-->
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....

Monday, November 28, 2022

បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អណត្តិទី៣ ឆ្នាំ២០២២ នៅស្រុករមាសហែក

ចំនួនអ្នកទស្សនា: Views

 




ខេត្តស្វាយរៀង៖  រដ្ឋបាល ខេត្តស្វាយរៀងបានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អណត្តិទី៣ ឆ្នាំ២០២២ ក្រោម អធិបតីភាពលោក រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្ត ស្វាយរៀង  និងលោក សុខា រ៉ាម អភិបាលរងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត ដែលប្រព្រឹតទៅនៅបរិវេណសាលាស្រុករមាសហែក នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។
វេទិការនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកលោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត សមាជិក ក្រុមប្រឹក្សាស្រុក លោក ស៊ូ ម៉ុល អភិបាលនៃគណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ ទាំងបី លោក លោកស្រី មេឃុំ ទាំង១៦លោក លោកស្រី ជា ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមក្នុងវេទិការដ៏មាន សារៈសំខាន់នេះ។
ក្នុងឱកាសនោះ លោករស់ឆាយ សមាជិកក្រុមប្រឹក្សាខេត្ត ក៏ បានលើកឡើងថា អង្គវេទិកានាថ្ងៃនេះពិតជាបានបង្ហាញឲ្យឃើញ ពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លា នៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ឱ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗ ឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោក សុខ រ៉ាម អភិបាលរងខេត្តស្វាយរៀង ក៏បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នឹងផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ អាចចូលរួមទទួលព័ត៌មានអំពីសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា និងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានាសម្រាប់ការពិភាក្សា និងតាមរយៈការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយឲ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
 
បន្ទាប់មក លោក រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង ការបើកអង្គវេទិកាទាំងមូល ដែលបានយកចិត្តទុកដាក់ តាមដានស្ដាប់ និងចូលរួមបញ្ចេញមតិយោបល់ លើកឡើងនូវបញ្ហា សំណើ សំណូមពរ និងអនុសាសន៍ផ្សេងៗ ដែលបានជួបប្រទះជាក់ស្តែងនៅតាមមូលដ្ឋានរបស់អស់លោក លោកសី និងប្រជាពលរដ្ឋទាំងអស់ ក្នុងគោលបំណងចូលរួមចំណែកក្នុងការងារអភិវឌ្ឍតាមមូលដ្ឋាន ជួយ កែលំអការផ្តល់សេវាសាធារណៈ ដើម្បីឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋតាម មូលដ្ឋានពិសេសលោកសូមថ្លែងអំណរគុណដល់លោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែកដែលតែងតែបានជួយឧបត្ថមគាំទ្រជាសម្ភារៈថវិកា កសាងអគារមន្ទីរពេទ្យបង្អែកស្រុកដ៏ថ្មីស្រឡាងក៏ដូចជាសមិទ្ធិផលនានាជាច្រើនទៀតនៅក្នុងស្រុករមាសហែកទាំងមូលផងដែរ។
លោកបានបន្ថែមថា
ចំពោះ បញ្ហា សំណួរ និងសំណូមពរផ្សេងទៀត ដែលនៅសេសសល់ពុំទាន់បានធ្វើការ ឆ្លើយតបនៅក្នុងវេទិកានេះនឹងលើកយកទៅបញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ របស់ក្រុមប្រឹក្សាខេត្ត និងអញ្ជើញស្ថាប័នជំនាញពាក់ព័ន្ធមកសាកសួរ និងបកស្រាយបំភ្លឺ ធ្វើការឆ្លើយតបដើម្បីផ្ដល់ជូនព័ត៌មានត្រឡប់មកប្រជាពលរដ្ឋនៅមូលដ្ឋានវិញតាមរយៈរដ្ឋបាលខេត្តនិងស្ថាប័នជំនាញដែលពាក់ព័ន្ធផងដែរ៕ម៉ូវ កាក់

















Friday, November 25, 2022

លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងថាពុទ្ធចក្រ អាណាចក្រជាដៃគូមនុស្សធម៌ និងការអភិវឌ្ឍន៍ដែលមិនអាចកាត់ផ្តាច់ចេញពីគ្នាបាន

