-->
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....

Monday, July 31, 2023

សង្វៀន​បញ្ជល់មាន់​ដុះ​ស្លែ បង្កប់​ក្នុង​កាស៊ីណូ​ធី​ជី​ហ្គេន​ទីង ច្រក​ឡា​ប៉ា​ខេ កំពុងបើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​យ៉ាង​ពេញបន្ទុក ហ៊ាន​ប្រឆាំង​បទបញ្ជា​ថ្នាក់ដឹកនាំ​កម្ពុជា​ទៅ​វិញ​.!

ចំនួនអ្នកទស្សនា: Views

 


ចេញផ្សាយ ថ្ងៃទី 31/07/2023
មណ្ឌលគីរី ៖ ប្រភពពីប្រជាពលរដ្ឋ ក្នុងឃុំស្រែខ្ញុំ ស្រុកកែវសីមា បានបញ្ជាក់ឲ្យដឹងថា លោក អធិការនគរបាលស្រុកកែវសីមា មិនទាន់ចាត់វិធានការបង្ក្រាបល្បែងភ្នាល់ចាក់លុយស៊ីសងខុសច្បាប់ ដែលមានបញ្ជាល់មាន់ បៀ អាប៉ោង យូគី និងល្បែងច្រើនប្រភេទទៀត បើកឲ្យពលរដ្ឋខ្មែរ ចូលរួមលេងគគ្រឹកគគ្រេង នៅក្នុងកាសុីណូយីហោ ធីជីហ្គេនទីង ច្រកឡាប៉ាខេ សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមណ្ឌលគីរី រក្សាភាពស្ងៀមស្ងាត់។
មជ្ឈដា្ឋនខាងក្រៅ ! និងពលរដ្ឋនៅឃុំស្រែខ្ញុំពួកគាត់សង្កេតឃើញអ្នកញៀនល្បែងបញ្ជាល់មាន់ មកពីទីជិតឆ្ងាយចេញចូលលេងសុីសងយ៉ាងច្រើនសន្ធឹកសន្ធាប់ គួរអោយកត់ សម្គាល់ ខ្លះលក់ទ្រព្យសម្បិត្តគ្មានសល់ពេលចាញ់ឈ្នះរាប់លាន រាប់ពាន់ដុល្លាក្នុងមួយថ្ងៃៗពេលចាញ់អស់ច្រេីន ឈានដល់ប្រើអំពើហិង្សាដល់ក្រុមគ្រួសារថែមទៀតផង។
បញ្ហានេះ ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងកាសុីណូយីហោ ធីជីហ្គេនទីង មានការព្រួយបារម្ភភ័យខ្លាចអំពីអសន្តិសុខសង្គមនិងអំពើចោរកម្មផ្សេងៗ ដូចជា ចោរលួច.ឆក់ ប្លន់ គាស់ផ្ទះប្រើអំពើហិង្សាដល់គ្រួសារ ព្រមទាំងគ្រឿងញៀនរីករាលដាល គូរឲ្យកត់សម្គាល់ គឺកើតចេញពីល្បែងសុីសងទាំងនោះឯង។
ដូច្នេះប្រជាពលរដ្ឋ អំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស លោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សា រឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំង លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្រា្កប បទល្មើសរាល់ល្បែងស៊ីសងទូទាំងប្រទេស មេត្តាដាក់មន្រ្តីក្រោមឱវាទចុះបង្រ្កាបល្បែងបញ្ជាល់មាន់ កំពុងបេីកលេងយ៉ាងពពាក់ពពូនរាល់ថ្ងៃ នៅភូមិសាស្ត្រច្រកឡាប៉ាខេ ដេីម្បីបង្រឹងសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន។
ហេតុនេះលោក ថង សាវ៉ុន អភិបាលខេត្តមណ្ឌលគីរី និង លោក ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌគីរី គួរចាត់វិធានការបង្ក្រាបល្បែងស៊ីសង ក្នុងកាសុីណូយីហោ ធីជីហ្គេន ទីង នៅច្រកឡាប៉ាខេ ឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឲ្យមានប្រសិទ្ធភាព ខ្ពស់ ព្រោះថាម្ចាស់កាសុីណូយីហោ ធីជីហ្គេនទីង កំពុងផ្គើនបទបញ្ជាសម្ដេច តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងរំលោភលើលិខិតអនុញ្ញាតិ ដែលហ៊ានបើកឲ្យពលរដ្ឋខ្មែរ ចូលលេងល្បែងសុីសងខុសច្បាប់ភ្លូកទឹកភ្លូកដី មិនញញើតច្បាប់ឡេីយ។
គួររំលឹកផងដែរថា កាលពីកន្លងទៅ នៅថ្ងៃទី ១៧ខែកញ្ញាឆ្នាំ២០២២នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដាច់ខាតអោយអភិបាលរាជធានីខេត្តទាំង២៥ ខេត្ត.ក្រុង. អោយបិទទីតាំងបនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងរាជធានីខេត្តមិនអនុញ្ញាតិមានល្បែងសុីសងឡើយ។
បញ្ហានេះលោក ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី និង លោក ថង សាវ៉ុន អភិបាល ខេត្តមណ្ឌលគីរី មេត្តាចាត់មន្ត្រីក្រោមឱវាទចុះ ពិនិត្យជាបន្ទាន់ នៅទីតាំងបញ្ជាល់មាន់ បៀ អាប៉ោង យូគី បង្កប់ក្នុង
កាសុីណូយីហោ ធីជីហ្គេនទីង ច្រកឡាប៉ាខេ ឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឲ្យមានប្រសិទ្ធភាពស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ៧ ចំណុច ដែលរាជរដ្ឋាភិបាលដាក់ចេញ ដោយក្រសួងមហាផ្ទៃ ៕ដោយសហការី








