-->
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....

Friday, July 29, 2022

កម្លាំងនគរបាលអធិការក្រុងប៉ោយប៉ែតឃាត់ខ្លួន និងបក្ខពួក ប្រុស ស្រី ១១នាក់ ពីបទ(លូចម៉ូតូ)

ចំនួនអ្នកទស្សនា: Views

 


បន្ទាយមានជ័យ៖នៅថ្ងៃពុធ១៤រោច  ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ នឹង លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជារផ្ទាល់កម្លាំងផ្នែកជំនាញ

បានទទួលបណ្ដឹងពីឈ្មោះឈិន ហ៊ុន ភេទប្រុស អាយុ៧៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹង



លោក ឈិន ហ៊ុន បានប្រាប់ឲ្យដឹងថា៖ នៅថ្ងៃខែឆ្នាំ ដ៏ដែលវេលាម៉ោង១៣និង១០ នាទី មានជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់ ប្រុសអាយុប្រហែល១៥ទៅ១៦ឆ្នាំ បានធ្វើសកម្មភាពលួចម៉ូតូរបស់គាត់ដែលគាត់យកម៉ូតូទុកនៅខាងមុខផ្ទះដោយបម្រុងយកម៉ូតូដាក់លើឡាន ទៅព្រំ ខេត្តប៉ៃលិនអោយកូនជិះ ហើយម៉ូតូនោះខ្លួនបានដាក់សោរនៅហ្នឹងម៉ូតូមិនបានដកកូនសោរ ពេលនោះគាត់នៅក្នុងផ្ទះហើយលឺសំលេងបញ្ឆេះម៉ូតូ ពេលចេញមកក្រៅឃើញជនទាំងពីរជិះចេញ ហើយគាត់បានឃើញរត់តាមដែរតែរត់មិនទាន់។

ម៉ូតូម៉ាកហុងដាហ្សូម័រអ៊ិច ពណ៌ស-ទឹកក្រូច ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GJ-1484 លេខតួ៥១០៩៥០០ លេខម៉ាស៊ីន៣១០៩៥០០។



លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានបន្តទៀតថា៖

ដើមបណ្ដឹងសំណូមពរសូមអោយសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់។

បន្ទាប់ពីបានទទួលរួចកម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ឆែកកាំម៉េរ៉ាសុវត្ថិភាព ហើយធ្វើការស្រាវជ្រាវរកជនសង្ស័យ រហូតដល់ម៉ោង១៥និង៣០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ និងដកហូតបានម៉ូតូម៉ាកដូចខាងលើ យកមកអធិការដ្ឋានក្រុងប៉ោយប៉ែតដើម្បីសួរនាំ។

ជនសង្ស័យចំនួន៣នាក់មានឈ្មោះ៖ 

១/-ឈ្មោះយឿន សុខជា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរដឹកបាយអោយជនជាតិឥណ្ឌូនេស៊ី ។ 








២/-ឈ្មោះនី ណារ៉ាក់ ហៅ រ៉ាក់ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ។


៣/-ឈ្មោះ ជួន កក្កដា ហៅប៉ូយ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរដឹកបាយអោយជនជាតិឥណ្ឌូនេស៊ី។

ជនសង្ស័យទាំងបីនាក់ខាងលើបានឆ្លើយសារភាពថា ពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន


លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានដឹងទៀតថា៖

កម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំងបីអ្នកខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជួនតាមនីតិវិធី។ 

ក្រោយមកទៀត បានសួរនាំពីស្លាកលេខម៉ូតូដែលជនសង្ស័យបានដោះចោល និងកន្លែងស្នាក់នៅរបស់ជនសង្ស័យខាងលើ កម្លាំងជំនាញបានចុះទៅដល់កន្លែងបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ ស្ថិតនៅម្ដុំខាងក្រោយសាលាសង្កាត់ផ្សារកណ្ដាល ពេលដល់បន្ទប់បានឃើញបក្ខពួកជនសង្ស័យនៅក្នុងបន្ទប់មានគ្នា៥នាក់ ក្នុងនោះស្រី២នាក់ ហើយក៏បានយកមកអធិការដ្ឋានដើម្បីសួរនាំ។

