ខេត្តព្រៃវែង៖ ថ្ងៃពុធ ២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះបន្ទាប់ពីថ្ងៃឆ្លងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ត្រូវបានបញ្ចប់រួចមក កម្លាំងនគរបាលខេត្តព្រៃវែងពួតដៃរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំ ចុះសម្រួលចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់ ទោះស្ថិតក្រោម មេឃកំពុងធ្លាក់ភ្លៀងខ្លាំងយ៉ាងណាក៏ដោយប្រើពេលអស់រយៈពេលជាច្រើនថ្ងៃមកនេះ នៅចំណុចលើស្ពានត្សឹបាសា (ស្ពានអ្នកលឿន) តាមបណ្ដោយផ្លូវជាតិសំខាន់ៗដូចជាលេខ ១ និងលេខ ៨ និងលេខ ១១ សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកលេងស្រុកកំណើត និងដើរកម្សាន្តតាមតំបន់នានា ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង នាឱកាសបុណ្យភ្ជុំបិណ្ឌ ហើយត្រឡប់ទៅប្រកបមុខរបរ បំពេញកិច្ចការងារផ្សេងៗនៅរាជធានីភ្នំពេញវិញ និងតាមបណ្ដាខេត្តនានា ។
No comments:
Post a Comment