ចំនួនអ្នកទស្សនា: Views

 ចេញផ្សាយ ថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ2022  



(កំពង់ធំ)នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកសាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីព្រមទាំងព្រះមន្ត្រីសង្ឃ និងព្រះគ្រូចៅអធិការគ្រប់វត្តនៅក្នុងស្រុកស្ទោង បាននាំយកបច្ច័យចំនួន ១៥.០០០.០០០រៀល មកប្រគេនព្រះសត្ថាបារមីសៀង សុខ ព្រះមេគុណ ខេត្តកំពង់ធំ និងជាព្រះគ្រូចៅអធិកាវត្ត ឥន្ត្រីយ៍សំវរៈ ហៅវត្តកំពង់ធំ សម្រាប់យកមកកសាងសាលាធម្មសភាធ្វើអំពីថ្មប្រក់ក្បឿង។
ជាការពិត្រប្រគេននៅក្នុងឱកាសនេះ លោកអភិបាលស្រុកបានលើកឡើងថាវិស័យពុទ្ធចក្រ និងអាណាចក្រគឺជាដៃគូមនុស្សធម៌និងអភិវឌ្ឍន៍ដែលមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ។ ជាមួយនេះផងដែរលោកបានបញ្ជាក់ថា កន្លងមកវិស័យពុទ្ធចក្រពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយនឹងរដ្ឋបាលស្រុកស្ទោងក្នុងការក្នុងកិច្ចការងារមនុស្សធម៌ ផ្សេងៗដូចជា កិច្ចការមនុស្សធម៌ឧបទ្ទវហេតុ គ្រោះទឹកជំនន់និង លើសពីនេះ វិស័យពុទ្ធចក្រ ក៏បានចូលរួមចំណែកយ៉ាងធំធេងជាមួយនឹងរដ្ឋបាលស្រុកស្ទោងក្នុងការកសាងនូវសមិទ្ធផលនានា ជាច្រើន ជាពិសេសក្នុងរយៈកាលចុងក្រោយនេះគឺការចូលរួមបំពាក់សូឡា ជាច្រើនរយដើមជាមួយនឹងរដ្ឋបាលស្រុកស្ទោងក៏ដូចជា សប្បុរសជននានាដែលបំពាក់បំភ្លឺ តាមផ្លូវនានាក៏ដូចជាផ្លូវជាតិនៅក្នុងទីរួមស្រុកស្ទោង។
ក្នុងឱកាសនេះដែរលោកក៏បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅដល់ព្រះមន្ត្រីស្ឃងស្រុកស្ទោងព្រះគ្រូចៅអធិការគ្រប់វត្តព្រមទាំងសហការីដែលបានចូលរួមដុតដៃដុតជើងសហការគ្នាយ៉ាងពេញទំហឹងក្នុងកិច្ចការមនុស្សធម៌ ក៏ដូចជាការចូលរួមសហការគ្នាកសាងធ្វើបុណ្យផ្កាបានបច្ច័យចំនួន១៥.០០០.០០០រៀលមកប្រគេនព្រះគ្រូចៅអធិការវត្តឥន្ទ្រីសំវរៈ សម្រាប់ព្រះគ្រូយកទៅជាវល្បឿងដើម្បីប្រក់សាលាធម្មសភាដែលមានទំហំបណ្ដោយ៤៥ម៉ែត្រ×២២ម៉ែត្រ និងមានកម្ពស់ពីរជាន់។
គួរបញ្ជាក់ផងដែរថា តាមសង្ឃដីការរបស់ព្រះគ្រូចៅអធិការព្រះគ្រូសត្ថាបារមីបានឲ្យដឹងថាសាលាធម្មសភានេះ ដែលមានកម្ពស់ពីរជាន់ធ្វើអំពីឥដ្ឋប្រក់ក្បឿងហើយកំពុងស្ថិតនៅក្នុងការខ្វះខាតបច្ច័យជាច្រើនទៀត ដើម្បីកសាងឱ្យហើយជាស្ថាពរនូវសមិទ្ធផលដ៏វិសេសវិសាលនេះ។











ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរូបលទ្ធផលការងារប្រចាំខែវិច្ឆិកានិងទិសដៅការងារបន្តខែធ្នូ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត

ចំនួនអ្នកទស្សនា: Views



ស្វាយរៀង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។


អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។


មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី ក្រុង ស្រុក មន្ទីរ អង្គភាពនានាជុំវិញខេត្ត  ដែលខិតខំចូលរួម ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តបានយ៉ាងល្អប្រសើរក្នុងប្រណាំងទូកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ កន្លងមក។


ឯកឧត្តមបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១- មន្ទីរអង្គភាព​ អាជ្ញាធរពាក់ព័ន្ធត្រូវត្រៀមលក្ខណៈរៀបចំផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខ។

២-អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធត្រូវចុះពិនិត្យទីតាំងស្នាក់នៅរបស់សិស្សដែលមកប្រលងបាក់ឌុបដូចជា ស្នាក់នៅវត្តអារាមជាដើម ជាពិសេសមន្ទីរទេសន៍ត្រូវផ្សព្វផ្សាយណែនាំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ កុំមានការតម្លើងថ្លៃជួលខុសពីធម្មតា។

៣.ត្រូវបន្តជំរុញប្រជាពលរដ្ឋ និងកម្មករ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឲ្យទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗ គ្នា ជាពិសេស ដូសទី៣ ដូសទី៤ និងដូសទី៥។

៤.អាជ្ញាធរពាក់ព័ន្ធត្រូវរៀបចំផែនការត្រៀមលក្ខណៈការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋក្នុងថ្ងៃឆ្លងឆ្នាំសាកលឆ្នាំ២០២២ ឈានចូលឆ្នាំថ្មី២០២៣។

៥.គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវបន្តពិនិត្យចំពោះទីតាំងដែលធ្លាប់មានលេងល្បែងស៊ីសងខុសច្បាប់ដូចភ្លៀងរលឹម ដែលជ្រកក្រោមរូបភាពហាងកាហ្វេ ហាងបាយ និងរូបភាពផ្សេងទៀត។

៦.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។

៧.បន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងត្រួតពិនិត្យជាប្រចាំរថយន្តដឹកកម្មករ ដើម្បីបង្ការគ្រោះថ្នាក់។

៨.អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យមើលការសាងសង់សំណង់អណាធិបតេយ្យ ដែលគ្មានច្បាប់អនុញ្ញាត និងទីតាំងអាជីវកម្មពុះដីឡូតិ៍ អាជីវកម្មផ្ទះល្វែងសម្រាប់លក់ ត្រូវជំរុញ ឲ្យមកសុំច្បាប់ឲ្យបានត្រឹមត្រូវតាមប្រកាសស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចនវត្ថុ មិនអនុញ្ញាតឲ្យលក់ដូរ មុនសុំច្បាប់អាជីវកម្មឡើយ ៕








Thursday, November 24, 2022

ព្រហើនមែន! ហ៊ានប្រើរូបថត របស់យោធិន នៃកងរាជអាវុធហត្ថ សរសេរ អត្ថបទ ឆបោកស្នើសុំលុយជាសាធារណះ…!

ចំនួនអ្នកទស្សនា: Views

 

ថ្ងៃចេញផ្សាយៈ November 24, 2022


ភ្នំពេញ៖  លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានឲបានជ្រាបថា ឈ្មោះ លឹម សិលា ភេទប្រុស អាយុ៣៣ឆ្នាំ បានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ Vin Vin, សុខ ចិត្រា, Pu Chet ដោយប្រើរូបថតរបស់យោធិននៃកងរាជអាវុធហត្ថ សរសេរអត្ថបទឆបោកស្នើសុំលុយជាសាធារណៈ។
បុគ្គលរូបនេះ ត្រូវបានស្នងការដ្ឋានស្រាវជ្រាវព័ត៌មាន សន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ដរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់។
សូមជម្រាបជូនថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បុគ្គលរូបនេះត្រូវបានចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនពីបទឆបោក តាមបញ្ញត្តិមាត្រាលេខ ៣៧៧ និងមាត្រាលេខ ៣៧៨ នៃច្បាប់ក្រមព្រហ្មទណ្ឌ។
លោកឧត្តមសេនីយ៍ត្រី អេង ហុីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសសូមអំពាវនាវ សុំឱ្យគោរពច្បាប់ទាំងអស់គ្នា៕



ប្រធានច្រកទ្វារព្រំដែនបុសមន រួមដៃគ្នា ជាមួយមេគយចល័តផ្ទៃប្រទេស ប្រមូលលុយពីក្រុមឈ្មួញ ដឹកទំនិញ?

