ទំនប់ស្ទាក់ទឹកស្ទឹងស្ទោងនឹងជួយបង្កើនសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងស្រុកឱ្យមានជីវភាពធូរធារថែមទៀត - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ទំនប់ស្ទាក់ទឹកស្ទឹងស្ទោងនឹងជួយបង្កើនសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងស្រុកឱ្យមានជីវភាពធូរធារថែមទៀត




ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ៣១ខែកក្កដាឆ្នាំ ២០២៤ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញ ចុះពិនិត្យមើលវឌ្ឍនភាពសាងសង់ទំនប់ស្ទាក់ទឹក (ពាម ) ស្ថិតនៅក្នុងភូមិ ប្រគាប ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុងដំណើរការសាងសង់ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះ លោកបានឱ្យដឹងថាក្រោយពីទំនប់ស្ទាក់ទឹក(ពាម) សាងសង់រួចជាថាស្ថាពរ និងអាចស្តុកទឹកជួយស្រោចស្រព ស្រែស្រូវកសិករសម្រាប់ធ្វើស្រែបានពីររដូវដោយសុវត្ថិភាព ដែលអាចលាតសន្ធឹងនឹងគ្រប់ដណ្ដប់ ដីស្រែជាច្រើនពាន់ហិចតា លើឃុំចំនួន ៦ ដូចជា ឃុំម្សាក្រង សំព្រោជ ប្រឡាយ កំពង់ចិនជើង កំពង់ចិនត្បូង និងឃុំទ្រា។ល។

លោកបានបន្ថែមទៀតថា ទំនប់ស្ទាក់ទឹកស្ទឹងស្ទោងនេះ ពិតជាមានអត្ថប្រយោជន៍យ៉ាងច្រើនក្រៃលែង ដែលនឹងជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករនៅក្នុងស្រុកស្ទោងទាំងមូលឲ្យកាន់តែមានការរីកចម្រើន និងបានធូរធារមួយកម្រិតថែមទៀត។

ជាមួយគ្នានេះដែរប្រជាពលរដ្ឋនៅក្នុងឃុំម្សាក្រង បានសម្ដែងនូវទឹកចិត្តសប្បាយរីករាយក្រៃលែង ជាមួយនឹងសំណង់ដែលមិនអាចកាត់ថ្លៃបានមួយនេះ ហើយពួកគាត់សង្ឃឹមថា ចាប់ពីឆ្នាំនេះទៅពួកគាត់លែងខ្វះទឹកក្នុងការធ្វើស្រែទៀតហើយដែលគាត់សង្ឃឹមថានឹងជួយឲ្យសេដ្ឋកិច្ចព្រោះគាត់កាន់តែប្រសើរឡើង។

ទន្ទឹមនឹងនេះលោកសាយ គឹមឡម ក្នុងនាមគណៈអភិបាលនិងប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ដែលបានគិតគូរយកចិត្តទុកដាក់សាងសង់សំណង់ទឹកដ៏ថ្លៃថ្លានេះដែលបានឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋនិងជួយបង្កើនសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងស្រុកទាំងមូលផងដែរ។

គួរបញ្ជាក់ផងដែរថាសំណង់ស្ទាក់ទឹកស្ទឹងស្ទោង (ពាម) នេះ គឺមានទំនប់បង្ហៀរទទឹងប្រវែង ៣៥ម៉ែត្រ ទ្វារទឹកមួយដែលមានទទឹង ៤ម៉ែត្រ និងមានសំណង់សិល្បការ្យជាច្រើនទៀត។ដោយគ្រូ ក្រឹម


















No comments:

Post a Comment

Pages