អភិបាលស្រុកស្ទោង ថ្លែងអំណរគុណដល់ពលរដ្ឋដែលកំសាន្តសប្បាយប្រកបដោយទំនួសខុសត្រូវសាមគ្គីភាព និងរក្សាបានទំនៀមទម្លាប់ប្រពៃណីបុរាណ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលស្រុកស្ទោង ថ្លែងអំណរគុណដល់ពលរដ្ឋដែលកំសាន្តសប្បាយប្រកបដោយទំនួសខុសត្រូវសាមគ្គីភាព និងរក្សាបានទំនៀមទម្លាប់ប្រពៃណីបុរាណ




(កំពង់ធំ)÷ អភិបាលស្រុកស្ទោងថ្លែងអំណរគុណដល់ពលរដ្ឋដែលកំសាន្តសប្បាយប្រកបដោយទំនួសខុសត្រូវសាមគ្គីភាពនិងរក្សាបានទំនៀមទម្លាប់ប្រពៃណីបុរាណ លោក សាយ គឹមឡម បានថ្លែងអំណរគុណដូច្នេះនៅក្នុងឱកាសដែលលោក សហការី ព្រះគ្រូចៅអធិការវត្តករណីដើម និងអាចារ្យគណៈកម្មការបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់អំណោយអបអរសាទរបិទការអបអរសាទរប្រណាំងទូកតាមលក្ខណៈប្រពៃណីបុរាណអ្នកមូលដ្ឋានស្រុកស្ទោងដើម្បីអបអរសារទរបុណ្យភ្ជុំបិណ្ឌកាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនោះលោកបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តមតែងតែគិតគូរ គាំទ្រដល់ការប្រណាំងទូក និងរក្សាបាននូវទំនៀមទម្លាប់ប្រពៃណីបុរាណរបស់អ្នកស្រុកស្ទោង ដែលអ៊ុំទូកកំសាន្តសប្បាយអបអរសាទរបុណ្យភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំដែលឯកឧត្តមធ្លាប់ចូលរួមកាលពីឆ្នាំកន្លងមកផងដែរ។

លោកបានសង្កត់ធ្ងន់ថា លើសពីការកំសាន្តសប្បាយគឺក្រុមកីឡាករកីឡាការិនីគ្រប់ទូកទាំងអស់បានរក្សាបាននូវការសាមគ្គីភាពផ្ទៃក្នុង ការរួបរួមសាមគ្គីសហការគ្នាបាន ល្អជាពិសេសគឺកំសាន្តសប្បាយក្នុងនាមមិត្តភាពមិនមានការបង្កនូវបាតុភាពឬអំពើហិង្សា និងអសន្តិសុខនានាដែលជាអំពើអាណាធិបតេយ្យ ឬការបង្កររំខានដល់អាជ្ញាធរមូលដ្ឋាននោះឡើយ។

លើសពីនេះទៀតអភិបាលស្រុកស្ទោងបានគោរពថ្លែងអំណរព្រះគុណ និងអរគុណជាអានេកដល់ព្រះគ្រូចៅអធិការនិងលោកអាចារ្យគណៈកម្មការវត្តករណីដើមដែលបានសម្របសម្រួលសហការឧបត្ថម្ភគាំទ្រទាំងសម្ភារៈថវិកា ទីតាំងសម្រាប់បង្កលក្ខណៈកម្សាន្តសប្បាយជូនបងប្អូននៅក្នុងមូលដ្ឋានប្រកបដោយសប្បាយរីករាយសុវត្ថិភាពខ្ពស់។

សូមបញ្ជាក់ថា ពិធីប្រណាំងទូកលក្ខណៈប្រពៃណីមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ហើយនៅក្នុងឱកាសនេះគ្រប់ទូកទាំងអស់ក្នុងមួយទូកៗទទួលបាននូវថវិកាចំនួន២០ម៉ឺនរៀល សារុងចំនួន១០ អង្ករ១បេ និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង






























No comments:

Post a Comment

Pages