ចំនួនអ្នកទស្សនា: Views

 


ខេត្តស្វាយរៀង៖ប្រភពព័ត៌មានបានឲ្យដឹងថា សព្វថ្ងៃនេះលោក ឃុត សាលីន ប្រធានការិយាល័យគយ ច្រកទ្វារព្រំដែន តំបន់បុសមន រួមដៃគ្នា ជាមួយ មេគយចល័តផ្ទៃប្រទេស បានសហការគ្នាប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធដោយដាក់បងប្អូនគ្នីគ្នានៅតាមច្រកនិងគោលសំខាន់ៗ ដើម្បីយកលុយតាមរថយន្តតូច ធំនិងរឺម៉កដឹកឥវ៉ាន់ ដាក់ហោប៉ៅទុកចែកគ្នា ដោយមិនខ្វល់ពីការខាត់បង់ដល់ប្រាក់ចំណូលចូលជាតិឡើយ។
តាមប្រភពព័ត៌មានពី ប្រជាពលរដ្ឋរស់នៅភូមិស្រែវាល ឃុំបុសមន ស្រុករំដួលបានឲ្យដឹងថាសព្វថ្ងៃនេះមានក្រុមឈ្មួញ ដឹកទំនិញក្នុងខេត្ត ស្វាយរៀង ក៏ដូចជា ឈ្មួញតូចធំមកពីបណ្តាលខេត្តនានា បានកំពុងសម្រុកដឹកទំនិញគ្រប់ប្រភេទ ខ្លះបង់ពន្ធ និងខ្លះបង់ពន្ធមិនគ្រប់ និងខ្លះគេចពន្ធចេញពីស្រុកយួនទាំងយប់ទាំងថ្ងៃមិនឃើញ សមត្ថកិច្ចពាក់ព័ន្ធនៅតំបន់នោះបង្រ្កាបឡើយ។
ហេតុនេះសូមមេត្តាឯកឧត្តម រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុនិងលោកអគ្គនាយក រដ្ឋករ គយកម្ពុជា មិនគួបណ្តែតបណ្តោឲ្យបុគ្គលឈ្មោឃុត សាលីន និងមេគយចល័តច្រកព្រំដែនបុសមន ឃុបឃិតគ្នាបើកដៃឲ្យក្រុមឈ្មួញ នាំទំនិញគ្រប់ប្រភេទមកពីយួន ចូលមកកម្ពុជា តាមស្រុករំដួល ខេត្តស្វាយរៀងឆ្ពោះមកទីក្រុងភ្នំពេញ ដោយរលូនមិនរំខានដល់កម្លាំងសមត្ថកិច្ច ពាក់ព័ន្ធខាងណាឡើយ ស្ងាត់ស្ងៀមតែម្តង។
ប្រភពដដែលបានបង្ហើបឲ្យដឹងបន្ថែមថា ក្រុមឈ្មួញទាំងធំតូចក្នុងខេត្តស្វាយរៀង និងឈ្មួញដ៏ទៃទៀត មកពីខេត្តផ្សេងៗ ដឹកទំនិញគេចពន្ធបង់ពន្ធ មិន គ្រប់ ចេញពី ស្រុក យួន ដូដូច: ផ្លែដូង,ផ្លែឈើ,ពូក,តុជ័រ ធុងជ័រ ,កៅអីជ័រ,ដែកលួស,កូនរទេះ,មី,ទឹកស្ទីង នឹងគ្រឿងកុំប៉ុងគ្រប់មុខ ។ហើយការនាំចូលទំនិញគ្រប់ប្រភេទទាំងអស់នេះត្រូវបង់លុយឲ្យទៅក្រុគយចល័ត និងបុគ្គលឃុត សាលីន មេគយប្រចាំច្រកព្រំដែនបុសមន កំណត់ យកលុយថ្លៃបាយទឹក ក្នុងមួយរថយន្តធំៗ ចាប់ពី ៦០ ម៉ឺនរៀល ទៅ ៧០ ម៉ឺនរៀល ជាកំហិត រីឯរថយន្តតូចនឹងរឺម៉កសន្តោងវែងៗតម្រូវឲ្យបង់ ចាប់ ២០ ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀល ជាថ្នូរនិងថ្លៃសេវាបើកឲ្យដឹកទំនិញឆ្លងកាត់ច្រកព្រំដែន។ ប្រសិនជាមន្ត្រីគយនៅតាមច្រកព្រំដែនទាំងអស់ នាំគ្នាប្រព្រឹត្តអំពើពុករលួយ ដូចលោកឃុត សាលីន ប្រធានការិយាល័យគយច្រកទ្វារព្រំដែន តំបន់បុសមន រួមដៃគ្នាជាមួយមេគយចល័តផ្ទៃប្រទេសដូចនៅស្រុករំដួល ខេត្តស្វាយរៀង អាចនិងធ្វើឲ្យខាតនិងបាត់បង់ចំណូលជាតិ ក្នុង១ឆ្នាំៗរាប់សិបលានមិនខានឡើយ៕





