ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហូត អញ្ជើញផ្សព្វផ្សាយ កម្មវិធីទូរស័ព្ទដៃ អ៊ែប ណូ ដ្រាក់ (App No Drug) ដល់ជាប្រពលរដ្ឋដើម្បីរាយកាណ៍ អំពីគ្រឿងញៀន និងក្មេទំនើង ក្នុងភូមិសាស្ត្រ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហូត អញ្ជើញផ្សព្វផ្សាយ កម្មវិធីទូរស័ព្ទដៃ អ៊ែប ណូ ដ្រាក់ (App No Drug) ដល់ជាប្រពលរដ្ឋដើម្បីរាយកាណ៍ អំពីគ្រឿងញៀន និងក្មេទំនើង ក្នុងភូមិសាស្ត្រ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ




(កំពង់ធំ)៖  ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហូត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានអនុគណៈកម្មការជំរុញ និងបង្កើតមាតិកាគណៈ កម្មការគ្រប់គ្រងកម្មវិធីទូរសព្ទដៃ អ៊ែប ណូ ដ្រាក់ ( App No Drug) ដែលបានអញ្ជើញចូលរួម ជាអធិបតីភាពដ៏ខ្ពង់ ខ្ពស់ក្នុងពិធីផ្សព្វផ្សាយ កម្មវិធីទូរស័ព្ទដៃ App No Drug ដល់ជាប្រពលរដ្ឋ ដើម្បីរាយកាណ៍ អំពី គ្រឿងញៀន និងក្មេទំនើង ស្ថិតក្នុងភូមិសាស្ត្រ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រសៀលថ្ងៃទី០១តុលាឆ្នាំ២០២៥។

បន្ទាប់ពីលោក ដួង ច័ន្ទដារ៉ា អភិបាលរង ស្រុកតំណាងលោក អ៊ុត វណ្ណរ៉ា អភិបាលនៃគណៈអភិបាលស្រុកកំពង់ស្វាយធ្វើរបាយការណ៍ស្វាគមន៍ ដោយសង្ខេបរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហូតមានប្រសាសន៏ដោយលើកឡើងថា៖  ជាការពិតណាស់កម្មវិធីផ្សព្វផ្សាយទូរស័ព្ទដៃ អ៊ែប ណូ ដ្រាក់ (App No Drug)ដល់ ប្រជាពលរដ្ឋនាពេលនេះដើម្បីរាយកាណ៍ អំពីគ្រឿងញៀន និងក្មេទំនើង គឺជាឧបករណ៍ដ៏សំខាន់មួយ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចឃុំសាន់គ ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀន និងក្មេងទំនើង ពិតជា មានសារៈប្រយោជន៍ចម្បងរបស់កម្មវិធី App No Drug កម្មវិធីនេះត្រូវបានបង្កើតឡើងដោយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) ដើម្បីរួមចំណែកដល់ យុទ្ធនាការប្រឆាំងគ្រឿង ញៀន និងផ្តល់អំណាចដល់ប្រជាពលរដ្ឋដើម្បី. ការរាយការណ៍សម្ងាត់អំពីបទល្មើស រាយការណ៍គ្រឿងញៀន៖ អនុញ្ញាតឱ្យប្រជាពលរដ្ឋ រាយការណ៍ដោយសម្ងាត់ អំពីករណីជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅក្នុង សហគមន៍របស់ពួកគេ។ ព័ត៌មានដែលទទួលបានអាចជួយដល់កម្លាំងសមត្ថកិច្ច ក្នុងការបង្ក្រាប បទល្មើស។ រាយការណ៍ក្មេងទំនើង/បទល្មើសផ្សេងទៀត ទោះបីជាកម្មវិធីនេះផ្តោតសំខាន់លើ គ្រឿងញៀន ក៏ដោយ វាជាឧបករណ៍ទូទៅមួយ សម្រាប់ការរាយការណ៍ អំពីបញ្ហាសណ្តាប់ធ្នាប់ សាធារណៈ ដែលអាចរួមបញ្ចូលសកម្មភាពរបស់ ក្មេងទំនើង ឬករណីដែលទាក់ទង នឹងសន្តិសុខផ្សេងៗនៅក្នុងសហគមន៍។ ការសម្ងាត់ និងសុវត្ថិភាព: ការរាយការណ៍តាមរយៈ អ៊ែប App ផ្តល់នូវភាព ឯកជន និង សុវត្ថិភាព សម្រាប់អ្នករាយការណ៍ព្រោះមិនចាំបាច់បង្ហាញអត្តសញ្ញាណ ដោយផ្ទាល់ទេ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហូតបន្តថា៖ ការអប់រំ និងការយល់ដឹង ព័ត៌មានអប់រំ កម្មវិធីនេះដើរតួជា ឃ្លាំងផ្ទុកព័ត៌មាន ដែល មានមេរៀន ធនធាន វីដេអូ និងអត្ថបទនានាអំពីគ្រោះថ្នាក់នៃគ្រឿងញៀន។ បង្កើនការយល់ដឹង វាជួយដល់ប្រជាពលរដ្ឋ ជាពិសេស យុវជន ឱ្យយល់ច្បាស់អំពីផលប៉ះពាល់ អវិជ្ជមាននៃគ្រឿង ញៀន មកលើខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ចលនាជាតិ: វាជំរុញឱ្យមានចលនាចូលរួមរបស់ សង្គមទាំងមូល ក្រោមគោលការណ៍ "៣ កុំ ១ រាយការណ៍” (កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំអត់ឱន និងរាយការណ៍)។ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ឌីជីថល រូបនីយកម្ម វាបង្ហាញពីការប្តេជ្ញា ចិត្តរបស់រដ្ឋាភិបាល ក្នុងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿង៕អត្ថបទនិងរូបភាពដោយអ៊ុមញឹប។






No comments:

Post a Comment

Pages