(កំពង់ធំ)÷ ក្នុងអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែររយ:ពេល០៣ថ្ងៃភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានចូលលេងកម្សាន្តក្នុងខេត្តកំពង់ធំមានចំនួនជាង៥៧.៣៣៩នាក់។
តាមរបាយការណ៍របស់លោកលោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានប្រាប់ឱ្យដឹងថា÷ អំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែររយ:ពេល
០៣ថៃ្ង ចាប់ពីនៅថ្ងៃទី២១ -២២ .២៣ ខែកញ្ញា ឆ្នាំ ២០២៥ នៅតំបន់ទេសចរមួយចំនួននៅខេត្តកំពង់ធំ
បានស្រូបទទួលភ្ញៀវទេសចរណ៍ក្នុង និងក្រៅខេត្តចូលមកលេងលំហែរអារម្មណ៍នៅតាមរមណីយដ្ឋានសំខាន់ៗមួយចំនួនសរុបចំនួនសរុប៥៧.៣៣៩នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន៥៧.១៣៣ នាក់ និងភ្ញៀវអន្តរជាតិមានចំនួន២០៦នាក់។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តបន្តថា ក្នុងចំណោមភ្ញៀវទេសចរណ៍ខាងលើនេះ.បើប្រៀបទៅធៀបនឹងឆ្នាំ២០២៤កន្លងទៅ.គឺមានការកើនឡើងចំនួន៩៣.៤៤% ចំណែកកភ្ញៀវបរទេសកើនឡើងទ្វេដង។ ព្រោះរមណីយដ្ឋាន និងគោលដៅទេសចរសំខាន់ៗក្នុងភូមិសាស្ត្រខេត្តកំពង់ធំមានជាច្រើនកន្លែងរួមមាន÷ រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក រមណីយដ្ឋានភ្នំសន្ទុក, រមណីយដ្ឋានស្ទឹងជីនិត.រមណីយដ្ឋានទំនប់បង្ហៀរទឹក០៦មករា រមណីយដ្ឋានបឹងក្រញ៉ាករមណីយដ្ឋានបឹងសំរឹត រមណីដ្ឋានកែងគោលស្រុកស្ទោង ស្ទឹងម្រាក និងតំបន់ទេសចរមួយចំនួនទៀតផងដែរ។ អត្ថបទមន្ទីរទេសចរណ៍ខេត្តកំពង់ធំ
No comments:
Post a Comment