ឡដុតធ្យូង ជាបទល្មើសទន្ទានព្រៃឈើធម្មជាតិ ជាបទល្មើសកម្រឹតធំទី២ បន្ទាប់ពីបទល្មើសដោយឡែក!

ចំនួនអ្នកទស្សនា: Views

 


ខេត្តសៀមរាប ៖ឡដុតធ្យូងគឺជាកន្លែងដែលបំផ្លាញធនធានឈើមួយដែល អាជ្ញាធរមិនបង្ក្រាប ពីព្រោះពួកគាត់អត់យកឈើធំៗមកដុតទេ ប៉ុន្តែពួកគាត់ទៅកាប់ឈើតូចៗមកដុតធ្វើធ្យូង ជួនកាលបញ្ហានេះមើលទៅជាបញ្ហាធម្មតា និងសាមញ តែវាជាវិនាសកម្មមួយបើយើងមិនបានយកចិត្តទុកដាក់។
ជាក់ស្តែងក្រុមអ្នកសារព័ត៌មានយើងបានបានចុះទៅផ្តិតយករូបភាព នៅក្នុងដែនជម្រកសត្វ អភិរក្សបឹងពែ ស្ថិតនៅភូមិអូរមាស ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប នៅវេលាម៉ោង០៥និង៣០នាទីថ្ងៃទី២២ខែវិច្ចកាឆ្នាំ២០២២ នៅចំណុចខាងលើជាទីលានបំផ្លាញបទល្មើសទ្រុងទ្រាយធំ(ឡដុតធ្យូង)ប្រចាំឃុំខ្វាវ ដោយអាជ្ញាធរនិងជំនាញរក្សា បានយ៉ាងស្ងៀមស្ងាត់។
ឡដុតធ្យូងក្នុងមួយថ្ងៃបំផ្លាញព្រៃឈើរាប់រយម៉ែត្រគូប គឺជាបញ្ហាមួយ ដែលបណ្តាលឲ្យមានការព្រួយបារម្ភណ៍យ៉ាងខ្លាំង ខណ:ពេលដែលឃើញសកម្មភាព ឡដុតធ្យូងមានការកើនឡើងគួរសម្គាល់នៅចំណុចខាងលើ វាជាករណីបំផ្លាញព្រៃឈើយ៉ាងរង្គាល ពីមានវិធានការការពារទប់ស្កាត់ ស្របពេលគំនរឈើគំនរធ្យូង ត្រៀមដឹកជញ្ជូនលក់ឲ្យឈ្មួញដែលមកពីតាមបណ្តាស្រុក និងខេត្តដើម្បីនាំចេញទៅលក់បន្ត៕