-->
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....

Friday, March 31, 2023

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅការងាររបស់ ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ឆ្នាំ២០២៣

ចំនួនអ្នកទស្សនា: Views

 

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ របស់ស្នងការដា្ឋននគរបាលខេត្តបន្ទាយមានជ័យ និងផ្សព្វផ្សាយទិសដៅការងាររបស់ ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ឆ្នាំ២០២៣ ដល់កម្លាំងនគរបាលទូទាំងខេត្ត។



កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ លោកអធិការនគរបាលគ្រប់បណ្តាស្រុក/ក្រុង លោកមេបញ្ជាការវរ:នគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍រដ្ឋបាលទាំង៦៧ឃុំ-សង្កាត់។



លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរង ផែនសេនាធិការ បានឡើងអានរបាយការណ៍ រាយការណ៍អំពីសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២កន្លងមក របស់ស្នងការដា្ឋននគរបាលខេត្តបន្ទាយមានជ័យ។


ក្នុងពិធីនោះ ក៏មានការចាត់តាំង លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ ចំនួន០៦ ឡើងធ្វើបទបង្ហាញ រាយការណ៍អំពីលទ្ធផលការងារសម្រេចបាន, លើកអំពីបញ្ហាប្រឈម និងសំណូមពរផងផ្សេងៗផងដែរ។ 


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងបូកសរុបលទ្ធផលការងារដែលគ្រប់ផ្នែកពាក់ពន្ធ័ សម្រេចបាន និង បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់កងកម្លាំងសម្រេចបានលទ្ធផលជាទីមោទន:។ 


ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានជម្រុញដល់កម្លាំងនគរបាលទាំងអស់ត្រូវគោរពវិន័យ, ត្រូវត្រៀមកម្លាំងប្រចាំការ យាម ល្បាត២៤ម៉ោង ត្រៀម បង្កា បង្ក្រាប បទល្មើសគ្រប់ប្រភេទ, គ្រោះអគ្គីភ័យ និងគ្រោះធម្មជាតិផ្សេងៗ។ -កម្លាំងទាំងអស់ត្រូវពង្រឹងសមត្ថភាព ចំណេះ ជំនាញ វិជ្ជាជីវៈ បច្ចេកវិទ្យា។ -ថ្នាក់ដឹកនាំគ្រប់អង្គភាពត្រូវពង្រឹងការកសាងនិងការដាំដុះ។ -បន្តការផ្តល់សេវាសាធាណះនិង ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋឲ្យបានល្អ -បន្តអនុវត្តន៍និងផ្សព្វផ្សាយគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីធានាឲ្យបាន សន្តិសុខ សុវត្ថិភាពសង្គមប្រកបដោយប្រសិទ្ធភាព៕
























Thursday, March 30, 2023

ប្រជាពលរដ្ឋ ហួសចិត្តទៅលើ កម្លាំងបរិស្ថាន នៅកំពតគយ និងស្នាក់ការទំពាំងសង្កែ បានមកដល់គំនរឈើ ដែលក្រុមឈ្មួញគោទុកស្ថិតនៅ ស្ពានក្ដារ ស្ថិតនៅក្នុងឃុំកំពង់ចាម ប្រហែលជា 10 ម៉ែត្រគីប ស្រាប់តែមួយសន្ទុះក្រោយមកជំនាញបរិស្ថានបានដើរចេញទៅវិញអស់ដោយមិនមានវិធានការបង្ក្រាប

ចំនួនអ្នកទស្សនា: Views

ដូច្នេះហើយបានជាក្រុមអ្នកសារព័ត៌មាន អស់សង្ឃឹមទៅលើមន្ត្រីបរិស្ថានជាខ្លាំងខេត្តក្រចេះ៖ ជាក់ស្ដែងនៅថ្ងៃទី 26 ខែមីនា ឆ្នាំ 2023 ក្រុមអ្នកសារព័ត៌មាន បានប្រទះឃើញគំនរឈើ ជាច្រើនម៉ែត្រីបនៅក្នុងព្រៃស្វាយចន្ទី ស្ថិតនៅ ចំណុចស្ពានក្ដារ ភូមិអាចេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ នៅពេលនោះផងដែរ ក៏ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាព បានធ្វើការរាយការណ៍ជូនទៅដល់.លោក ភារម្យ.ត្រូវជាកងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលបានឈរជើងនៅចំណុចនោះផងដែរ