Friday, July 28, 2023

ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន​ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភ

ចំនួនអ្នកទស្សនា: Views

 



 (ភ្នំពេញ)៖ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ហើយទន្ទឹមនឹងនេះ សូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ។

តាមរយៈសារនយោបាយពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខ។

យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចំរើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី។

សូមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អភិបាលខេត្តស្វាយរៀង ក្រើនរំលឹកមន្ត្រីសុខាភិបាលត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំកែលម្អគុណភាពសេវា ដោយមានបែងចែកវេនប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង

ចំនួនអ្នកទស្សនា: Views

 



ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃសុក្រ១១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាល ដល់ថ្នាក់ដឹកនាំ និងមន្ដ្រីសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀងដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស្ថិតនៅសាលប្រជុំអាគារ ឃ សាលាខេត្ត។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ព្រមទាំងលោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ចំនួន៦១០នាក់។

មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តមអភិបាលខេត្តបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលយើងទាំងអស់នូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១-ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងម៉ឺងម៉ាត់ក្នុងការងារ ជាពិសេសគឺការគោរពម៉ោងពេលបម្រើការងារនៅតាមបណ្ដាមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ជាមួយនិងការយកចិត្តទុកដាក់ខ្ពស់ថែរក្សាបរិស្ថានអនាម័យឲ្យបានស្អាតល្អទាំងនៅក្នុង និងក្រៅបរិវេណមន្ទីរពេទ្យ។
២-មន្ត្រីសុខាភិបាលទាំងអស់ ត្រូវតែគោរពក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំកែលម្អគុណភាពសេវា ដោយមានបែងចែកវេនប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ។
៣-សំណូមពរដល់ក្រុមគ្រូពេទ្យយើងទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌គ្រូពេទ្យដោយត្រូវប្រើឥរិយាបទ និងពាក្យសំដីឲ្យបានសមរម្យ និងមិនត្រូវរើសអើងជាមួយប្រជាពលរដ្ឋ និងអ្នកជំងឺ ដែលមកទទួលសេវានៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋជាដាច់ខាត ។
៤-ត្រូវបន្តខិតខំលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ជាពិសេសអ្នករកស៊ីដើរចាក់ថ្នាំគ្មានសញ្ញាបត្រ និងគ្មានច្បាប់អនុញ្ញាត ដែលជាមូលហេតុអាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាព និងឈានទៅដល់ប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ។
