អភិបាលស្រុកស្ទោង លើកទឹកចិត្តអាជ្ញាធរឃុំត្រូវធ្វើការអភិវឌ្ឍឱ្យសមស្របតាមភូមិសាស្ត្រជាក់ស្តែង និងតម្រូវការអាទិភាពរបស់ពលរដ្ឋ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលស្រុកស្ទោង លើកទឹកចិត្តអាជ្ញាធរឃុំត្រូវធ្វើការអភិវឌ្ឍឱ្យសមស្របតាមភូមិសាស្ត្រជាក់ស្តែង និងតម្រូវការអាទិភាពរបស់ពលរដ្ឋ




(កំពង់ធំ)÷ អភិបាលស្រុកស្ទោងលើកទឹកចិត្តអាជ្ញាធរឃុំត្រូវធ្វើការអភិវឌ្ឍឱ្យសមស្របតាមភូមិសាស្ត្រជាក់ស្តែង  និងតម្រូវការអាទិភាពរបស់ពលរដ្ឋ លោកសាយ គឹមឡម បានលើកឡើងក្នុងពិធីដេញថ្លៃគម្រោងមូលនិធិឃុំ នៅឃុំបន្ទាយស្ទោង កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាឃុំបន្ទាយស្ទោង ខេត្តកំពង់ធំ។

លោកបន្ថែមថាសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាពិសេសប្រព័ន្ធប្រឡាយ ប្រព័ន្ធធារាសាស្ត្រ ផ្លូវលំ និងផ្លូវក្រួសក្រហមគឺជាតម្រូវការអាទិភាពមួយ ត្រូវតែធ្វើនូវលូរំដោះទឹកជាប្រភេទលូជ្រុងដែលមានទំហំធំមាំប្រកបដោយគុណភាព ដែលជាលូអាចដាក់បំពាក់ទ្វារទឹក ហើយអាចគ្រប់គ្រងបើក បិទ ស្តុកទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ ស្រោចស្រពស្រែស្រូវដំណាំ បើករំដោះទឹកជំនន់កុំឱ្យលិចលង់ភូមិដ្ឋានពលរដ្ឋ ព្រមទាំងសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាដើម។

ជាមួយគ្នានេះ លោកបានណែនាំដល់អាជ្ញាធរឃុំបន្ទាយស្ទោង ត្រូវនាំគ្នាសហការជាមួយពលរដ្ឋក្នុងមូលដ្ឋានក្នុងការបើកផ្លូវឱ្យបានធំទូលាយ ជាពិសេសជាផ្លូវដែលមានគ្រឹះក្រោមធំមាំហើយសមស្របទៅតាមប្លង់ដែលអាជ្ញាធរសុរិយោដី កំណត់ជាទំហំផ្លូវសម្រាប់ពុកម៉ែបងប្អូនប្រើប្រាស់ជាផ្លូវសាធារណៈដើម្បីធានានៅគុណភាព និងការប្រើប្រាស់បានយូរអង្វែង។

ទន្ទឹមនឹងនេះលោកបានសាទរយ៉ាងក្រៃលែងជាមួយក្រុមហ៊ុន វង់ សុខហេង ដែលជាអ្នកឈ្នះក្នុងការដេញថ្លៃនៅក្នុងឱកាសនេះ នៅក្រោមក្រសែរភ្នែកគណៈធិបតី មហាជន ក៏ដូចជាអ្នកសារព័ត៌មានជាច្រើនអង្គភាព ជាដំណើរការដេញថ្លៃមួយប្រព្រឹត្តទៅបានដោយរលូន និងជាទីមោទនភាពបំផុត។

សូមបញ្ជាក់ថា ការដេញថ្លៃនៅក្នុងឱកាសនេះគឺជាការសាងសង់ផ្លូវក្រាលក្រួសក្រហម ដែលផ្លូវមានប្រវែង១,១០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ លូ១កន្លែង ស្លាកគម្រោង១ផ្ទាំងផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង















No comments:

Post a Comment

Pages