នៅពេលនោះគឺ លោកភារម្យ បានឆ្លើយថាគាត់នៅប្រជុំចាំគាត់ឲ្យភ្នាក់ងាររបស់គាត់ចុះទៅត្រួតពិនិត្យគំនរឈើ ដែលអ្នកសារព័ត៌មានរាយការជូនគាត់ ក្រោយមកក៏បានឃើញបុរសម្នាក់ បានចុះមកដល់ទីតាំងគំនរឈើ នៅចំណុចស្ពានក្ដារនោះពិតមែន។
នៅពេលនោះ ក៏បានឃើញកម្លាំង បរិស្ថានចំនួន 3 រូប ដែលថាមកក្រោមបទបញ្ជាផ្ទាល់ពីលោកសាំងសុខន ត្រូវជានាយកដែនជម្រកកំពតគយ និងប្រធានស្នាក់ការទំពាំងសង្កែ ចុះមកផងដែរ។

ក្រុមរអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋ មានការត្រេកអរយ៉ាងខ្លាំងថា ប្រាកដជាកម្លាំងជំនាញបរិស្ថាន ចុះមកធ្វើការបង្ក្រាបពិតប្រាកដមែនស្រាប់តែឈរជជែកគ្នាបាន ប្រហែលជា 15 នាទី ក្រោយមកក៏កម្លាំងចំនាញបរិស្ថាន បានធ្វើដំណើរចេញពីគំនរឈើម្ដងម្នាក់ៗ រហូតទល់ព្រលប់បាត់ឈឹងតែម្ដង

នៅពេលនោះក៏ក្រុមអ្នកសារព័ត៌មានបានបញ្ជាក់ទៅលើកម្លាំងស្នាក់ការបរិស្ថានទំពាំងស្កាយ និងកម្លាំងស្នាក់ការកំពតគយ ថាតើបងធ្វើការបង្ក្រាបដែរឬទេក៏ បានឆ្លើយតបមកក្រុមការងារអ្នកសារព័ត៌មានវិញថា ពួកគាត់មេបានឲ្យដកកម្លាំង ចេញទៅវិញ ព្រោះមិនមែននៅក្នុងដែនដី ក្រោមការគ្រប់គ្រងរបស់បរិស្ថាននោះទេព្រោះដីនេះ ក្រោមការជំនាញរដ្ឋបាលព្រៃឈើ។

ក្រុមអ្នកសារព័ត៌មានអស់សង្ឃឹមយ៉ាងខ្លាំងទៅលើកម្លាំងជំនាញបរិស្ថានមកដល់គំនរឈើហើយតែមិនហ៊ានបង្ក្រាប ដែលគេបានឲ្យស្គាល់ឈ្មោះមេឈ្មួញពីរូប ទីមួយមានឈ្មោះលោកស្ម័គ្រ មានទីលំនៅនៅភូមិស្ពានក្ដារ ទី 2 ឈ្មោះចែម៉ាប់ មានទីលំនៅនៅភូមិ 5ដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរខេត្តក្រចេះ

ដូច្នេះហើយ បានជាក្រុមអ្នកសារព័ត៌មានបានលើកឡើងចំៗថា ប្រហែលជាជំនាញបរិស្ថានកំពតគយ និងប្រធានស្នាក់ការដែនជម្រកត្រពាំងសង្កែ ខ្លាចអំណាចលោកស្ម័គ្រ និងចែម៉ាប់ហើយ បានជាមិនហ៊ានធ្វើការបង្ក្រាប គំនរឈើប្រភេទលេខ 2 ដែលឃើញជាក់ស្ដែងនៅនឹងផ្នែកនោះ។ ទោះបីថាទីតាំងនេះ ក្រោមការគ្រប់គ្រងរបស់ជំនាញរដ្ឋបាលព្រៃឈើក៏ដោយ គួរតែជំនាញបរិស្ថាន ធ្វើសេចក្ដីរាយការណ៍ជូនមកថ្នាក់ដឹកនាំ ឬធ្វើសេចក្ដីរាយការណ៍ជូនមកជំនាញរដ្ឋបាលព្រៃឈើឲ្យចុះទៅទទួល បានសម មិនមែនឃើញគំនរឈើហើយ ស្រាប់តែនាំគ្នាដើរចេញ ហើយដោះសារយករួចខ្លួនតែប៉ុណ្ណោះទេ។

ជាក់ស្ដែងគំនរឈើដូចខាងលើនេះ កាលពីយប់ថ្ងៃទី 25 ខែមីនា ឆ្នាំ 2013 គោយន្តកន្ត្រៃ ដែលដឹកឈើទាំងអស់នោះ ចំនួន 3 គ្រឿង ឆ្លងកាត់តាមស្នាក់ការទំពាំងសង្កែ គ្រប់គ្រង ដោយនាយកដែនជម្រកព្រៃឡង់គឺលោកសាំងសុខនត្រូវជានាយកដែនជម្រកកំពតគយតែម្ដង។