ជនសង្ស័យទាំង៥នាក់មានឈ្មោះដូចខាងក្រោម៖


១/- ឈ្មោះឡ សុឃីម ហៅឃីម ភេទស្រី អាយុ២១ឆ្នាំ  ស្នាក់នៅបណ្ដោះអាសន្ន ភូមិសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 


២/-ឈ្មោះ ស្រឿន ចំរើន ហៅប៉ុយ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទី៣ឈ្មោះ រី ឆេត ហៅក្រៅ ង៉ោល ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 


៤/-ឈ្មោះ ម៉េង ម៉ី ហៅក្រៅអាជ្រុយ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិ អូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


៥/-ឈ្មោះឈ្មោះ ភារម្យ រក្សា ហៅសាសា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ សាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ជាសង្សារបស់ ហ៊ូរ រតនា ហៅចាវ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ជាមុខសញ្ញាឆក់ និងកាច់កម៉ូតូយ៉ាងសកម្មនៅក្នុងក្រុងប៉ោយប៉ែត ក្រោយមកទៀតឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតនៅបន្ទប់ជួលផ្លូវស្តង់តាងួនឈ្មោះស៊ីណា ម៉េងងួន ហៅងួន ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ជនសង្ស័យទាំង៦នាក់ដែលកម្លាំងជំនាញបានឃាត់ខាងលើនេះ ជាបក្ខពួក និងជាអ្នកសមគំនិតក្នុងអំពើលួច។

ចំណែកបក្ខពួកផ្សេងទៀតបាន


រត់គេចខ្លួនមានឈ្មោះ៖

១/- ឈ្មោះគាំ ស្រីលីន ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅមណ្ឌល១ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។

២/- ឈ្មោះជួង រ៉ាឌី ហៅអាសល់តូច ភេទប្រុស អាយុ១៩ឆ្នាំ ផ្ទះនៅក្រោយផ្សាររ៉ា ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។








Wednesday, July 27, 2022

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងលោក គីម រិទ្ធី ជាអភិបាល នៃគណ:អភិបាលថ្មី ខេត្តព្រះវិហារ

ចំនួនអ្នកទស្សនា: Views

 


រាជភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោក គីម រិទ្ធី ជាអភិបាល នៃគណ:អភិបាលខេត្តព្រះវិហារ ជំនួសលោក ប្រាក់ សុវណ្ណ ត្រូវបានដាក់ឲ្យចូលនិវត្តន៍។



ព្រះរាជក្រឹត្យនេះ បានត្រាស់បង្គាប់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ។

យោងមាត្រា១ នៃព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានបញ្ជាក់យ៉ាងដូច្នេះថា «តែងតាំងមុខតំណែង ឯកឧត្តម គីម រិទ្ធី ឋានន្ដរស័ក្ដិឧត្តមមន្ដ្រី ថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ»។



សូមជម្រាបថា លោក គីម រិទ្ធី អតីតជាអភិបាលរងខេត្តកណ្ដាល និងបច្ចុប្បន្ន មុនត្រូវបានតែងតាំងជាអភិបាលខេត្តព្រះវិហារនេះ លោកមានតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ ដោយឡែក លោក ប្រាក់ សុវណ្ណ ត្រូវបានដាក់ឲ្យចូលនិវត្តន៍៕

Tuesday, July 26, 2022

Update_ករណីឃាតកម្មទៅជនរងគ្រោះឈ្មោះ សារិក ហៅលិ ភេទស្រី អាយុប្រហែល២២ឆ្នាំ ជនជាតិខ្មែរ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២

ចំនួនអ្នកទស្សនា: Views

 


នៅចំណុចភូមិស្រែអណ្ដោល ឃុំស្រែឈូក ស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី។

លុះមកដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ03អ.យ.ឃ/22 ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ របស់លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តមណ្ឌលគីរី លើឈ្មោះ ឆៃ សុខា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ (ជនសង្ស័យ) នៅចំណុចភូមិចំបក់ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

បច្ចុប្បន្នយើងបានដំណើការនីតិវិធី ប្រគល់ជនសង្ស័យខាងលើជូនស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី៕





មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចការងារប្រវត្តិសាស្រ្តយោធា

ចំនួនអ្នកទស្សនា: Views

 



      (កំពង់ធំ)÷ ដោយអនុវត្តតាមប្រសាសន៍ណែនាំរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ណឹម​ សុវត្ថិ ទីប្រឹក្សាពិសេសសម្ដេចពិជ័យសេនា ទៀ បាញ់ អគ្គនាយកនៃអគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាសាងសង់វិមានឈ្នះឈ្នះ។  នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដឹកនាំកិច្ចប្រជុំណែនាំនិងប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំ ស្ថាប័នពាក់ព័ន្ធ និងមេបញ្ជាការគ្រប់កងឯកភាពចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីពង្រឹងតួនាទីក្នុងការអនុវត្តភារកិច្ចការងារប្រវត្តិសាស្រ្តយោធា ដែលថ្នាក់លើបានប្រគល់ជូន ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ។







     ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរងទទួលបន្ទុកការងារអប់រំចិត្តសាស្ត្រ និងប្រវត្តិសាស្រ្តយោធា បានឡើងរាយការណ៍អំពីផែនការមួយចំនួន ដែលបានទទួលពីថ្នាក់លើ និងលទ្ធផលការងារសំខាន់ៗ ដែលក្រុមការងារប្រវត្តិសាស្ត្រយោធានៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុវត្តបានកន្លងមក ។


      ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ និងថ្លែងនូវការកោត សរសើរចំពោះក្រុមការងារប្រវត្តិសាស្ត្រយោធា និងមេបញ្ជាការគ្រប់កងឯកភាព ដែលបានអនុវត្តន៍ល្អក្នុងភារកិច្ចការងារប្រវត្តិសាស្ត្រយោធា ដោយបានចងក្រងទុកនូវបទពិសោធន៍ឆាកប្រយុទ្ធវាយលុក វាយការពារទីតាំង ព្រមទាំងប្រវត្តិស្នាដៃសំខាន់ៗក្នុងសម័យសង្គ្រាមកន្លងមក នៅខេត្តកំពង់ធំ ព្រោះទីតាំងខេត្តកំពង់ធំក្នុងសម័យសង្គ្រាមកន្លងមក ជាតំបន់ប្រយុទ្ធប្ដូរផ្ដាច់រវាងកងទ័ពរដ្ឋាភិបាលនិងកងទ័ពឧទ្ទាមក្រៅច្បាប់ ។




       ឧត្ដមសេនីយ៍​ទោសោម​ ស៊ុន​ បាន​ប្រគល់​ភារកិច្ច​សំខាន់ៗ​មួយ​ចំនួន​ដល់ក្រុម​ការងារ​ប្រវត្តិសាស្ត្រ​យោធា​ និង​មេប ញ្ជាការ​គ្រប់​កងឯកភាព​ត្រូវ​អនុវត្តន៍​តាម​ភារកិច្ច​រៀងៗ​ខ្លួន​ឲ្យ​ទទួល​បាន​ជោគជ័យ​តាម​ផែនការ​ដែល​ថ្នាក់​លើ​បាន​ប្រគល់​ជូន​ ។ នៅក្នុងឱកាសនេះផងដែរ​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ក៏បានបញ្ជាក់ថា អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានកសាងសារមន្ទីរប្រវត្តិ សាស្ត្រយោធាមួយខ្នងសម្រាប់តម្កល់ទុកឯកសារផ្សេងៗ និងសម្ភារៈ បរិក្ខារនានានៃប្រវត្តិសាស្រ្តយោធាក្នុងសម័យសង្គ្រាម និងបានរៀបចំកែលម្អសោភ័ណភាពវិមានរំលឹកគុណ និងផ្នូរសពយុទ្ធជនពលី ដើម្បីគោរពវិញ្ញាណក្ខ័ន្ធជាការដឹងគុណចំពោះវីរភាពកម្មាភិបាលយុទ្ធជន យុទ្ធនារី  ដែលបានពលីជីវិត ដើម្បីជាតិនិងមាតុភូមិកម្ពុជា ។