៥-ត្រូវយកចិត្តទុកដាក់ខ្ពស់ពង្រឹងការអនុវត្តការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព តួយ៉ាងកម្មវិធីមូលនិធិសមធម៌សម្រាប់ប្រជាពលរដ្ឋក្រីក្រ និងការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការ និងកម្មករ កម្មការិនី ជាដើម ។
៦-ត្រូវខិតខំ និងយកចិត្តទុកដាក់ពង្រឹងបន្ថែមនូវសមត្ថភាពជំនាញដល់មន្ត្រីសុខាភិបាល ទាំងសមត្ថភាពជំនាញធ្វើរោគវិនិច្ឆ័យ ព្យាបាល និងថែទាំ តាមរយៈការបណ្តុះបណ្តាលបឋមមុនពេលចូលបម្រើការងារ និងធ្វើវិក្រឹត្យការបន្ថែមនៅពេលបម្រើការងារ ជាពិសេសការពង្រឹងធនធានមនុស្សនៅថ្នាក់មណ្ឌលសុខភាព ដែលជាកម្រិតមួយនៅគៀកនឹងប្រជាពលរដ្ឋជាងគេ។
៧-ត្រូវរៀបចំផែនការពង្រាយបុគ្គលិក និងមានយន្តការលើកទឹកចិត្តជូនដល់បុគ្គលិកសុខាភិបាល ជាពិសេសនៅតាមទីជនបទដាច់ស្រយាល ដើម្បីធានាថាធនធានមនុស្សគ្រប់កម្រិតបច្ចេកទេស សម្រាប់បម្រើវិស័យសុខាភិបាលក្នុងខេត្ត ប្រកបដោយប្រសិទ្ធភាពមាននៅគ្រប់លំដាប់បណ្តាញសុខាភិបាល ទាំងទីប្រជុំជន និងជនបទ ។
៨-ត្រូវបន្តយកចិត្តទុកដាក់ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។ដោយសហការី









ល្បែងស៊ីសង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ ជ្រក​ក្រោម​ស្លាក​អាជ្ញាប័ណ្ណ​ឆ្នោត​ឡូតូ កំពុងបើក​លេង​ដោយ​រលូន ខណៈ នាយ​ប៉ុស្តិ៍​សូរគង រក្សា​ភាព​ស្ងៀមស្ងាត់​..!!

ចំនួនអ្នកទស្សនា: Views


​ខេត្ត​កំពង់ចាម​៖ សេចក្តីរាយការណ៍​បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៣ នេះ​ថា នៅក្នុង​ភូមិ​អន្លង់​អ​កកើត ឃុំ​សូរគង ស្រុក​កងមាស ខេត្ត​កំពង់ចាម កំពុងបើក​លេង​ល្បែងស៊ីសង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡា​ញ ជ្រក​ក្រោម​ស្លាក​អាជ្ញាប័ណ្ណ​ឆ្នោត​ឡូតូ ដើម្បី​កៀងគរ​ក្រុម​អ្នក​ញៀន​ល្បែង​ឲ្យចូល​មកលេង​យ៉ាង​ពពាក់ពពូន​ជា​រាងរាល់ថ្ងៃ ខណ​:​នាយ​ប៉ុស្តិ៍​សូរគង រក្សា​ភាពស្ងប់ស្ងាត់ ពលរដ្ឋ​ដាក់​ការសង្ស័យ​ប្រហែល​ត្រូវ​ថ្នាំ​សណ្តំ​អ្វីមួយ បាន​ស្រវាំងភ្នែក​មើលមិនឃើញ ទើប​នាំគ្នា​ដើរ​បញ្ច្រាសទិស ផ្ទុយ​ពី​គោលនយោបាយ ភូមិ ឃុំ ឲ្យមាន​សុវត្ថិភាព ទាំង​៧​ចំណុច របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​។​
​ជុំវិញ​ទីតាំង​ល្បែង​ខាងលើនេះ​សង្ឃឹម លោក ជា ជួន អធិការ​ស្រុក​កងមាស មេត្តា​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការដឹកនាំ​កម្លាំង​ជំនាញ​របស់​ខ្លួន​ចុះ​ពិនិត្យ​និង​ស្រាវជ្រាវ​ជាក់ស្ដែង​ដើម្បី​ធ្វើការ​បង្ក្រាប​ផង​ទាន ជៀសវាង​គេង​មិន​លក់​ធ្វើ​ជា​សម្រាន្ត​លក់​៕
​អង្គភាព​យើង​រង់ចាំ​ការបំភ្លឺ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រាល់​ម៉ោង​ធ្វើការ ។ សូម​អគុណ ការិយាល័យ និពន្ធនាយក097 503 46 46











