កិច្ចប្រជុំស្តីពី ការពិគ្រោះយោបល់លើផែនការតម្រង់ទិសការងាររៀបចំដែនដី និងនគរូបនីយកម្មផ្សារភ្ជាប់របៀងសេដ្ឋកិច្ចខេត្តស្វាយរៀង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

កិច្ចប្រជុំស្តីពី ការពិគ្រោះយោបល់លើផែនការតម្រង់ទិសការងាររៀបចំដែនដី និងនគរូបនីយកម្មផ្សារភ្ជាប់របៀងសេដ្ឋកិច្ចខេត្តស្វាយរៀង




នាព្រឹកថ្ងៃពុធ៩កេីត​ ខែអស្សុជ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស២៥៦៩​ ត្រូវនឹងថ្ងៃទី០១​ ខែតុលា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​នៃគណៈអភិបាលខេត្តស្វាយរៀង​ និងឯកឧត្តម ឌុច វនទីតូ អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានអញ្ជេីញជាអធិបតីក្នុងក្នុងកិច្ចប្រជុំស្តីពី “ការពិគ្រោះយោបល់លើផែនការតម្រង់ទិសការងាររៀបចំដែនដី និងនគរូបនីយកម្មផ្សារភ្ជាប់របៀងសេដ្ឋកិច្ចខេត្តស្វាយរៀងស្ថិតនៅសាលប្រជុំសាលាខេត្ត ។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី​ ឯកឧត្តម លោក លោកស្រីគណៈប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់,លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានា លោកអភិបាលក្រុង ស្រុក លោកប្រធានការិយាល័យរៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងភូមិបាល​ក្រុងស្រុក​ លោក​ លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ស្វាគមន៍ទៅកាន់កិច្ចប្រជុំនេះ​ ឯកឧត្តមអភិបាលខេត្តបានថ្លែងថា​ ផែនការតម្រង់ទិសការងាររៀបចំដែនដី និងនគរូបនីយកម្មផ្សារភ្ជាប់របៀងសេដ្ឋកិច្ច គឺពិតជាមានសារៈសំខាន់ណាស់​ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណង​ ជំរុញការអភិវឌ្ឍខេត្តស្វាយរៀង ក្លាយជាខេត្តមានសក្តានុពលលើវិស័យឧស្សាហកម្ម វិស័យកសិកម្ម វិស័យទេសចរណ៍ និងជាច្រកនាំចេញ និងនាំចូលផលិតផលកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងប្រែក្លាយខេត្ត ស្ថិតនៅតំបន់ភូមិភាគអាគ្នេយ៍នេះ ឲ្យក្លាយ ទៅជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់ និងត្រៀមលក្ខណៈសម្បត្តិចាប់យកកាលានុវត្តភាព ពីផែនការអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល កំណើនសេដ្ឋកិច្ច និងភាពរឹងមាំ នៃសក្តានុពល។ជាមួយនឹងមានភាពស៊ីចង្វាក់គ្នាទៅនឹងផែនការសកម្មភាព សមិទ្ធផល និងលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាជាអាជ្ញាធរ និងគ្រប់អង្គភាពពាក់ព័ន្ធនៅក្នុងមូលដ្ឋានខេត្ត នាពេលកន្លងមក​ ដើម្បីឈានទៅសម្រេចបាននូវគោលបំណង និងមានភាពសមស្របឆ្លើយតប ទៅនឹងទិសដៅជាយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍខេត្តស្វាយរៀង​ទៅថ្ងៃខាងមុខ។

ឯកឧត្តមបន្ថែមថា​ ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៣កន្លែង ក្នុងនោះកំពុងដំណើរការចំនួន ១២កន្លែង មានរោងចក្រ សហគ្រាស សរុបទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស ១.០៦៣ កន្លែង ដោយបានផ្តល់ការងារធ្វើជូនប្រជាពលរដ្ឋចំនួន ១៤២.២៣៤នាក់​។​ ហេីយការរៀបចំផែនការតម្រង់ទិសការងាររៀបចំដែនដី និងនគរូបនីយកម្មផ្សារភ្ជាប់របៀង សេដ្ឋកិច្ចខេត្តស្វាយរៀង នាពេលនេះ គឺពិតជាសមស្រប ដែលមិនត្រឹមតែឆ្លើយតបទៅនឹង តម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍជាក់ស្តែងនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់ ឲ្យនូវទិសដៅជាយុទ្ធសាស្ត្រ និងជាផែនទីចង្អុលផ្លូវ ដែលមានសង្គតិភាពជាមួយនឹងបណ្តា ឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍ដទៃទៀត ដើម្បីចូលរួមដោះស្រាយនូវបញ្ហាប្រឈមនានា ឈាន ទៅសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយនិរន្តរភាព និងចីរភាព ស្របតាម ចក្ខុវិស័យរបស់ខេត្តផងដែរ៕










No comments:

Post a Comment

Pages