Monday, July 25, 2022

ឯកឧត្ដម សុខ ប្រសិទ្ធិ តំណាងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំប្រតិភូក្រសួងទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងាររបស់ប្រតិភូសាធារណរដ្ឋកូរ៉េ

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)នារសៀលថ្ងៃចន្ទ ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិតំណាងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំប្រតិភូក្រសួងទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងាររបស់ប្រតិភូសាធារណរដ្ឋកូរ៉េដឹកនាំដោយ LEE JAE SOON Founding partner of SEOPYEONG  នៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន។









ទន្ទឹមនឹងនេះដែរ SEOPYEONG Law Firm នៃសាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយ ក្រសួងព័ត៌មាន ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីគម្រោងទំនើបកម្មឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង នៃព្រះរាជាណាចក្រកម្ពុជា ។ យោងតាមខ្លឹមសារអនុស្សរណៈនៃកិច្ចព្រមព្រៀង ភាគីទាំងពីរនឹងរៀបចំសិក្សាក្នុងការអនុវត្តលើគម្រោងសំខាន់ៗមួយចំនួន ហើយគណៈកម្មាធិការសម្របសសម្រួល ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិក្រសួងព័ត៌មាន បានធ្វើការទំនាក់ទំនងជាមួយភាគីសាធារណរដ្ឋកូរ៉េ ពិគ្រោះយោបល់ជាមួយភាគីទៅវិញទៅមក និងអនុវត្តការងារជាច្រើន។









ជាលទ្ធផល SEOPYEONG Law Firm នៃសាធារណរដ្ឋកូរ៉េ បានដឹកនាំប្រតិភូចំនួន ៨រូប មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាអំពីវឌ្ឍនភាពអនុវត្តអនុស្សរណៈ កិច្ចព្រមព្រៀងរវាងភាគីទាំងពីរ៕

ឯកឧត្តមតូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យសំណង់អគារមណ្ឌលសុខភាពម៉ឺនជ័យ ស្ថិតនៅឃុំម៉ឺនជ័យ ស្រុករំដួល

ចំនួនអ្នកទស្សនា: Views


(ខេត្តស្វាយរៀង)នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ 

ឯកឧត្តមតូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យសំណង់អគារមណ្ឌលសុខភាពម៉ឺនជ័យ ស្ថិតនៅឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ដើម្បីពិភាក្សាត្រៀមបុគ្គលិកពេទ្យមកបម្រើការងារនៅមណ្ឌលសុខភាពនេះ ។ ដោយមានការចូលរួមពី លោកប្រធានមន្ទីរសុខភិបាលខេត្ត និងសហការី លោកនាយករដ្ឋបាលសាលាស្រុក និងសហការី លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងលោកមេភូមិវាល ។









      

ក្នុងកិច្ចជំនួបនេះ ឯកឧត្តមអភិបាលរងខេត្ត បានពិភាក្សា និងប្រឹក្សាយោបល់ជាមួយលោកប្រធានមន្ទីរសុខាភិបាល និងអ្នកពាក់ព័ន្ធ អំពីយន្តការរៀបចំនានា ដើម្បីឱ្យដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋបានឆាប់រហ័ស ដែលស្ថិតក្នុងអន្តរកាលមិនទាន់មានការទទួល-ប្រគល់ និងការអនុញ្ញាតពីក្រសួងពាក់ព័ន្ធ ព្រោះតម្រូវការប្រជាពលរដ្ឋចង់បានមណ្ឌលសុខភាព និងមានគ្រូពេទ្យបម្រើសេវាឆាប់រហ័ស។














ជាមួយនេះដែរឯកឧត្តម បានផ្តាំផ្ញើដល់លោកមេឃុំឱ្យធ្វើការងារនេះជាមួយសមាសភាពពាក់ព័ន្ធ និងជម្រាបប្រាប់ប្រជាពលរដ្ឋពីដំណើរការនេះឱ្យពួកគាត់បានយល់ជ្រួតជ្រាបទាំងអស់គ្នា។សម្រួលការផ្សាយដោយជា រដ្ឋា