អធិការដ្ឋាននគរបាលស្រុករំដួល៖បន្ទាប់ពីបានទទួលព័ត៌មានករណីល្បែងសុីសងខុសច្បាប់ជល់មាន់តាមអនឡាញភ្លាម ចុះ បង្ក្រាបភ្លាម !

ចំនួនអ្នកទស្សនា: Views


 

ខេត្ដស្វាយរៀង ៖ អធិការដ្ឋាននគរបាលស្រុករំដួល បន្ទាប់ពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋមកថា មានករណីល្បែងសុីសងខុសច្បាប់ជល់មាន់តាមអនឡាញ មានទីតាំងនៅឃុំកំពង់អំពិលនិងឃុំបុសមន ភ្លាមនោះ លោកវរសេនីយ៍ឯកមាស ធួក អធិការ នគរបាលស្រុករំដួល បានបញ្ជាឲ្យកម្លាំងប៉ុស្ដិ៍រដ្ឋបាល ចុះពិនិត្យ ស្រាវជ្រាវហើយ ធ្វើកិច្ចសន្យាមិនឱ្យមានការជួលទីតាំងអោយក្រុមហ៊ុនអនឡាញខុសច្បាប់ និងមិនឱ្យបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។
លោកវរសេនីយ៍មាស ធួក បានប្រាប់មកអង្គភាពសារព័ត៌មានយើងថា ក្នុងករណីម្ចាស់ទីតាំងនៅរឹងទទឹងមិនអនុវត្តតាមការណែនាំអធិការស្រុកនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់។ 
កន្លងមកអធិការដ្ឋាននគរបាលស្រុក បានចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់ជាទីបំផុត មិនឱ្យមានការបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងស្រុករំដួលឡើយ។
ករណីមានការលួចបើកល្បែងស៊ីសងខុសច្បាប់តាមមូលដ្ឋានភូមិ-ឃុំ សូមបងប្អូនប្រជាពលរដ្ឋសហការ និងរាយការណ៍បន្ទាន់ជូន អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ដើម្បីធ្វើការបង្ក្រាបបានទាន់ពេលវេលា។
អធិការដ្ឋាននគរបាលស្រុករំដួលសូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ បានផ្តល់ព័ត៌មានដែលបានកើតឡើងនៅមូលដ្ឋានបានទាន់ពេលវេលា ៕ដោយសហការី









Thursday, July 27, 2023

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៤១វត្ត ក្នុងខេត្តព្រះសីហនុ

ចំនួនអ្នកទស្សនា: Views

 




ព្រះសីហនុ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៤១វត្ត ក្នុងខេត្តព្រះសីហនុ នាបរិវេណមជ្ឈមណ្ឌលវិបស្សនាធុរៈ គិរីនាគវ័ន ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថៃ្ងព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត អាជ្ញាធរខេត្ត និងមន្រ្តីរាជការក្នុងខេត្តយ៉ាងច្រើនកុះករ ។

សូមជម្រាបថា ៖ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមាន សារៈសំខាន់ ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេរ បានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួន តាមពុទ្ធឱវាទ រយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ។ ការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

ប្រជាពលរដ្ឋ ដែលជាអ្នកមានជំនឿទៅលើ ព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យ ដោយនាំយកជា ទានព្រះវស្សា សាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅ ប្រគេនព្រះសង្ឃតាមលទ្ធភាពរៀងៗខ្លួន ។

