អភិបាលស្រុកតាំងគោក ដឹកនាំក្រុមការងាររចុះពិនិត្យមើលស្ថានភាពជំនន់ទឹកទន្លេ ឡើងលិចនៅឃុំស្រឡៅ និងបានណែនាំឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលស្រុកតាំងគោក ដឹកនាំក្រុមការងាររចុះពិនិត្យមើលស្ថានភាពជំនន់ទឹកទន្លេ ឡើងលិចនៅឃុំស្រឡៅ និងបានណែនាំឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន



(កំពង់ធំ) លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជំនន់ទឹកទន្លេ បានឡើងលិចនៅតាមបណ្តាភូមិមួយចំនួន នៅក្នុងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលកំពុងឡើងដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នាជាបន្តបន្ទាប់ធ្វើឱ្យមានទឹកកើនឡើង ជាពិសេសប្រជាពលរដ្ឋដែលរស់នៅបែកខាងក្រោម នៅតំបន់ទួលតាមុំ ក្នុងភូមិគោកត្របែក។

នាឱកាសនោះលោក ហាក់ ម៉ុងហួត ក៏បានប្នផ្ដល់ដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតំបន់នោះសូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានឆាប់រហ័ស។ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសត្វអសិរពិសផ្សេងៗ និងកូនចៅតូចៗចៀសវាងលង់ ទឹកជាយថាហេតុ ព្រមទាំងយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន ដេកក្នុងមុងជានិច្ច ដើម្បីចៀសវាងការកើតមានជំងឺផ្សេងៗ ហើយបើមានបញ្ហាសុខភាព សូមប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលការព្យាបាលទាន់ពេលវេលា។

លោក ហាក់ ម៉ុងហួត ក៏បានក្រើនរំលឹកដល់អាជ្ញាធរភូមិ ឃុំ ត្រូវតាមដាននិងរាយការណ៍ជាប្រចាំពីស្ថានភាពទឹក និងសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីការពារកុំឱ្យខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕ អត្ថបទរដ្ឋបាលស្រុកតាំងគោក
















No comments:

Post a Comment

Pages