រាល់សកម្មភាពដែលឈើដឹកជញ្ជូនឈើមកស្តុបទុករួច បន្តលក់ឲ្យក្រុមឈ្មួញនេះ សុទ្ធតែឈើចេញពីដែនជំរកកំពតគយ និងកាត់ចេញពីស្នាក់ការទំពាំងសង្កែទាំងអស់តែម្ដង។
ដូច្នេះហើយបានជាក្រុមអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋរិះគន់ទៅលើលោកដួង ឆាយសាវុធយ៉ាងខ្លាំង ថាសព្វថ្ងៃនេះ ប្រហែលជាលោកដួងឆាយសាវុធ និងកូនចៅរបស់លោកបានទទួលលាភសក្ការៈពីក្រុមឈ្មួញហើយមើល៍ទៅ ដែលធ្វើអោយក្រុមឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីព្រៃឡង់នោះហើយបានជាកូនចៅរបស់លោកដួងឆាយបានទៅដល់គំនរឈើហើយបែរជាមិនហ៊ានបង្ក្រាប ហើយឆ្លើយដោះសារយករួចខ្លួន។ តើមន្ត្រីដូចនេះ ឯកឧត្តមរដ្ឋមន្ត្រី សាយសំអាល ទុកក៏មិនចំណេញ ដកចេញក៏មិនខាតដែរមែនទេ។ ព្រោះមន្ត្រីដូចនេះ ជាមន្ត្រីល្ពៅរលួយតែម្ដង។
បើនៅតែបណ្ដែតបណ្ដោយ ឲ្យមន្ត្រីដូចនេះ នៅគ្រប់គ្រងនៅស្នាក់ការកំពតគយ និងស្នាក់ការទំពាំងសង្កែរទៀត ដែលជម្រកព្រៃឡង់និងកំពតគយ ប្រាកដជារលាយដោយសារជំនាញបរិស្ថាននេះហើយ ដែលកំពុងបើកភ្លើងខៀវឲ្យក្រុមឈ្មួញ ចូលដឹកជញ្ជូនបទល្មើសព្រៃឈើ និងអាឈើឡើងពេញព្រៃតែម្ដង។
ឯចំណែកលោកសាន សុវិជ្ជា ត្រូវជាមេបញ្ជាការរាយអាវុធហត្ថស្រុកសំបូរ និងលោកចៅហ្វាយស្រុកស្រុកសំបូរក៏កំពុងតែសម្ងំស្ងៀម មិនមានវិធានការអ្វីនោះទេ។
នៅចំណុចឃុំកំពង់ចាម និងឃុំវឌ្ឍនៈ ស្ថិតនៅក្នុងស្រុកសំបូរ បើសមត្ថកិច្ចវិញ គ្រប់ស្ថាប័នតែម្ដងដែរកំពុងតែឈរបោះដៃយកលុយពីក្រុមឈ្មួញ ឬចាំទទួលមីសេងពីក្រុងឈ្មួញ។

ដូច្នេះហើយ បានជាក្រុមអ្នកសារព័ត៌មាន និងកម្លាំងអង្គការក្រៅរាជរដ្ឋាភិបាល សូមសំណូមពរដល់ឯកឧត្តម អភិបាលរងខេត្ត លោកគង់ គំនី ត្រូវជាប្រធានគណៈកម្មការនៃការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងខត្តក្រចេះ ជួយមានវិធានការផងចុះទាន។

ព្រោះលោកគង់គំនី ត្រូវជាអភិបាលរងខេត្ត ហើយក៏ទទួលបន្ទប់ ជាប្រធានគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើផងដែរ ឬមួយក៏លោកគង់គំនី បានដឹងឮហើយធ្វើជាមិនដឹងទៅវិញ។ ដូច្នេះហើយ បានជាប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មានទន្ទូចស្នើសុំទៅដល់ឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា ត្រូវជាមេបញ្ជាការរងកងខេមរៈភូមិន្ទ និងត្រូវជាមេបញ្ជាការរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយត្រូវជាប្រធានគណៈកម្មការនៃការបង្ក្រាបទប់ស្កាត់រាល់បទល្មើសព្រៃឈើថ្នាក់ជាតិផងដែរ។