ទេយ្យទានដែលឯកឧត្តម ប្រគេនដល់ព្រះសង្ឃទាំង៤១វត្តក្នុងខេត្តព្រះសីហនុ ក្នុងមួយវត្តទទួលបាន ទានវស្សា១គូ អង្ករ១០០គីឡូក្រាម មី២កេសធំ ត្រីខកំប៉ុង២កេសធំ ទឹកត្រី៦យួរ ទឹកសុីអុីវ៦យួរ ទឹកក្រូច៦កេស ខារ៉ាប៉ាវ៦កេស ទឹកសុទ្ធ១០កេស ទឹកដោះគោខាប់២កេស ស្ករស៦គីឡូ តែ៦កញ្ចប់ ប្រគេនព្រះសង្ឃក្នុងមួយអង្គ មានសាដក១ បច្ច័យ២០មុឺនរៀល និងបច្ច័យកសាងវត្ត ក្នុងមួយវត្ត១លានរៀល ៕









ហួសចិត្ត លោក ឡុង គឹមស្រូ ម្ចាស់គ្រឿងចក្រអេស្កាបូទ័រ ខ្លាំងមែនហ៊ានហ៊ានយកគ្រឿងចក្រទៅឈូសឆាយយកដីព្រៃរបស់រដ្ឋជាច្រើនហិត ដែលស្ថិតនៅចំណុច វាលបុសតាខុន រឺហៅថា ត្រពាំងព្រៃរងាវកក់ ភូមិ កាកោះ ឃុំ ល្វែងប្ញស្សី ស្រុក ជីក្រែងខេត្ត សៀមរាប។ មិនត្រឹមតែប៉ុណ្ណោះហ៊ានបំពានអនុសាសន៍របស់សម្ដេចទៀត

ចំនួនអ្នកទស្សនា: Views

 




ខេត្តសៀមរាប៖  ថ្ងៃទី20 ខែកក្កដាឆ្នាំ 2023
មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុង ភូមិ កាកោះ ឃុំ ល្វែងប្ញស្សី ស្រុកជីក្រែង បានលួចតេសិបប្រាប់ដល់សារព័ត៌មានយើងថា តើលោក ឡុង គឹមស្រូ មានខ្នងមានខ្សែប៉ុណ្ណាបានជាហ៊ានបំពានអនុសាសន៍របស់សម្ដេច ហ៊ានបំពានយកគ្រឿងចក្រឈូសឆាយយកដីព្រៃរបស់រដ្ឋដែលជាគម្របព្រៃឈើជាច្រើនហិតមួយកន្លែងដែលស្ថិតនៅចំណុចវាលបុសតាខុន ភូមិ កាកោះ ឃុំ ល្វែងប្ញស្សី ស្រុក ជីក្រែងខេត្ត សៀមរា។ ប្រជាពលរដ្ឋបានលួចបន្តសិបប្រាប់ថាព្រៃនេះគឺមានព្រៃសេសសល់ច្រើនដែលមិនមានប្រជាពលរដ្ឋណាម្នាក់ធ្លាប់អាស្រ័យផលនោះទេ។ពួកគាត់ស្ទើរតែមិនហ៊ានហាមាត់និយាយអ្វីទេម្នាក់ៗខ្លាចសិទ្ធអំណាចគេនិងបក្សពួករបស់គេ បានត្រឹមរាយការណ៍ប្រាប់អ្នកសារព័ត៍ថា លោក ឡុង គឹមស្រូ យកគ្រឿងចក្រទៅឈូសឆាយដីព្រៃនេះច្រើនថ្ងៃមកហើយ ប្រហែលជាត្រូវរ៉ូវជាមួយមន្ត្រីជំនាញហើយមើលទៅ មួយទៀតដូចពាក្យចាស់លោកថាត្រីងៀតឆ្លៀតពងនៅពេលដែលមន្ត្រីជាប់រវល់ដៃការងារបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី 7ទើប លោក ឡុង គឹមស្រូ ហ៊ានយកគ្រឿងចក្រទៅឈូសឆាយយកដីព្រៃរបស់រដ្ឋបែបនេះ ជាពិសេស ជាមួយមន្ត្រីមេព្រៃជីក្រែងហើយមើលទៅ ដែលមានស្នាក់ការគ្រប់គ្រង់ដោយ លោក វង្ស សំាង សំរិត ហៅ លោក ហុង ដា នាយសង្កាត់រដ្ឋបាលព្រៃឈើជីក្រែងបានជាហ៊ានធ្វើយ៉ាងរំភើយបែបនេះ។

