ថ្លែងនៅចំពោះកងកម្លាំងប្រដាប់ធាវុធទាំង៣ប្រភេទនៅក្នុងឱកាសនាំយកនំអម្សម គ្រឿងហូបចុក និងថវិការមួយចំនួន យកទៅចែកជូនដល់កងកម្លាំងរាជអាវុធហត្ថ នាយ នាយទាហានរង និង ពលទាហាន នាយនគរបាល ពលនគរបាលនិង ដែលកំពុងឈជើងការពារតាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តតាកែវនៅព្រឹកថ្ងៃ ពុធ ទី២៤ ខែកញ្ញា ២០២៥នៅទីបញ្ជាការរវរៈការពារព្រំដែនកំពង់ក្រសាំង ស្ថិតក្នុងស្រុកបូរីជលសា ដែលជាថ្ងៃ«ទិវាប្រកាសរដ្ឋធម្មនុញ»ឯកឧត្តមអភិបាលខេត្តតាកែវបានលើកឡើងថា រដ្ឋធម្មនុញរបស់កម្ពុជាមានភាពរឹងមាំក្នុងរយៈពេល៣២ឆ្នាំកន្លងមកនេះ ដោយសារកងកម្លាំងប្រដាប់អាវុធបានជួយទ្រទ្រង់ការពារ។ នៅពេលរដ្ឋធម្មនុញរឹងមាំ វានឹងនាំឱ្យប្រទេសមានស្ថរិភាព រាជរដ្ឋាភិបាលមានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ក៏បានប្រាប់កងកំលាំងប្រដាប់អាវុធទាំងអស់ឱ្យជឿជាក់លើកការដឹកនាំដ៍ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលទៅលើការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដោយរាជរដ្ឋាភិបាលនឹងមិនធ្វើឱ្យបាត់បង់ទឹកដីហើយក៏មិនចង់បានទឹកដីពីប្រទេសណាដែរ៕
No comments:
Post a Comment