(ខេត្តបន្ទាយមានជ័យ):ដោយគិតគួពីបញ្ហាប្រឈមនានា និងសុខសុវត្ថិភាព នារដូវវស្សានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឱ្យតាម បណ្តាអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង ៩ ព្រមទាំងទីបញ្ជាការដ្ឋាននគរបាលការពារព្រំដែនគោកទាំង៤ ត្រៀម បង្ការ លក្ខណៈជាស្រេចគ្រឿងបំពាក់ មាន សម្ភារៈ ទូក អាវពង ឡាន និងកងកម្លាំងត្រៀមជាស្រេច ដើម្បីត្រៀមជួយ និងចុះជួយឱ្យទាន់សភាពការណ៍ មិនថាយប់ ឬ ថ្ងៃ ២៤ម៉ោង សម្រាប់ជួយបងប្អូនប្រជាពលរដ្ឋ។
ដោយក្តីព្រួយបារម្មណ៍ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានការដាក់ចេញនូវផែនការនេះ ធ្វើឡើងបន្ទាប់ពីប៉ុន្នានថ្ងៃចុងក្រោយនេះ មានភ្លៀងធ្លាក់ឥតឈប់ឈរ ហើយបានបញ្ជាឱ្យកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ នៅតាមគោលដៅត្រៀមលក្ខណៈជាស្រេចដើម្បីចេញជួយសង្គ្រោះ និងត្រៀមជួយជម្លៀសពលរដ្ឋគ្រប់ពេលវេលា ។
ជាមួយគ្នានេះផងដែរស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមធ្វើការអំពាវនាវបងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ នារដូវវស្សា និង ប្រើសិនជួបនូវបញ្ហាផ្សេងៗសូមទាក់ទងមកនគរបាលយើងខ្ញុំដែលនៅជិតបងប្អូន ដើម្បីភាពងាយស្រួលជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា៕
No comments:
Post a Comment