បើតាមការសម្ភាសន៍ពីភ្នាក់ងារយើងជាមួយអ៊ុំចំណាស់ម្នាក់ដែលមិនបញ្ចេញឈ្មោះនៅតំបន់នោះបានប្រាប់ថាតំបន់នេះពីមុនមកសុទ្ធតែព្រៃទេ ទើបតែ 1ឆ្នំា 2 ឆ្នាំនេះទេដែលជនខឹលខូចអ្នកមានលុយមានអំណាចឈូសឆាយយកឡើងស្រឡះអស់ ហើយគាត់បានបញ្ជាក់ទៀតថាដីព្រៃនេះគឺជាដីរបស់រដ្ឋទៀតផង ។

បន្ទាប់មកទៀតភ្នាក់ងារសារព័ត៌មានយើងបានទំនាក់ទំនងសួរទៅលោក មេឃុំ ល្វែងប្ញស្សី លោកបានប្រាប់តាមរយះទូរស័ព្ទមកដូច្នេះថាលោកមិនអោយ បុគ្គលណាឈួសឆាយដីព្រៃរបស់ រដ្ឋឡើយ  បុគ្គលដែលហ៊ានបំពានដីព្រៃរបស់រដ្ឋ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាដាច់ខាត ។

ក្រុមការងារយើងក៏បានតេទៅសាកសួរលោក វង្ស សំាងសំរិត នាយសង្កាត់រដ្ឋបាលព្រៃឈើជីក្រែងទៀតដែរប៉ុន្តែខលចូលហើយលោកមិនលើកទូរស័ព្ទទៅវិញលើសពីនេះទៅទៀតក្រុមការងារយើងក៏បានរាយការណ៍ជូនតាមរយៈ telegram របស់លោកវង្ស សំាងសំរិតបលោកមិនចូលមើលហើយតបមកវិញទៀត។

សូមបញ្ជាក់ថាដីព្រៃដែលលោក ឡុង គឹមស្រូយកគ្រឿងចក្រអេស្កាវ៉ាទ័រទៅឈូសឆាយទន្ទ្រានយកគឺស្ថិតនៅចំណុច វាលបុសតាខុន ភូមិ កាកោះ  ឃុំ ល្វែងប្ញស្សីស្រុក ជីក្រែង ខេត្តសៀមរាប។
  ជាក់ស្ដែងអ្នកសារព័ត៌មានយើងបានចុះទៅថតផ្ដិតយករូបភាពដីព្រៃជាច្រើនហិត ធ្វើការផ្សព្វផ្សាយជួនដល់ថ្នាក់ដឹកនាំអោយបានដឹងជាពិសេស មន្ត្រីថ្នាក់ស្រុក ខេត្ត លើសពីនេះទៅទៀតប្រជាពលរដ្ឋជាច្រើនក៏បានសំណូមពរសុំឲ្យ លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង នឹងឯកឧត្តម ទៀ សីហា  អភិបាលខេត្តសៀមរាប និងលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប លោក ទៀ គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត  ជាពិសេសសម្ដេច តេជោ ហ៊ុន សែន និងមន្ត្រីថ្នាក់ជាតិដើម្បីចាត់វិធានការទៅលើបុគ្គលនេះផងទៀន។
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំទទួលការស្រាយបំភ្លឺ ពីសំណាក់សមត្ថកិច្ចពាក់ពន្ធ័ នឹងម្ចាស់ទីតាំងរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិតសុក្រឹតនិងយុត្តិធម៌តាមរបបសារព័ត៌មានតែប៉ុណ្ណោះ សូមអរគុណ៕ដោយសហការី