សូមលោកជួយមានវិធានការ ទៅក្នុងខេត្តក្រចេះ ពិសេសជាងគេគឺលោកសានសុខវិជ្ជាតែម្ដងនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដូចជាកម្លាំងបរិស្ថាន និងជំនាញរដ្ឋបាលព្រៃឈើនោះផងទាន បើលោកនៅតែ បណ្ដែតដែលបណ្ដោយ មិនដាក់កម្លាំងចុះត្រួតពិនិត្យ ដែនជម្រកព្រៃឡង់ពិតជារលាយ ដោយសារមន្ត្រីល្ពៅស្អុយនេះហើយ។

រាល់ជុំវិញក្រុមការងារធ្វើការផ្សព្វផ្សាយ បើស្ថាប័ន ឬសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន មានការងើយឆ្ងល់នឹងមិនអស់ចិត្ត ក្រុមការងារនិងរង់ចាំធ្វើការបំភ្លឺបកស្រាយជូនរាល់ម៉ោងធ្វើការ។ សូមអរគុណ។











ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម​ Wilhelm ​ Maximilian Donko ឯកអគ្គរាជទូតអូទ្រីស​ ប្រចាំប្រទេស​ថៃ​ ឡាវ​ កម្ពុជា​ និងមីយ៉ាន់ម៉ា​ និងប្រតិភូធុរកិច្ចអូទ្រីស

ចំនួនអ្នកទស្សនា: Views


នៅថ្ងៃអង្គារ​ ទី២៨​ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកឧត្តម​ Wilhelm ​ Maximilian Donko ឯកអគ្គរាជទូតអូទ្រីស​ ប្រចាំប្រទេស​ថៃ​ ឡាវ​ កម្ពុជា​ និងមីយ៉ាន់ម៉ា​ និងប្រតិភូធុរកិច្ចអូទ្រីស។​ កិច្ចពិភាក្សាការងារបានផោ្ដតលើកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ដោយប្រើបច្ចេកវិទ្យាស្អាត នវានុវត្តន៍ និងចីរភាព   ជាអាទិ៍ការផលិតថាមពលវារីអគ្គិសនីទ្រង់ទ្រាយតូច ថាមពលជីវម៉ាស ជីវឧស្ម័ន ជីវ​ឥន្ធនៈ និងអ៊ីដ្រូសែនបៃតង ព្រមទាំងការជំរុញឥណទានកាបូន ហិរញ្ញប្បទានបៃតង និងទីផ្សារសម្រាប់ផលិតផលកសិកម្មកម្ពុជា។






Tuesday, March 28, 2023

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបលោក Jake Brunner នាយកទទួលបន្ទុកអនុតំបន់មេគង្គក្រោម នៃអង្គការ IUCN និងលោកស្រី Lucy Deram ប្រធានអង្គភាពដៃគូយុទ្ធសាស្រ្ត នៃអង្គការ IUCN ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

ចំនួនអ្នកទស្សនា: Views


នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ នៅក្នុងជំនួបពិភាក្សាការងារនេះ ប្រតិភូអង្គការ IUCN បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីនូវអាទិភាពការងារថ្មីៗរបស់អង្គការ រួមមានគម្រោងការពារនិងស្ដារទឹកក្រោមដីនៅក្នុងអនុតំបន់មេគង្គ គម្រោងអភិរក្សនិងជំរុញអេកូទេសចរណ៍នៅឧទ្យានជាតិវីរៈជ័យ និងគម្រោងអនុវត្តក្របខណ្ឌអនុសញ្ញាស្ដីពីជីវៈចម្រុះ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនប្រតិភូអង្គការ IUCN ថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្ពុជាមានឱកាសច្រើនជាងមុនក្នុងកិច្ចការងារបរិស្ថាន ហើយការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋានគឺជាចំណុចយុទ្ធសាស្ត្រ សម្រាប់ការការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អាទិភាពការងាររបស់អង្គការ IUCN គឺពិតជាមានភាពស៊ីសង្វាក់គ្នាជាមួយអាទិភាពជាយុទ្ធសាស្ត្របស់ក្រសួងបរិស្ថាន ហើយឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងអង្គការ IUCN នឹងត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀតដោយឈរលើមូលដ្ឋាននៃអាទិភាពទាំងនេះ។






Sunday, March 26, 2023

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញទស្សនាកម្មវិធីប្រកួតប្រដាល់គ្រុឌគុនខ្មែរ ....

ចំនួនអ្នកទស្សនា: Views

 


ស្វាយរៀង៖ នាល្ងាចថ្ងៃអាទិត្យ ៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ បានអញ្ជើញ ចូលរួមអម ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញទស្សនាកម្មវិធីប្រកួតប្រដាល់គ្រុឌគុនខ្មែរ ដែលរៀបចំឡើងនៅទីរួមខេត្តស្វាយរៀង ដោយមានបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាប្រមាណ ៤ ០០០នាក់។