព  មានសន្តិភាពទើបប្រទេសជាតិមានការអភិវឌ្ឍន៍ និងរីកចម្រើនទៅបាន ។

ជាចុងបញ្ចប់នៃកម្មវិធី សជិកក្នុងអង្គពិធីទាំងអស់ ព្រមទាំងសមាជិកគណបក្សប្រជាជនកម្ពុជាដែលចូលថ្មីចំនួន ១០៧នាក់ បានបញ្ចេញនូវស្នាមញញឹម ប្រកបដោយទឹកមុខរីករាយ ក្នុងអត្ថន័យជាតិសាសន៍តែមួយ រួមគ្នាដើម្បីសន្តិភាព និងប្រទេសជាតិមានភាពរីកចម្រើន ។ កម្មវិធីនេះដែរសមាជិកចូលរួមសរុបប្រមាណ ១៤៦នាក់ នៅស្នាក់ការបក្សឃុំអមលាំង ។

ក្នុងកម្មវិធីនេះដែរ ឯកឧត្តម សុខ ប៊ន  បានឧបត្ថម្ភដល់គណបក្សឃុំអមលាំងចំនួន ៤០០,០០០រៀល លោក ម៉េង ស្រ៊ុន ក៏បានឧបត្ថម្ភដល់សមាជិកចូលថ្មី ១០៧នាក់ ក្នុងម្នាក់ៗទទួលបាន ១០,០០០៛ ស្មើនឹង ១,០៧០,០០០៛ និងបានឧបត្ថម្ភបន្ថែមទៀតលើការកាយប្រឡាយបញ្ហូទឹកក្នុងគណបក្ស ២០០,០០០រៀល រួមទាំងចំណាយផ្សេងៗក្នុងកម្មវិធី ២២០,០០០៛ សរុបចំណាយរួមស្នើនឹង ១,៩៩០,០០០៛ ។

























No comments:

Post a Comment

Pages